រាជធានីភ្នំពេញ៖ ការញុំាបាយជុំគ្នារាល់ថ្ងៃ គឺជាគន្លឹះនៃសុភមង្គលក្នុងគ្រួសារ ហើយក៏ជួយឲ្យសមាជិកគ្រួសាររក្សាបាននូវសុខភាពល្អផងដែរ។ «ធ្វើម្ហូបញុំាដោយផ្ទាល់ដៃខ្លួនឯង ក្រៅពីអាចសន្សំសំចៃបានច្រើនវាក៏មានសុវត្ថិភាពល្អចំពោះសុខភាពព្រោះយើងអាចរើសយកត្រី សាច់ និងគ្រឿងទេសល្អៗមកធ្វើម្ហូបឲ្យក្រុមគ្រួសារយើងញុំា» ។ នេះជាសម្ដីរបស់អ្នកម្ដាយកូនស្រី ២នាក់ វ័យ ៣២ឆ្នាំ ឈ្មោះ ពុទ្ធារី ដែលបានអះអាងថា ទោះមមាញឹកខ្លាំងយ៉ាងណាក៏ដោយក៏បងស្រីនៅតែប្រឹងប្រែងខំធ្វើម្ហូបដោយផ្ទាល់ដៃជូនកូនៗ និងប្ដីដែ ។
ឆ្អឹងជំនីជ្រូកប្រឡាក់ចៀន គឺម្ហូបដែលប្តី និងកូនៗរបស់បងស្រីចូលចិត្តញុំាបំផុត ហើយបងស្រីក៏អាចចម្អិនវាបានងាយស្រួល និងឆាប់រហ័សដោយធានាបានថា រសជាតិឆ្ងាញ់ជានិច្ច ព្រោះបងមានរូបមន្តធ្វើពិសេសផ្ទាល់ខ្លួន ។ បងស្រីបញ្ជាក់បន្ថែម ។ ដើម្បីចម្អិនឆ្អឹងជំនីជ្រូកបានស្រួយឈ្ងុយឆ្ងាញ់ និងរហ័សជាជំហានៗ ដូចជា ៖
១. ត្រូវជ្រើសរើសយកឆ្អឹងជំនី ដែលមានសាច់ខ្ចី
២. ត្រូវដាក់ស្ករប្រមាណ (២ស្លាបព្រា)
៣. ដាក់ម្រេចបន្តិច ដាក់ទឹកត្រីបន្តិច និងដាក់ប្រេងខ្យងប្រហែល (២ស្លាបព្រា)
៤. ចិញ្ច្រាំខ្ទឹមសដាក់បន្តិច
៥. ចុងក្រោយ និងសំខាន់បំផុតត្រូវដាក់ម្ស៉ៅស៊ុបខ្នររសជាតិសាច់ជ្រូកទើបធ្វើឲ្យចាប់ជាតិឆ្ងាញ់ ហើយឈ្ងុយស្រួយ
៦. ដាក់គ្រឿងសព្វហើយ ច្របល់ចូលគ្នាឲ្យចូលជាតិឆ្ងាញ់ម៉ង រួចដាក់ចៀន។
ចង់ច្បាស់ តោះ! មើលវីដេអូ ពីវិធីប្រឡាក់ឆ្អឹងជំនីជ្រូក ជាមួយម្ស៉ៅស៊ុប ខ្នរ រសជាតិសាច់ជ្រូក ងាយស្រួល រហ័ស និងមានជាតិឆ្ងាញ់ ៖
ចែករំលែកព័តមាននេះ