ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត សេរី​វ៉ា​ន​ថង ស្វាគមន៍​ការ​ប្រកាស​សងសឹក​ពី​ថៃ ក្រោយ​ចាញ់​បរាជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្ឃ​វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខេ​មក​រា ឆ្នាំ​២០២០ កីឡាករ​កម្ពុជា ឈុត សេរី​វ៉ា​ន់​ថង…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្ឃ​វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ ទី​១៨ ខេ​មក​រា ឆ្នាំ​២០២០ កីឡាករ​កម្ពុជា ឈុត សេរី​វ៉ា​ន់​ថង ទទួល​ជោគជ័យ​គួរ​ជាទី​មោ​ទ​នៈ ដោយ​បាន​វាយ​ឱ្យ​កីឡាករ​ថៃ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​។

យ៉ាងណាមិញ ការ​វាយ​សម្រុក​នា​ពេល​នោះ ប្រសិនបើ​កីឡាករ​កម្ពុជា ភ្លាត់ស្នៀត​តែ​បន្តិច ពិតជា​ដេក​ស្ដូកស្ដឹង​ខ្លួនឯង ជំនួស​វិញ​ផង​ដែរ ដោយសារ​កីឡាករ​ថៃ​ក៏​ខ្លាំង​។

កីឡាករ​កម្ពុជា​បង្គោល​ក្រហម ឈុត សេរី​វ៉ា​ន់​ថង សប្បាយ​អរ​មិន​តិច​ទេ បន្ទាប់​ពី​ការ​វាយ​សម្រុក​របស់​ខ្លួន​ទទួល​ជោគជ័យ​។ ចំណែក​កីឡាករ​ថៃ Thanuo Ngen ក៏​ខ្លាំង​មិនធម្មតា​ដែរ ទើប​អ្នកគាំទ្រ​មិន​តិច​ទេ សរសេរ​ថា កីឡាករ​កម្ពុជា ក្រៅពី​ខ្លាំង​ក៏​សំណាង​មិន​តិច​ដែរ សម្រាប់​ការ​ប្រកួត​នោះ​។

អ្នកដឹកនាំ​កីឡាករ​ថៃ មក​ប្រកួត​ទទួលស្គាល់​ថា កូនសិស្ស​ខ្លួន​ចាញ់​បច្ចេកទេស​កែង​របស់​កីឡា​ករ​កម្ពុជា ប៉ុន្តែ​ក៏​ត្រៀម​នឹង​ឱ្យ​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ជា​ថ្មី​ផង​ដែរ ដើម្បី​ឱ្យ​កីឡាករ​ថៃ​សងសឹក និង​ចង់​ដឹង​ថា តើ​អ្នក​ណា​នឹង​ឈ្នះ​សម្រាប់​ជំនួប​លើក​ក្រោយ?

ចំណែក​កីឡាករ​កម្ពុជា ឈុត សេរី​វ៉ា​ន់​ថង និយាយ​ថា ខ្លួន​ស្វាគមន៍​គ្រប់ពេល ប្រសិនបើ កីឡាករ​ថៃ​មាន​បំណង​ចង់​សងសឹក ហើយ​ចង់​ប្រកួត​ជាមួយ​ខ្លួន​ម្ដងទៀត​។ ក្នុង​នោះ​គេ​ក៏​ប្រកាស​ហ្វឹក​ហាត់​ត្រៀមខ្លួន ដើម្បី​ស្វាគមន៍​គ្រប់ពេល​ដែល​ចង់​ផ្គូរ​ផ្គង​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ