ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តវ៉ា​លទ្ធភាព​បញ្ជូន​លោកស្រី ​MENG​ទៅ​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រទេស​ចិន​-​កា​ណា​ដា ៖ តាម​រ៉​យ​ទ័​រថា បណ្ដា​មេធាវី​របស់​លោកស្រី​MENG WANZHOU​នាយិកា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​តេ​ឡេ​កូ​ម​យក្ស​ចិន ​HUAWEI ដែល​ជាប់​ឃុំឃាំង​ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ​នៅ​កា​ណា​ដា កាលពី​ថ្ងៃ​ទី​២០​មក​រា​បាន​តវ៉ា​ពី​លទ្ធភាព​ធ្វើ​បត្យាប័ន​ប​ញ្ជូ​ន​កូនក្ដី​ពួក​គេ​ទៅ​កាន់​សហរដ្ឋអាមេរិក​។ យោង​តាម​គោលការណ៍​នៃ​ទោស​ទ្វេ្វ​មួយ ដើម្បី​ឲ្យ​កូនស្រី​ស្ថាបនិក​HUAWEI​អាច​ធ្វើ​បត្យាប័ន…

ប្រទេស​ចិន​-​កា​ណា​ដា ៖ តាម​រ៉​យ​ទ័​រថា បណ្ដា​មេធាវី​របស់​លោកស្រី​MENG WANZHOU​នាយិកា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​តេ​ឡេ​កូ​ម​យក្ស​ចិន ​HUAWEI ដែល​ជាប់​ឃុំឃាំង​ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ​នៅ​កា​ណា​ដា កាលពី​ថ្ងៃ​ទី​២០​មក​រា​បាន​តវ៉ា​ពី​លទ្ធភាព​ធ្វើ​បត្យាប័ន​ប​ញ្ជូ​ន​កូនក្ដី​ពួក​គេ​ទៅ​កាន់​សហរដ្ឋអាមេរិក​។

យោង​តាម​គោលការណ៍​នៃ​ទោស​ទ្វេ្វ​មួយ ដើម្បី​ឲ្យ​កូនស្រី​ស្ថាបនិក​HUAWEI​អាច​ធ្វើ​បត្យាប័ន ទាល់តែ​កំហុស​ទាំងឡាយ​ដែល​តុលាការ​អា​មេ​រិ​ក​ចោទ ជា​កំហុស​មួយ​ដែល​លោកស្រី​ជាប់​ការ​ចោទប្រកាន់​នៅ​កា​ណា​ដា​ដែរ​។ ដីកាចាប់ខ្លួន​លោកស្រី​MENG​ចេញ​ដោយ​សហរដ្ឋអាមេរិក នាំ​ទៅ​ដល់​ការ​ចាប់ខ្លួន​លោកស្រី​កាលពី​ថ្ងៃ​ទី​១​ធ្នូ​ឆ្នាំ​២០១៨ នៅ​ព្រ​លាន​យន្តហោះ​ក្រុង​វ៉ា​ន​គូ​វ័​រ​ផ្អែក​លើ​ការ​សង្ស័យ​ថា លោកស្រី​រំលោភ​បំពាន​បណ្ដា​ទណ្ឌកម្ម​អា​មេ​រិ​ក ប្រឆាំង​អ៊ីរ៉ ង់​។

លោកស្រី​ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​ធនាគារ​និង​ក្លែងបន្លំ​អេ​ឡិច​ត្រូ​និក រួច​លោកស្រី​ជាប់​ការ​ចោទ​មប្រកាន់​ជា​ពិសេស​ថា បាន​ឆរ​បោក​ធនាគារ​HSBC​លើ​បណ្ដា​កុងត្រា​ដែល​ចរចា​ដោយ​ក្រុមហ៊ុន​HUAWEI​ជាមួយ​អ៊ី​រ៉​ង់​។ ប៉ុ​ន្តែ​​ផ្ទុយ​ពី​សហរដ្ឋអាមេរិក កា​ណា​ដា​ពុំ​បាន​បង្កើត​បណ្ដា​ទណ្ឌកម្ម​ប្រឆាំង​អ៊ី​រ៉​ង់​ឡើយ ពេល​ដែល​អាជ្ញាធរ​កា​ណា​ដា​បើក​នីតិវិធី​ធ្វើ​បត្យាប័ន​។

មេធាវី​ម្នាក់​របស់​លោកស្រី​MENG​លោក​RICHARD PECK​និយាយ​ថា គេ​មានគំនិត​វៀចវេរ​ដោយ​ប្រើ​គោលការណ៍​ទោស​ទ្វេ​។ ទី​នេះ​កា​ណា​ដា​គ្មាន​ច្បាប់​ដាក់​ទណ្ឌកម្ម​អ៊ីរ៉​ង់​ដូច​អា​មេ​រិ​ក​ឡើយ​។ លោក​គូសបញ្ជាក់​ថា​កា​ណា​ដា​ជា​អ្នក​បរិហារ​យ៉ាង​ខ្លាំង​ចំពោះ​ទណ្ឌកម្ម​អា​មេ​រិ​ក​ទាំង​នេះ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ