​​​រឹបអូស​​​ប័ណ្ណបើកបរទុក ឬ​ចុះ​ក្នុង​បញ្ជីខ្មៅ​ឈប់​​ឱ្យបើកបរតទៅទៀត


រាជធានី​ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន បញ្ជាក់​ថា បើ​សិន​អ្នកបើកបរ​ណា​មិន​គោរព​ច្បាប់​ចរាចរណ៍​រយៈ​ពេល​ដង នឹង​ត្រូវ​ដកហូត​ប​ណ្ណ​បើកបរ​មក​ទុក​ ដោយ​មិន​ឱ្យ​បើកបរ​ ឬ​ចុះ​ក្នុង​បញ្ជីខ្មៅ​ ។ សម្តេច ស ខេ​ង​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​ី​២១ ​មករា ​​នៅ​ទី​ស្តី​កការ​្រសួង​ថា យើង​ត្រូវ​ផាកពិន័យ ឬ​ដាក​់ចេញ​ឲ្យ​ដាច់​ណាត់​ថា​ នៅ​ពេល​អ្នកបើកបរ​មិន​គោរព​ច្បាប់​ច​រា​ចរណ៍​ ដោយ​លើក​ទី​១​ ត្រូវ​ចោះ​ម្តង លើក​ទី​២​ចោះ​២ ដល់​លើក​ទី​៣ រឹបអូស​បណ្ណ​បើកបរ​តែ​ម្ត​ង មាន​ន័យ​ថា​អ្នក​នោះ​លែង​មាន​សិទ្ធិ​បើក​រប​ក្នុង​រយៈ​ប៉ុន្មាន ដោយ​ចុះ​ក្នុង​បញ្ជីខ្មៅ​តែ​ម្តង ​។

សម្តេច​គូសបញ្ជាក់​ថា​៖ «​បើក​បរហួសល្បឿន​ក៏​ដោយ បើក​ដោយ​ប្រើ​គ្រឿ​ងស្រវឹង​ក៏​ដោយ ចំណែក​បើក​ដោយ​ប្រើប្រាស់​គ្រឿងញៀន មិន​ឲ្យ​បើកបរ​មួយ​ជី​វិតតែ​ម្តង​។ ព្រោះថា គ្រោះ​ញៀន​មិន​អាច​ជា​នោះ​ទេ ។ បើ​អ្នកបើកបរ​នៅ​ក្រុមហ៊ុន​ណាមួយ ក្រុមហ៊ុន​នោះ​ត្រូវ​ទទួល​បន្ទុក ។ ដូច្នេះ ​យើង​ត្រូវ​ធ្វើការ​សិក្សា​ករណី​ទាំង​អស់នេះ​»​។

សម្តេច​បាន​បន្ត​ថា​ ការ​ដកសិទ្ធិ​មិន​បើកបរ​នេះ​ត្រូវ​ច្បាប់​រដ្ឋ​ធម្ម​នុ​ញ្ញាត​រួច​ហើយ ទោះបីជា​ច្បាប់​តែង​ថា​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក៏​ដោយ ​ប៉ុន្តែ​បើ​គាត់​មិន​គោរព​ច្បាប់​យើង​ក៏​អាច​ដកសិទ្ធិ​បាន​ដែរ​ ។ សម្តេច​គូស​បញ្ជាក់​ថា​៖ «​អ្នក​ស្រវឹង​មាន​សិទ្ធិ​តែ​២​ដង​ទេ បើ​លើក​ទី​៣ គឺ​ដក​បណ្ណ​បើកបរ​តែ​ម្តង​ លែង​ឲ្យ​បើកបរថា​រយៈពេល​១ ឬ​២ឆ្នាំ​ តែបើ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​គឺ​មួយ​ជីវិត​តែម្តង​។ ចំណុច​នេះ ​យើង​និយាយ​ដាច​់តែ​ម្តង​»​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​ស ​ខេ​ង​ បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​២០២០​នេះ ​គឺជា​ឆ្នាំ​អនុវត្ត​ច្បាប់​តែ​ម្តង ហើយ​សមត្ថ​កិច្ច​ត្រូវ​តែ​អនុវត្ត​ច្បាប់​តែ​ម្តង ។ ដោយ​មិន​ត្រូវ​យក​ជីវិត​មនុស្ស​ទៅ​លេងសើចបែប​នេះ​ទេ ដោយ​ក្នុង​មួយ​ឆ្នាំ​ជាង​២០០​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាច​ណ៍​នេះ​។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ​ប្រ​សិន​ឆ្នាំ​នេះ​មិន​មាន​វិធានការ​ណាមួយ​ច្បាស់លាស់ទេ ​អ្នក​ស្លាប់​នឹង​នៅ​តែ​បន្ត​កើត​មាន ហើយ​វិធានការ​ដែល​ដាក់​ចេញ​នោះ​គ្មាន​ប្រសិទ្ធភាព ឬ​អន់​ ។ ​ដូច្នេះឆ្នាំ​២០២០ នេះ​ គឺជា​ឆ្នាំ​អនុវត្ត​ច្បាប់​ចរាចរណ៍​យ៉ាង​ខ្លាំង ​ឬ​រឹត​បន្តឹងជាង​ឆ្នាំ​បណ្​ឆ្នាំ​កន្លង​មក​៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ