ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​៥៦​នាក់​ត្រូវផ្តាច់​ជីវិត​​ក្នុង​ឆ្នាំ​២០១៩

4 ឆ្នាំ មុន

អង្គការ​យូ​ណេ​ស្កូ ៖ យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​អង្គការ​យូ​ណេ​ស្កូ​ថា ទោះបី​ចំនួន​អ្នក​កាសែត​ដែល​បាត់​បង់​ជីវិត​​​​លើ​ពិភពលោក មានការ​ចុះ​ថយ​ស្ទើរតែ​ពាក់កណ្ដាល​ក្នុង​ឆ្នាំ​២០១៩ តែ​បណ្ដា​អ្នកកាសែត​នៅ​តែ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នានា ដោយ​នី​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​លើ​ពួក​គេ​នៅ​តែ​មាន​ស្ទើរ​ទាំងស្រុង​។ អង្គការ​យូ​ណេ​ស្កូ​ដែល​តាមដាន​លើ​បណ្ដា​អ្នកកាសែត​ត្រូវ​គេ​​ផ្តាច់​យក​ជីវិត​ កត់សម្គាល់​ឃើញ​ថា អ្នកកាសែត​៥៦​នាក់​ត្រូវ​ផ្តាច់​ជីវិត​​​ក្នុង​ឆ្នាំ​២០១៩…

អង្គការ​យូ​ណេ​ស្កូ ៖ យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​អង្គការ​យូ​ណេ​ស្កូ​ថា ទោះបី​ចំនួន​អ្នក​កាសែត​ដែល​បាត់​បង់​ជីវិត​​​​លើ​ពិភពលោក មានការ​ចុះ​ថយ​ស្ទើរតែ​ពាក់កណ្ដាល​ក្នុង​ឆ្នាំ​២០១៩ តែ​បណ្ដា​អ្នកកាសែត​នៅ​តែ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នានា ដោយ​នី​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​លើ​ពួក​គេ​នៅ​តែ​មាន​ស្ទើរ​ទាំងស្រុង​។

អង្គការ​យូ​ណេ​ស្កូ​ដែល​តាមដាន​លើ​បណ្ដា​អ្នកកាសែត​ត្រូវ​គេ​​ផ្តាច់​យក​ជីវិត​ កត់សម្គាល់​ឃើញ​ថា អ្នកកាសែត​៥៦​នាក់​ត្រូវ​ផ្តាច់​ជីវិត​​​ក្នុង​ឆ្នាំ​២០១៩ ទល់​នឹង​៩៩​នាក់​ក្នុង​ឆ្នាំ​២០១៨​។ នេះ​ជា​តុល្យ​ការ​ដ៏​ទាប​បំផុត​មួយ ចាប់តាំងពី​ជាង​១០​ឆ្នាំ​មក​ហើយ​។​ សរុប​ទីភ្នាក់ងារ​នោះ​របស់​អ​.​ស​.​ប កត់​សម្គាល់​ឃើញថា ​អ្នកកាសែត​៨៩៤​នាក់​ដែល​ត្រូវ​គេ​ផ្តាច់​ជីវិត​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ពី​ឆ្នាំ​២០១០​ទៅ​២០១៩ ដោយ​បើ​គិត​ជា​មធ្យម​មាន​ជិត​៩០​នាក់​ក្នុង​១​ឆ្នាំ​។

អ្នកកាសែត​ត្រូវ​គេ​ផ្តាច់​យក​ជីវិត​​​មាន​ក្នុង​គ្រប់​ទ្វីប​។ ​ជាមួយ​អ្នកកាសែត​ដែល​បាត់​បង់​ជីវិត​​២២​នាក់​ក្នុង​ឆ្នាំ​២០១៩​ អា​មេ​រិ​កឡា​ទី​ន ​និង​តំបន់​កា​រ៉ា​អ៊ី​ប មាន​អ្នកកាសែត​ត្រួ​វ​គេ​ផ្តាច់​ជីវិត​​ច្រើន​ជាង​គេ បន្ទាប់​មក​នៅ​អា​ស៊ី ​និង​ប៉ា​ស៊ី​ហ្វិ​ក ជាមួយ​ការ​ធ្វើឃាត​អ្នកកាសែត​១៥​នាក់ ហើយ​ក្នុង​បណ្ដា​រដ្ឋ​អា​រ៉ាប់​មានការ​​បាត់​បង់​ជីវិត​​​អ្នកកាសែត​១០​នាក់​៕ ដក​ដ្រ​ង់​ចេញពី​វេ​ប​សាយ ៖ news.un.org (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ