ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​-​កម្ម​ការ​ិនី​ស្រុក​បាទី ដួល​សន្លប់​បន្តបន្ទាប់​ជិត​៤០​នាក់​ទាំង​ព្រឹក

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ កម្មការិនី​កាត់​សម្លៀក​បំពាក់​ដែល​បាន​បម្រើ​ការងារ​នៅ​រោងចក្រ​យីហោ «​វូ​ណា​មី​» បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​​​ចំនួន​៣៧​នាក់​​ទាំង​ព្រឹក ដោយ​ពុំ​ដឹង​មូលហេតុ​នោះ​ទេ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​៨​និង​២០​នាទី​ព្រឹក…

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្មករ កម្មការិនី​កាត់​សម្លៀក​បំពាក់​ដែល​បាន​បម្រើ​ការងារ​នៅ​រោងចក្រ​យីហោ «​វូ​ណា​មី​» បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​​​ចំនួន​៣៧​នាក់​​ទាំង​ព្រឹក ដោយ​ពុំ​ដឹង​មូលហេតុ​នោះ​ទេ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​សូ​ភី ស្រុក​បាទី​។

បើ​តាម​លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា​នេះ មាន​កម្មករ និង​កម្ម​ការ​នី​នៅ​រោងចក្រ «​វូ​ណា​មី​» ស្ថិត​ក្នុងស្រុក​បាទី បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​៣៧​នាក់ ។ ហើយ​ចំពោះ​ការ​ដួល​សន្លប់​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​នៅឡើយ​នោះ​ទេ តែ​លោក​អភិបាលស្រុក​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា អាច​មក​ពី​ការ​ឃើញ​គ្នា​សន្លប់ ទើប​ភ័យ​ស្លន់ ក៏​ដួល​សន្លប់​បន្តបន្ទាប់​គ្នា​តែ​ម្តង​ទៅ​។

ប្រភព​ដដែល​បន្ត​ថា ក្រុម​កម្មករ និង​កម្មការិនី​ដែល​ដួល​សន្លប់​នេះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បាទី ដឹក​បញ្ជូន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ហើយ​ទី និង​មាន​កម្មករ​ខ្លះ​បាន​ធូរ​ស្រាល​ខ្លះ​ៗ​ហើយ នេះ​បើ​គិត​មក​ត្រឹម​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ