ក្រុមអ្នកសង្កេតការណ៍នឹកឃើញបាននិយាយថា…បើយើងគ្រប់គ្នាយកប្រវត្តិអ្នកនយោបាយខ្មែរលោក សម រង្ស៊ី មកពិចារណា…ពិតជាគួរឱ្យអាណិត…ពិតជា «ត្រកូល» អ្នកនយោបាយ «អភ័ព្វ» លោកក្រៃ…ត្រកូលអន្ទងដូច «ស្រមោលអន្ទងប្រាណ» ដូច្នោះដែរ ។
សម័យអាណានិគមបារាំង…កម្ពុជាទើបទទួលបានឯករាជ្យថ្មីៗមិនទាន់បានកក់ក្តៅផង…អ្នកនយោបាយម្នាក់ គឺឳពុកលោកសម រង្ស៊ី ជាប់ចោទ «ក្បត់ជាតិ»…បានរត់ចោលស្រុក…រត់បាត់ស្រមោល…មិនចាំឱ្យស្រុករត់ចោលទេ…រត់លឿនណាស់…ដែលអ្នកខ្លះថារត់ចូលក្រុងព្រៃនគរបាត់ទៅ…ហើយក៏បាត់ឈ្មោះបាត់ដំណឹងរហូតមក ។
មកដល់សម័យសន្តិភាព សម័យទំនើបជឿនលឿនបំផុតនេះ…លេចមុខលោកសម រង្ស៊ី ជាកូនចេញមុខដើរ
តួជាអ្នកនយោបាយ «ខ្លាំង» ។ ខ្លាំងរហូតមានការកោតសរសើរថា…លោកកាត់ទៅរកឳពុករបស់ខ្លួន…ដែលទំនងនឹងទទួលបានជោគជ័យ…ទំនងបានលើកកម្ពស់កិត្តិយសត្រកូល…លើកមុខមាត់ប្រចាំប្រវត្តិ
ត្រកូលមិនខាន…ព្រោះបានទទួលការអប់រំពីមស្ចឹមប្រទេស ។
ក្រុមអ្នកវិភាគបានវាយតម្លៃថា…ប៉ុន្តែផ្ទុយទៅវិញ តាមរយៈទង្វើ «រត់ចោលស្រុក»…បានធ្វើឱ្យអ្នកនយោបាយប្រចាំត្រកូលរូបនេះ…ជាប់ឈ្មោះកាត់ទៅឳពុករបស់គាត់ «បេះបិទ» មែន !…ជីវិតគាត់អត់មានសេចក្តីសុខទេ…រត់ទៅលិច រត់ទៅកើត…ពពាក់ពពូនទាំងគ្រួសារ…អត់បានជួយដល់ការងារសង្គមសោះ…គិតតែពីស្វែងរកជំនួយបរទេស…ដើម្បីផលប្រយោជន៍តែ «ផ្ទាល់ខ្លួន» ប៉ុណ្ណោះ…ហើយស្រែកថា «ជោគជ័យ» ទៀត ។
សម្រាប់ក្នុងប្រទេសវិញ…យ៉ាងណាក៏ដោយ លោកសម រង្ស៊ី មិនអាចចូលស្រុកវិញបានឡើយ…គឺ «ស្រុកមិនឱ្យចូល»…ទោះ «ចង់ចូល» ក្នុងល្បិចណាមួយក៏ដោយ…ក៏ស្រុក «មិនឱ្យចូល» ដែរ ។
ដល់អីចឹងទៅ…មិនឱ្យថាលោកសម រង្ស៊ី…ជាប់ទោសតពីត្រកូលម៉េចបានទៅ ? ពិតជាគួរឱ្យ «អាណិត» និងគួរ «ជួយអាណិត» គាត់ផង…េហ ! េហ !
ចែករំលែកព័តមាននេះ