ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ហាត់ប្រាណ​ជា​ប្រចាំ​ទើប​សុខភាព​ល្អ​នឹង​ដឹកនាំ​ប្រទេស​បាន​យូរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថា ការ​ធ្វើ​ហាត់ប្រាណ​ជា​ប្រចាំ​នឹង​ធ្វើ​ឲ្យ សម្តេច​ដឹកនាំ​ប្រទេស​បាន​យូរអង្វែង ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថា ការ​ធ្វើ​ហាត់ប្រាណ​ជា​ប្រចាំ​នឹង​ធ្វើ​ឲ្យ សម្តេច​ដឹកនាំ​ប្រទេស​បាន​យូរអង្វែង ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២០ មក​រា​នេះ​ថា អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ដែល​ជា​និច្ច​ជា​កាល តែងតែ​ចង់បាន​ខ្ញុំ​មាន​សុខភាព​ល្អ​រឹងប៉ឹង ។

សម្តេច​បាន​បញ្ជាក់​ថា ៖«​ពិត​ណាស់ រាល់ថ្ងៃ​ក្រៅពី​លេង​កីឡាវាយកូនគោល គឺ​ខ្ញុំ​ហាត់ប្រាណ​ជា​ប្រចាំ ។ មាន​សុខភាព​ល្អ​ដូច​សព្វថ្ងៃ ខ្ញុំ​អាច​បន្ត​ដឹកនាំ​ប្រទេស​ជាតិ​បាន​យូរអង្វែង​ទៅ​មុខ​» ។ សម្តេច​បាន​បន្ថែម​ថា​ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៏​ចង់បាន​ពលរដ្ឋ​ខ្មែរ​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា ។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​បានឃើញ​បងប្អូន​យក​ឱកាស​សន្តិភាព​ប្រកប​របរ​រកស៊ី​ទទួលទាន​អភិវឌ្ឍន៍​សង្គម​គ្រួសារ​ឲ្យ​រីក​ចម្រើន​មានបាន​គ្រប់​ៗ​គ្នា ។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន​ធ្លាប់​បាន​អះអាង​ថា សម្តេច​នឹង​បន្ត​ដឹកនាំ​ប្រទេស​រយៈពេល​២​អាណត្តិ​ស្មើ​១០​ឆ្នាំ​បន្ត​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​បញ្ជាក់​ទៅ​កាន់​ក្រុមប្រឆាំង​ក៏​ដូច​ជា អ្នកវិភាគ​មួយ​ចំនួន​ថា ការ​ផ្ទេរតំណែង​មិន​អាច​ផ្ទេរ​ពី​ឪពុក​ទៅ​កូន​ផ្ទាល់​តែ​ម្តង​បាន​ទេ គឺ​ត្រូវ​ឆ្លងកាត់​កាត​បោះ​ឆ្នោត​ជា​មុន​សិន ដោយសារ​កម្ពុជា​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ ហើយ​នាយក​រដ្ឋមន្ត្រី​ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ