ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា អគារបេតុងមួយខ្នង មានទំហំ៨គុណ៣០ម៉ែត្រប្រក់ដែក ដែលជារបស់ក្រុមហ៊ុនចិនវិនិយោគរ៉ែមាស មានទីតាំងនៅចំណុចអូរត្រូន ភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខណៈក្រុមហ៊ុននេះត្រូវដឹងថា គឺតែងតែមានរឿងចម្រូងចម្រាស់ជាមួយនិងពលរដ្ឋក្នុងមូលដ្ឋានក្បែរ នោះជ ុំវិញការដណ្តើមរណ្តៅរ៉ែមាស ហើយពេលនេះ ត្រូវភ្លើងឆាបឆេះអស់គ្មានសល់។

ទោះបីជាយ៉ាងណា គេនៅមិនទាន់មានសេចក្តីរាយការណ៍ជាក់លាក់ណាមួយថា អគ្គិភ័យដែលបានឆេះអគារក្រុមហ៊ុនចិន «ស៊ី យាន» កើតឡើងយប់ឈានចូលថ្ងៃទី២០ មករា នេះ ផ្តើមចេញពីអ្វីឲ្យប្រាកដ នៅឡើយទេ ។ ប្រភពខ្លះថា អាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនី និងខ្លះថា បណ្តាលមកពីភ្លើងឆេះព្រៃនិងក៏មានប្រភពខ្លះថាអគ្គីភ័យនេះ អាចផ្តើមដោយមានគេលួចដុត ។
នគរបាលមូលដ្ឋានស្រុកសំបូរបានឲ្យដឹងថា ក្នុងគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនេះ មិនបានបង្កឱ្យមនុស្សរងរបួសនោះទេ ។ គ្រាន់តែមានសម្ភារៈជាច្រើន សុទ្ធជាឧបករណ៍សម្រាប់កែច្នៃរ៉ែមាស ភ្លើងឆេះ ខូចខាតទាំងស្រុង។ បើតាមអាជ្ញាធរអះអាងថា ករណីនេះ នៅមិនទាន់បានកំណត់ពីមូលហេតុនៅឡើយ
ទេ។ ហើយក្រោយកើតហាតុមួយថ្ងៃ គឺមន្ត្រីជំនាញនៃមន្ទីររ៉ែ សហការជាមួយនគរបាលមូលដ្ឋាន ចុះទៅពិនិត្យមើលដល់ទីតាំងក្រុមហ៊ុន ដើម្បីរកមូលហេតុដែលបង្កឲ្យឃើញពិតប្រាកដ។

ប្រភពព័ត៌មានពីតំបន់រ៉ែមាសថា កន្លងមក ក្រុមហ៊ុនចិនមួយនេះ តែងតែមានរឿងចម្រូងចម្រាស់ជាមួយពលរដ្ឋនៅក្នុងភូមិតំបន់ជុំវិញក្រុមហ៊ុន ដោយសារតែទំនាស់ដណ្តើម រណ្តៅរ៉ែមាស។ ដោយសារពលរដ្ឋនៅតំបន់នោះ សព្វថ្ងៃភាគច្រើនពួកគាត់មានរបររុករករ៉ែជាលក្ខណៈគ្រួសា រនិងធ្វើទៅតាមគ្រប់រូបភាព
ការធ្វើរ៉ែរបស់ពលរដ្ឋ គឺត្រូវបានក្រុមហ៊ុនតែងតែប្តឹងមកអាជ្ញាធរឲ្យចុះទៅរារាំង ដោយសំអាងថា ការធ្វើរ៉ែរបស់ពលរដ្ឋនៅក្នុងដី បរិវេណរបស់ក្រុមហ៊ុន ឬប្តឹងថា ពលរដ្ឋបានចូលលួចរ៉ែរបស់ក្រុមហ៊ុន។
ចែករំលែកព័តមាននេះ