ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំយកឈ្មោះបដិរូបសញ្ញា(ឡូហ្គូ) កាកបាទក្រហមកម្ពុជា ប្រើឱ្យសោះ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សូមកុំយកឈ្មោះបដិរូបសញ្ញា (ឡូហ្គូ) កាកបាទក្រហមកម្ពុជា ទៅប្រើប្រាស់​ក្នុងក្រុម​ហ៊ុន អង្គការ​ឯកជនឲ្យសោះ ព្រោះជាសមាគមដោយស្ម័គ្រចិត្តរបស់ជាតិ សម្រាប់ជួយដល់ជនក្រីក្រ និង​គ្រោះ​មហន្តរាយ…

ខេត្តបាត់ដំបង ៖ សូមកុំយកឈ្មោះបដិរូបសញ្ញា (ឡូហ្គូ) កាកបាទក្រហមកម្ពុជា ទៅប្រើប្រាស់​ក្នុងក្រុម​ហ៊ុន អង្គការ​ឯកជនឲ្យសោះ ព្រោះជាសមាគមដោយស្ម័គ្រចិត្តរបស់ជាតិ សម្រាប់ជួយដល់ជនក្រីក្រ និង​គ្រោះ​មហន្តរាយ ។ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងបែបនេះ នៅ​ក្នុងវគ្គផ្សព្វផ្សាយស្តីពី«បដិរូបនៃភាពមនុស្សធម៌ និងច្បាប់មនុស្សធម៌អន្តរជាតិ»ជូនដល់​បណ្តាញ​អ្នក​សារព័ត៌មាន តាមបណ្តាស្ថានីយ៍ទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី កាសែត និងព័ត៌មានសង្គម ក្នុងខេត្ត​បាត់​ដំបង​​សរុបចំនួន៣៥នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំវិទ្យុជាតិចំការចេកក្រុងបាត់ដំបង ដើម្បី​បង្កើនការ​យល់ដឹងពីបដិរូបកាក​បាទក្រហម និងអឌ្ឍចន្ទក្រហម កាលពីព្រឹកថ្ងៃទី១៩ មករា ។ ក្នុងនោះ ក៏​មាន​វត្ត​មាន​​​លោកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ​កម្មាធិការសាខាកាកបាទ​ក្រហម​កម្ពុជាខេត្តបាត់​ដំបង​ផ​ងដែរ ។

​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ពីរចនាសម្ព័ន្ធតួ​នាទី និងភារ​កិច្ចរបស់កាកបាទក្រហមកម្ពុជា ដែលប្រតិបត្តិការងារមនុស្សធម៌ដោយប្រកាន់ខ្ជាប់នូវ​គោល​ការណ៍គ្រឹះ​ទាំង៧​ របស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (ហៅកាត់ថា គោល​ការណ៍​គ្រឹះទាំង​៧​របស់​ចលនា) ដែលរួមមានភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព សេវា​កម្មស្ម័គ្រចិត្ត ឯករាជ្យ​ភាព ឯកភាព និងសាកលភាព ។

លោកជំទាវបានសំណូម​ពរដល់អ្នកសារ​ព័ត៌មានទាំងអស់ សូមសរសេរព័ត៌មានស្តីពីកាកបាទក្រហមកម្ពុជា ឱ្យបានកាន់តែសុក្រឹត និងត្រឹមត្រូវ ទៅតាមបរិបទរបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម ចៀស​វាងការ បាត់បង់នូវគោលការណ៍គ្រឹះណាមួយរបស់ចលនា ។ ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណ ចំពោះអ្នកសារព័ត៌មានទាំងអស់ដែលបានអញ្ជើញក្នុងវគ្គផ្សព្វផ្សាយនេះ និងសំណូមពរសូមមេត្តា ចូលរួម​ផ្សព្វផ្សាយបន្តអំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាឱ្យកាន់តែទូលាយ ដើម្បីលើក​កម្ពស់​កិត្តិសព្ទ និងកិត្តិនាមកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាប្រធាន ឱ្យកាន់តែរីក​ចម្រើនថែមទៀត ក្នុងបុព្វហេតុមនុស្សធម៌ ។

ជាចុងក្រោយលោកជំទាវ បានបន្ថែមថា សូមស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ដែលមិន មែនជាស្ថាប័នជាតិ សូមកុំយកបដិរូប សញ្ញា របស់កាកបាទក្រហមកម្ពុជាទៅប្រើប្រាស់ ជាលក្ខណៈ ឯក​ជននាំឲ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋ និងប្រទេសជាតិយើងឡើយ ហើយកាកបាទក្រហមកម្ពុជា បាន​ជំរុញផ្តល់​ប្រាក់កម្ចីបន្ថែមទៀតដល់ប្រជាជនពិការ និវត្តជន ប្រជាជនជួបការលំបាករស់​នៅក្នុងតំបន់មាន​មីន ដែល​អាចឲ្យគាត់យកទៅប្រកបអាជីវកម្ម ឬដោះស្រាយផ្សេងៗតាមលទ្ធភាពដែលគាត់អាច​ធ្វើទៅបាន ដើម្បី​រួមចំណែកកាត់បន្ថយភាពក្រីក្រ ដែលនៅមានសេសសល់ ឲ្យកាន់តែនៅមាន​តិចជាបន្តទៅទៀត ​។

អត្ថបទសរសេរ ដោយ