តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក(World Health Organization) អាយុជាមធ្យមរបស់ប្រជាជនកម្ពុជាយើង ស្ថិតនៅចំណាត់ថ្នាក់ទាបណាស់ គឺ១១៦ ក្នុងចំណោមប្រទេសជាច្រើនទូទាំងពិភពលោក ។របាយការណ៍បញ្ជាក់ថា ប្រជាជនកម្ពុជា អាយុជាមធ្យមសម្រាប់បុរស គឺ ៦៤ឆ្នាំ ចំណែកអាយុជាមធ្យមរបស់ស្ត្រី គឺ៦៨ឆ្នាំ ។
កោះសន្តិភាពសូមបង្ហាញប្រទេសចំនួន១០ លើពិភពលោកដែលប្រជាជនអាយុវែងជាងគេ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ។
១-ប្រទេសម៉ូណាកូចំណាត់ថ្នាក់លេខ១ ដោយអាយុជាមធ្យមរបស់បុរសគឺ៨៥ឆ្នាំ ចំណែកអាយុជាមធ្យមរបស់នារីគឺអាយុ៨៩ឆ្នាំ ។
២-ប្រទេសជប៉ុន ស្ថិតក្នុងចំណាក់ថ្នាក់ទី២ ដោយអាយុជាមធ្យមរបស់បុរសគឺ៨២ឆ្នាំ ចំណែកអាយុជាមធ្យមរបស់នារី៨៧ឆ្នាំ ។
៣-ប្រទេសអង់ដូរ៉ា ចំណាត់ថ្នាក់ទី៣ ដោយអាយុជាមធ្យមរបស់បុរសគឺ៨០ឆ្នាំ ចំណែកអាយុជាមធ្យមរបស់នារី៨៧ឆ្នាំ ។
៤-ប្រទេសសិង្ហបុរីស្ថិតក្នុងចំណាត់ថ្នាក់ទី៤ ដោយអាយុជាមធ្យមរបស់បុរសគឺ៨២ឆ្នាំ ចំណែកអាយុជាមធ្យមរបស់នារី៨៧ឆ្នាំ ។
៥-ក្រុងហុងហុងជាប់ចំណាត់ថ្នាក់ទី៥ដោយអាយុជាមធ្យមរបស់បុរសគឺ៨២ឆ្នាំ ចំណែកអាយុជាមធ្យមរបស់នារី៨៥ឆ្នាំ ។
៦-ប្រទេសសាន់ម៉ារីណូជាប់ចំណាត់ថ្នាក់ទី៦ដោយអាយុជាមធ្យមរបស់បុរសគឺ៨២ឆ្នាំ ចំណែកអាយុជាមធ្យមរបស់នារី៨៥ឆ្នាំ ។
៧-ប្រទេសអុីស្លង់ជាប់ចំណាត់ថ្នាក់ទី៧ដោយអាយុជាមធ្យមរបស់បុរសគឺ៨១ឆ្នាំ ចំណែកអាយុជាមធ្យមរបស់នារី៨៥ឆ្នាំ ។
៨-ប្រទេសអុីតាលីជាប់ចំណាត់ថ្នាក់ទី៨ដោយអាយុជាមធ្យមរបស់បុរសគឺ៨០ឆ្នាំ ចំណែកអាយុជាមធ្យមរបស់នារី៨៥ឆ្នាំ ។
៩-ប្រទេសស៊ុយអែតជាប់ចំណាត់ថ្នាក់ទី៩ដោយអាយុជាមធ្យមរបស់បុរសគឺ៨១ឆ្នាំ ចំណែកអាយុជាមធ្យមរបស់នារី៨៤ឆ្នាំ ។
១០-ប្រទេសអូស្ត្រាលីជាប់ចំណាត់ថ្នាក់ទី១០ ដោយអាយុជាមធ្យមរបស់បុរសគឺ៨០ឆ្នាំ ចំណែកអាយុជាមធ្យមរបស់នារី៨៥ឆ្នាំ ៕
ចែករំលែកព័តមាននេះ