ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ណែន​ប៉ែស​​​ទៅ​ហើយ​ គុកផ្អាក​ទទួល​​យក​ជន​សង្ស័យ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ប្រមាណ​ជាង​២​ស​ប្តា​ស៍​កន្លង​មកនេះ មណ្ឌល​អប់រំ​កែប្រែ​(​ម​១) ហៅ​ពន្ធនាគារ​ព្រៃ​ស ដែល​ជា​កន្លែង​ឃុំខ្លួន​អ្នកទោស​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​ផ្អាក​ការ​ទទួល​ជនសង្ស័យ ដែល​តម្រូវ​យក​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ហើយ បណ្តាល​មក​ពី​ពន្ធនាគារ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ប្រមាណ​ជាង​២​ស​ប្តា​ស៍​កន្លង​មកនេះ មណ្ឌល​អប់រំ​កែប្រែ​(​ម​១) ហៅ​ពន្ធនាគារ​ព្រៃ​ស ដែល​ជា​កន្លែង​ឃុំខ្លួន​អ្នកទោស​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ បាន​ផ្អាក​ការ​ទទួល​ជនសង្ស័យ ដែល​តម្រូវ​យក​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ហើយ បណ្តាល​មក​ពី​ពន្ធនាគារ ព្រៃ​ស​«​ម​១»​មាន​ផ្ទុក​ទណ្ឌិត និង​ជន​ជាប់ពិរុទ្ធ​ដល់​ទៅ​ប្រមាណ​១០.០០០​នាក់​ណែន​ប៉ែស​ទៅ​ហើយ​ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​បម្រើ​ការ​នៅ​ពន្ធនាគារ​ម​១ ។ ទណ្ឌិត និង​ពិរុទ្ធជន​ប្រមាណ​១​ម៉ឺន​នាក់​នេះ​ភាគច្រើន​ជា​អ្នក​មានទោស និង​មិន​ទាន់​មានទោស​ពាក់ព័ន្ធ​គ្រឿងញៀន ហើយ​មនុស្ស​ដែល​ប្រើប្រាស់​គ្រឿងញៀន​មន្ត្រី​ថ្ងូរ​ថា​ពិតជា​ពិបាក​គ្រប់គ្រង​បំផុត ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ផ្អាក​មិន​ទទួលយក​ជនសង្ស័យ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នោះ មិន​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ណាមួយ​ពី​សំណាក់​អ្នកគ្រប់គ្រង​ពន្ធនាគារ​ទេ ។ នេះ​គ្រាន់តែ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​​នគរបាល​អនុវត្ត​ច្បាប់​មក​ពី​គ្រប់​បណ្តា​អង្គភាព ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រសួង​មហាផ្ទៃ កងរាជអាវុធហត្ថ និង​ខណ្ឌ​នានា ដែល​ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ ហើយ​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ ។

មន្ត្រី​ពន្ធនាគារ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​ជាប់​ឃុំ​ក្នុង​មួយ​ថ្ងៃ​មិន​ក្រោម​៤០​នាក់​ទេ ភាគច្រើន​ពាក់ព័ន្ធ​គ្រឿងញៀន លួច ឆក់​ប្លន់ អំពើ​ហិង្សា រំលោភ​ទំនុកចិត្ត​។​ល​។ ដូច្នេះ​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​ពន្ធនាគារ​ព្រៃ​ស​ហៅ​ថា​មណ្ឌល​អប់រំ​កែប្រែ​ម​១ ពេញ​លើស​ចំណុច​គ្មាន​កន្លែង​ដាក់ ជា​ហេតុ​មិន​អាច​ទទួលយក​បាន​ទៀត​ឡើយ ។ ទោះបីជា​បែប​នេះ​ក្តី ក្រោយ​ពេល​ពន្ធនាគារ​ព្រៃ​ស បាន​សម្រេចចិត្ត​ផ្អាក​ការ​ទទួល​ឃុំខ្លួន​ជនសង្ស័យ​នោះ មាន​ច​ម្ង​ល់​ថា ចុះបើ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​មួយ​ថ្ងៃ​ៗ​ច្រើន យ៉ាងនេះ តើ​ឲ្យ​យក​ពួក​គេ​ទៅ​ទុក​ឯណា ?

ចម្លើយ​បាន​តប​មក​វិញ​ពី​មន្ត្រី​នគរបាល​អនុវត្ត​ច្បាប់​ដដែល​ថា មិន​ទាន់​ទាល់ច្រក​ទេ ពន្ធនាគារ​ម​១ មិន​ទទួល​គឺ​នៅ​មាន​ពន្ធនាគារ​ប៉េ​ហ្ស៊ី របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទទួលយក​ដែរ ព្រោះ​ពន្ធនា​គារ​ប៉េ​ហ្ស៊ី​ទើបនឹង​ផ្ទេរ​ចេញពី​កណ្តាល​ក្រុង ទៅ​បោះទីតាំង​ជាប់​គ្នា​ជាមួយ​មណ្ឌល​អប់រំ​កែប្រែ​ម​១​នោះ​ដែរ។ ប្រភព​ដដែល​ថា ពន្ធនាគារ​ប៉េ​ហ្ស៊ី​ទើបតែ​មាន​ទណ្ឌិត និង​ជនសង្ស័យ​ច្រើន​រយ​នាក់ មិន​ទាន់​ដល់​ពាន់​នាក់​នៅឡើយ​ទេ ដូច្នោះ​ចៀសវាង​ការ​ចង្អៀត​ណែន ពិបាក​ក្នុង​ការ​គ្រប់គ្រង តុលាការ​សម្រេច​ជាង​២​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ តម្រូវ​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​នៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី​វិញ ។

បាន​សង្កេត​ឃើញ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ ចុងឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ មួយ​ថ្ងៃ​ៗ​គ្រប់​បណ្តា​អង្គភាព នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ ដែល​មាន​ភារកិច្ច និង​តួនាទី​បង្ក្រាប​បទល្មើស បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ពាក់ព័ន្ធ​គ្រឿងញៀន លួច ឆក់ ប្លន់ រំលោភ​ទំនុកចិត្ត មិន​ក្រោម​ពី​៤០​នាក់​នោះ​ទេ ដែល​ត្រូវ​ឃុំខ្លួន​ហើយ​នោះ គឺជា​កត្តា​ធ្វើ​ឲ្យ​គុក​ព្រៃ​ស​មិន​អាច​ផ្ទុក​អ្នកទោស​បាន​ទៀត​នោះ​ទេ ដែល​មន្ត្រី​និយាយ​ពាក្យ​សាមញ្ញ​ថា ណែន​ដូច​ក​ន្តំ​ទៅ​ហើយ​…​ស្រួល​មិន​ស្រួល​ដូរ​វេន​គ្នា​ដេក ។

ខេត្តតាកែវ​ផ្លាស់​ប្តូរ​អ្នកទោស​ទៅ​ដាក់​នៅ​ពន្ធនាគារ​ថ្មី
ខេត្តតាកែវ ៖ អ្នកទោស​ជា​ទណ្ឌិត​និង​ជន​មាន​ពិរុទ្ធភាព ជាប់​ឃុំ​នៅ​ពន្ធ​ធនាគា​ខេត្ត​ចំនួន​៧៦២​នាក់ ក្នុង​នោះ​ស្រី​ចំនួន​២៩​នាក់ កាលពី​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ​២០២០ ត្រូវ​បាន​ដឹក​បញ្ជូន​ចេញពី​ពន្ធ​ធនាគារ​ចាស់​ដែល​ទ្រុឌទ្រោម ទៅ​ដាក់​នៅ​ពន្ធ​ធនាគា​ថ្មី​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ចុង​ថ្នល់ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ មាន​ចម្ងាយ​ពី​ពន្ធ​ធនាគា​ចាស់​ប្រមាណ​៣.០០០​ម៉ែត្រ ។ ទន្ទឹម​នឹង​ការ​ដឹក​បញ្ជូន​អ្នកទោស​នេះ គេ​សង្កេត​ឃើញ​មាន​កម្លាំង​ការពារ​ដែល​មាន នគរបាល កង​រាជ​អាវុធ​ហត្ត និង​យោធា​ប្រចាំការ​នៅ​តាម​ដងផ្លូវ ការពារ​យ៉ាង​ម៉ត់ចត់​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ គង់ សុ​ី​ថា ប្រធាន​ពន្ធនាគារ​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា អ្នកទោស​ដែល​មាន​ជន​ត្រូវ​ចោទ ពិរុទ្ធជន និង​ទណ្ឌិត យើង​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ថ្មី​ដែល​មាន​អគារ​ចំនួន​៥​ខ្នង​ស្មើ​១៧​បន្ទប់​សម្រាប់​ដាក់​អ្នកជាប់ចោទ និង​ទណ្ឌិត ។ ចំពោះ​ការ​បែងចែក​អ្នកទោស​មាន​កម្រិត​ធ្ងន់​ឬ​ស្រាល​មាន​ប៉ុន្មាន​បន្ទប់ និង​បន្ទប់​សម្រាប់​ធ្វើ​ការងារ​របស់​លោក​ក៏​ដូច​ជា​មន្ត្រី​ពន្ធនាគា​នោះ លោក​ប្រាប់​ថា​មាន​ច្រើន​បន្ទប់​រាប់​មិន​អស់​ទេ ។

លោក​ប្រធាន​ពន្ធនាគារ​ថ្លែង​ទៀត​ថា ក្នុង​ការដឹក​អ្នកទោស​ចេញពី​ពន្ធនាគារ​ចាស់​ទៅ​ពន្ធនាគារ​ថ្មី​នេះ មាន​រថយន្តក្រុង​ចំនួន​៣​គ្រឿង និង​មានកងកម្លាំង​ការពារ​ដែល​មាន នគរបាល​អន្តរាគម​ន៍​ខេត្ត អម​ដោយ​រថយន្ត​សុ​ី​រ៉ែ​ន​នាំមុខ​ចំនួន៦០​រូប កងរាជអាវុធហត្ថ​៣០​រូប និង​ទាហាន២០​រូប ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ