ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ពលរដ្ឋ​៨​គ្រួសារ​ ​ធ្វើ​លិខិត​ថ្លែងអំណរ​គុណ​សម្តេច​តេ​ជោ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋចំនួន៨​គ្រួសារដែល​មាន​ទំនាស់​ដីធ្លី នៅ​តំបន់​អភិវឌ្ឍន៍​ប្ញ​ស្សី​កែវ បាន​ធ្វើ​លិខិត​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេចអគ្គមហាសេនាបតី​​តេ​ជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី ហ៊ុន…

រាជធានី​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋចំនួន៨​គ្រួសារដែល​មាន​ទំនាស់​ដីធ្លី នៅ​តំបន់​អភិវឌ្ឍន៍​ប្ញ​ស្សី​កែវ បាន​ធ្វើ​លិខិត​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេចអគ្គមហាសេនាបតី​​តេ​ជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន ​រ៉ា​នី ហ៊ុន ​សែន ​បាន​គិតគូរ​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ។ ការ​ថ្លែង​អំណរ​គុណ​នេះ គឺធ្វើ​បន្ទាប់​ពី​សម្តេច​តេ​ជោបាន​ឯកភាព​លើ​របាយការណ៍​សង្ខេប​ ដោយ​បាន​ឯកភាព​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញបន្ត​ដោះស្រាយ និង​រាយការណ៍​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​។

នៅ​ក្នុង​លិខិត​របស់​ប្រជាពលរដ្ឋបានអោយ​ដឹង​ថា «​យើងខ្ញុំ​ទាំងអស់​គ្នា​ជា​ប្រជាជន​៨​គ្រួសារ ដែល​មាន​ទីលំនៅស្ថិត​នៅ​តំបន់​អភិវឌ្ឍ​ឫស្សី​កែវ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ និង​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​»​។

នៅ​ក្នុង​លិខិត​បានអោយ​ដឹង​ទៀត​ថា «​យើងខ្ញុំ​ទាំងអស់​គ្នា ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ និង​សូម​គោរព​ថ្លែងអំណរគុណ ចំពោះ​សម្ដេច​ដែល​បាន ជួយ​យើងខ្ញុំ​ទាំងអស់​គ្នា​កំពុង​តែ​ជួប​ការ​លំបាក​ដែល​ត្រូវការ​ជំនួយ​​ជាទី​បំផុត​»​។ យើងខ្ញុំ​សូម​គោរព​សម្តែង​នូវ​កត្តញ្ញូតា​ធ​ម៌ដ៏​ខ្ពង់ខ្ពស់ ចំពោះ សម្តេច និង​ដឹងគុណ​ចំពោះ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​សម្តេចរក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ ព្រមទាំង​ចង​ចាំ​អស់​មួយ​ជីវិត ដែល​សម្តេច​តេ​ជោ បាន​ឯកភាព​លើ​របាយការណ៍​សង្ខេប​របស់​ប្រធាន​ប្រតិភូ គណបក្ស​ខ្មែរ​ក្រោក ដោយ​បាន​ឯកភាព​ប្រគល់​ជូនរដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ដោះស្រាយ និង​រាយការណ៍​ជូន​សម្តេច ។​

នេះ គឺជា​ការ​យកចិត្តទុកដាក់​របស់​សម្តេច មក​លើ​យើងខ្ញុំ​ទាំងអស់​គ្នា ដែល​សម្តេច​តែងតែ​យកចិត្ត ទុកដាក់​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រជាជន​ជា​ទូទៅ ។នៅ​ក្នុង​លិខិត​នោះ​ប្រជាពលរដ្ឋ ក៍បាន​លើក​ម្រាមដៃ​ដប់ បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ ទាំង​បី និង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​តាម​ថែរក្សា សម្តេច និងសម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ទាំង​បុត្រា បុត្រី ចៅប្រុស​ចៅស្រី ជាទី​ស្រឡាញ់​របស់​សម្តេច សូម​បាន​សមប្រកប​ដោយ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ​៖ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

អត្ថបទសរសេរ ដោយ