ចិន​ប្រកាស​អាសន្ន​ប្រឈម​មុខ​នឹងការ​លេច​ចេញ​​វីរុស​ថ្មី​​


ប្រទេស​ចិន ៖ បើតាម​អាជ្ញាធរ​ចិន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩​ ខែមក​រា ឆ្នាំ​២០២០ ពី​ការ​ពង្រឹង​បណ្ដា​​វិធានការ​បង្ការ ប្រឈម​មុខ​នឹង​ការ​លេច​ចេញ​វីរុស​កូ​រ៉ូ​ណា​ថ្មី នា​ភាគ​កណ្ដាល​ប្រទេស​ ខណៈ​​ចិន​ត្រៀម​រៀបចំ​បុណ្យចូលឆ្នាំ​ថ្មី​ចន្ទគតិ និង​ក្នុង​ពេល​ដែល​ពលរដ្ឋ​ចិន​ច្រើន​លាន​នាក់ ឆ្លៀតឱកាស​នោះ​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​។

គណៈកម្មាធិការ​សុខា​បាល​ជាតិ​បាន​ស្នើ​ដល់​គ្រប់​ទីភ្នាក់ងារ​រដ្ឋាភិបាល ឲ្យ​រួម​សហការ​គ្នា​ដើម្បី​បង្កើត​​វិធាន​បង្ការ​ទាំងនេះ​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​គណៈកម្មាធិការ​នោះ​ថ្លែង​ថា គណៈ​កម្មាធិ​ការ​របស់​យើង​នឹង​ធ្វើការ​តាមដាន​ត្រួតពិនិត្យ ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី នឹង​តាមដាន​ដោយ​យក​ចិត្តទុកដាក់​ចំពោះ​ការ​វិវត្តន៍​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​ថ្មី​នេះ ព្រមទាំង​នឹង​បង្កើត​បណ្ដា​វិធានការ​ត្រួតពិនិត្យ ​និង​បង្ការ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​គណៈកម្មាធិការ​សុខាភិបាល​ក្រុង​វូ​ហាន កន្លែង​ដែល​វីរុស​នោះ​លេច​ចេញ​​កាលពី​ខែមករា បាន​រៀបរាប់​ពី​អ្នក​ឆ្លង​វីរុស​នេះ​ច្រើន​នាក់​ទៀត​នៅ​វូ​ហាន ដែល​ឡើង​ដល់​ទាំង​អស់​នៅ​ទីនោះ​ដល់​ជិត​១៤០​នាក់​ហើយ​។ វីរុស​ថ្មី​នេះ ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង ក្រោយ​ការ​បាត់​បង់​ជីវិត​​នា​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ នៃ​មនុស្ស​ទី​៣​ម្នាក់​ទៀត​។

ប្រទេសចិន​រៀបរាប់​នា​ថ្ងៃ​ទី​២០​ ខែមក​រា​នេះ​ ពី​អ្នក​បាត់​បង់​ជីវិត​​​ទី​៣ ​ដោយសារ​វីរុស​អាថ៌​កំបាំង​នោះ ខណៈ​ការ​ឆ្លង​បាន​រាលដាល​ដល់ទី​ក្រុង​ឯទៀត​ៗ ក្នុង​នោះ​២​នាក់​នៅ​ក្រុង​ប៉េ​កាំ​ង​ និង​ម្នាក់​នៅ​ក្រុង​ SHENZHEN ចុង​ខាង​ត្បូង​ប្រទេស​ទល់មុខ​ក្រុង​ហុងកុង​។ មនុស្ស​ជាង​២០០​នាក់ ហើយ​រហូត​មក​ទល់​ពេល​នេះ​ឆ្លង​វីរុស​នៅ​ទូ​ទាំង​ប្រទេស​ចិន​។ អ្នកជំងឺ​៣​នាក់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ​។ ទោះបី​យ៉ាងណា​អាជ្ញាធរ​សុខាភិបាល​ក្រុង​វូ​ហាន​អះអាង​ថា គ្រោះថ្នាក់​នៃ​ការ​ឆ្លង​វីរុស​ពី​មនុស្ស​មក​មនុស្ស ហាក់ដូចជា​មាន​ខ្សោយ​តែ​ក៏​មិន​បដិសេធ​។

វីរុស​ថ្មី​នេះ​ដែល​អ្នក​ឆ្លង​ទាំងអស់​សុទ្ធតែ​អ្នក​រស់នៅ​ក្នុង​តំបន់​វូ​ហាន ​និង​អ្នក​មក​កាន់​ទីនោះ ត្រួ​វ​បាន​​គេ​កំណត់​ថា ស្ថិត​ក្នុង​គ្រួសារ​នៃ​វីរុស​កូ​រ៉ូ​ណា​។ វីរុស​កូ​រ៉ូ​ណា​អាច​បង្ក​ឲ្យ​មានការ​ឆ្លង ក្នុង​សង្វា​ក់​​ប្រហាក់ប្រហែល​គ្នា​នឹង​វីរុស ​SRAS ដែល​វីរុស​នោះ​ឆ្លង​រាលដាល​នៅ​ចិន ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ជិត​៨០០​នាក់​​បាន​បាត់​បង់​ជីវិត ​លើ​ពិភពលោក​រវាង​ឆ្នាំ​២០០២​​ និង​២០០៣​។

ប្រភព​ដើម​នៃ​វីរុស​នេះ ​ហាក់​ឆ្លង​ដំបូង​ចេញពី​ផ្សារ​មួយ​នៃ​ក្រុង​វូ​ហាន ដែល​បិទ​មក​ទល់​ពេល​នេះ។​ ផ្សារ​នេះ​ជាក​ន្លៃ​ង​លក់​ផលិតផល​សមុទ្រ​ និង​ត្រី ដោយ​អ្នកធ្វើការ​ក្នុង​ផ្សារ​មាន​អ្នក​ឆ្លង​ច្រើន​។

ប្រទេស​ថៃ​រាយការណ៍​ពី​អ្នក​ឆ្លង​វីរុស​ថ្មី​នេះ​២​នាក់​ហើយ​ជប៉ុន​មាន​អ្នក​ឆ្លង​ម្នាក់​។ មនុស្ស​ទាំង​៣​នាក់​នោះ​សុទ្ធតែ​ជា​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​វូ​ហាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ