រថយន្ត​អគ្គិសនី​របស់ Kia មួយ​នេះ​មាន​រាង​ឡូយ​កប់


នៅ​ពេល​ចាប់ផ្តើម​នៃ​ទស​វត្ស​ថ្មី​នេះ ក្រុមហ៊ុន Hyundai Group បាន​បង្ហាញ​ពី​ផែនការ​របស់​ខ្លួន​សម្រាប់​ការ​ផលិត​រថយន្ត​អគ្គិសនី​បន្ថែម​ទៀត ពី​ចំនួន​២៤​ប្រភេទ​ក្នុង​គម្រោង​ចាស់ ទៅ​ដល់​៤៤​គ្រឿង​សម្រាប់​រថយន្ត Hybrid និង អគ្គិសនី​សុទ្ធ​នៅ​ឆ្នាំ​២០២៥​។ នៅ​ពេល​នេះ យើង​បានដឹង​ថា​ពេល​ណា​យើង​អាច​រំពឹង​ថា​នឹង​ឃើញ​រថយន្ត​អគ្គិសនី​ចេញពី​ក្រុមហ៊ុន Kia ដែល​ជា​យីហោ​មួយ​នៅ​ក្រោម​ក្រុមហ៊ុន Hyundai Group​។

យោង​តាម Kia បានឱ្យ​ដឹង​ថា គម្រោង​របស់​យីហោ​នេះ​នឹង​ដាក់​ឱ្យ​មាន​រថយន្ត​អគ្គិសនី​១១​ប្រភេទ នៅ​ឆ្នាំ​២០២៥ ជាមួយនឹង​ការ​កំណត់​ភាគហ៊ុន​រថយន្ត​អគ្គិសនី​លើ​ពិភពលោក​ឱ្យ​បាន​៦.៦%​។ ដើម្បី​សម្រេច​រឿង​នេះ ម៉ូ​ដែល​អគ្គិសនី​ដំបូង​របស់ Kia នឹង​មានមុខ​នៅ​ឆ្នាំ​២០២១​។ វា​មិន​ដូច​ទៅ​នឹង​រថយន្ត Kia Niro អគ្គិសនី និង Kia Soul អគ្គិសនី​នោះ​ទេ ដោយសារ​តែ​វា​នឹង​មិនមែន​ត្រឹមតែ​ជា​រថយន្ត​អគ្គិសនី ដែល​មាន​ជម្រើស Hybrid ឬ​ប្រើ​សាំង ដូច​ម៉ូ​ដែល​ផ្សេង​ៗ​ឡើយ​។

នា​ពេល​បច្ចុប្បន្ន​ក្រុមហ៊ុន Kia ផ្តល់​ជូន​នូវ​រថយន្ត​អគ្គិសនី​ជា​ច្រើន​រួម​ទាំង​រថយន្ត Niro EV និង​រថយន្ត Kia Soul EV ដែល​ចេញ​នា​ពេល​ខាង​មុខ ទោះបីជា​ការ​មក​ដល់​របស់ Kia Soul EV ត្រូវ​បាន​គេ​លើក​ទៅ​ឆ្នាំ​២០២១​ក៏​ដោយ​។ ប៉ុន្តែ​ការ​លក់​របស់​រថយន្ត Niros បាន​ត្រឹមតែ ២៤៤២១​គ្រឿង​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៩​។ នេះ​គឺ​រាប់​បញ្ចូល​ទាំង​រថយន្ត Hybrid និង Plug-in Hybrid ប្រើ​ឆ្នាំង​សាក​។ នេះ​គឺ​តិច​ណាស់ បើ​ធៀប​ទៅ​នឹង​ការ​លក់​របស់​រថយន្ត Sportages បាន ៨៩២៧៨​គ្រឿង និង Kia Soul ប្រើ​សាំង បាន ៩៨០៣៣​គ្រឿង នៅ​ឆ្នាំ​២០១៩​ដូច​គ្នា​។

ក្រុមហ៊ុន​ផលិត​រថយន្ត​គ្រោង​នឹង​ផ្លាស់​ប្តូរ​អ្វី​ៗ​ទាំង​អស់នេះ ហើយ​នៅ​ចុងឆ្នាំ ២០២៥ ក្រុមហ៊ុន Kia ចង់បាន ២៥% នៃ​ការ​លក់​របស់​ខ្លួន​ជា​រថយន្ត​ជួយ​បរិស្ថាន និង២០% ជា​រថយន្ត​អគ្គិសនី​សុទ្ធ​។ សម្រាប់​ទីផ្សារ​ពិភពលោក (​លើកលែងតែ​ទីផ្សារ​ចិន​) Kia ចង់​លក់​រថយន្ត​អគ្គិសនីឱ្យបាន៥​សែន​គ្រឿង នៅ​ឆ្នាំ​២០២៦ និង ១​លាន​គ្រឿង​នៃ​រថយន្ត​ជួយ​បរិស្ថាន​។

ដើម្បី​អាច​សម្រេច​គោលបំណង​នេះ​បាន ក្រុមហ៊ុន Kia Motors នឹង​វិនិយោគ​ទឹកប្រាក់​សរុប​ចំនួន ២៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​គម្រោង S និង ការ​អភិវឌ្ឍ​នៃ​រថយន្ត​អគ្គិសនី នៅ​ចប់​ឆ្នាំ​២០២៥​។ គេ​សង្ឃឹមថា នឹង​អាច​រក​ប្រាក់​ចំណេញ​មក​វិញ​ចំនួន ៦%៕ (កែសម្រួលដោយ ៖ ធីតា​)

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ