ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីអាវុធហត្ថ២នាក់ត្រូវជាប់ចោទ​ក្នុង​ករណី​ហិ.ង្សា​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ទីបំផុត មន្ត្រី​កងរាជអាវុធហត្ថ​២​នាក់ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​​ប្រទេសឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត និង​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅពន្ធនាគារខេត្ត ​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ។​ មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​២​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ទីបំផុត មន្ត្រី​កងរាជអាវុធហត្ថ​២​នាក់ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​
ផ្ទៃ​​ប្រទេសឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត និង​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅពន្ធនាគារខេត្ត ​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ។​ មន្ត្រី​កងរាជអាវុធហត្ថ​ទាំង​២​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ ស
ប៊ុ​ន​សឿង អត្តលេខ​១៩៧៣៥២ ឋានន្ត​ស័ក្តិ​វរសេនីយ៍ឯក ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​ម្នាក់ទៀត​ឈ្មោះ ឆ​យ រដ្ឋ​នា ឋានន្តរស័ក្តិ​អនុ​សេនីយ៍ទោ អត្តលេខ​១៩៧៣៩៥ មុខងារ​ជា​ជំនួយការការិ​យាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​ធ្វើ​អធិការកិច្ច​របស់​គណៈកម្មការ​ចំពោះ​កិច្ច​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រៀបរាប់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​តួនាទី ភារកិច្ច បណ្តាល​ឲ្យ​ស្លាប់​ជនសង្ស័យ ដោយ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​បទបញ្ជា​ដ៏​ខ្ព​ង​ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កងរាជអាវុធហត្ថ​លើ
ផ្ទៃ​ប្រទេស បាន​ធ្វើការ​ស្រាវជ្រាវ​ផ្ទៀងផ្ទាត់ ហើយជា​លទ្ធផល​បាន​រក​ឃើញ​ការ​ពិត​ដូច​ខាងក្រោម​៖

១-​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំនួន​២​នាក់ បាន​ប្រើ​អំពើ​ហិង្សា​ដោយ​វាយ​ជនសង្ស័យ​ពិតប្រាកដ​
មែន ។
២-​ការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​តួនាទី ភារកិច្ច ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ជាមួយ​ក្រុម​ក្មេង​ដែល​កំពុង​អប់រំ​បន្សាប​គ្រឿងញៀន និង​បណ្តោយ​ឲ្យ​ក្មេង​ទាំងនោះ​វាយ​ធ្វើបាប​ជនសង្ស័យ ។ ក្រោយ​ពី​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​តាម​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​របស់​ចៅក្រម​សើ​ុ​បសួរ​នៃ​សាលាដំបូង​ខេត្តបន្ទាយ​មាន​ជ័យ ជន​ត្រូវ​ចោទ​ឈ្មោះ ទុ​យ ស្រស់ បាន​បាត់បង់ជីវិត ។
៣-​ជា​វិធានការ​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានកសាង​សំណុំរឿង​នាយទាហាន​នៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​ចំនួន​២​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចោទប្រកាន់​តាម​ច្បាប់។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​មាន​ក្រុម​ពលរដ្ឋ​ប្រមាណ​៤០​នាក់​ បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត តវ៉ា​រឿង​ទំនាស់​ដីធ្លី​នៅ​ចំណុច​អូរ​កំបុត និង​អូរ​កន្សែង ស្ថិត​ក្នុងភូមិ​ទ័ព​សៀម ស្រុក​អូរ​ជ្រៅ និង​ចំណុច​សម្បុកចាប ស្ថិត​ក្នុងភូមិ​បឹង​ស្នោ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ។

ពេល​នោះ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​ពលរដ្ឋ​៤​នាក់ ដោយ​ចោទប្រកាន់​ថា​ជា​មេខ្លោង​ញុះញង់​ឱ្យ​មានការ​តវ៉ា​គឺ ១-​ឈ្មោះ ទុ​យ ស្រស់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ២-​ឈ្មោះ នូវ នឿ​ន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ៣-​ឈ្មោះ ហ៊ឹ​ម គី​រី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ និង​៤-​ឈ្មោះ យឹ​ម ម៉ក់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ។ ក្រោយ​ពេល​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន ជន​ទាំង​៤​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ហើយ​សាលា​ដំបូង​ខេត្ត​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត តាម​ដីកា​បង្គាប់​លេខ​៩៧៣ ចុះ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ របស់​សាលាដំបូង​ខេត្ត ។

នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ ជន​ម្នាក់​ឈ្មោះ ទុ​យ ស្រស់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី ។ លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​របស់​ការិយាល័យ​បច្ចេកទេស​និង​វិទ្យា​សា​ស្គ្រ បាន​ប្រកាស​ថា ឈ្មោះ ទុ​យ ស្រស់ មាន​ភាព​មិន​ប្រក្រតី មាន​សុខភាព​មិនល្អ តែ​មិន​បាន​គូសបញ្ជាក់​ឱ្យ​ច្បាស់លាស់​នោះ​ទេ ទោះបី​អ្នក​ស្លាប់មាន​ស្នាម​ជាំ​លើ​រាង​កាយ​និង​សៀតផ្កា​ក្តី និង​ញៀន​ស្រា​ដាច់​មិន​បាន​ ។ មុន​ពេល​ស្លាប់ ក្រុម​មន្ត្រី​ពន្ធនាគា​ខេត្ត​និង​ក្រុម គ្រួសារ​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គលបុរី ប៉ុន្តែ​មិន​អាច​សង្គ្រោះ​បាន​ទាន់​ពេលវេលា ។ ប៉ុន្តែ​បើ​យោង​តាម​អ្នក​ជាប់​ឃុំ​ជាមួយ​ថា ការ​ស្លាប់​របស់​ឈ្មោះ ទុ​យ ស្រស់ គឺ​ដោយសារ​ការ​ធ្វើ​ទារុណកម្ម ។

បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា​ឈ្មោះ ទុ​យ ស្រស់បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០ ដោយ​មានការ​ប្តឹង​ចោទប្រកាន់​ថា សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ខេត្ត​ប្រើ​អំពើ​ហិង្សា និង​ធ្វើ​ទារុណកម្ម​បណ្តាល​ឱ្យ​ស្លាប់ អយ្យការ​អម​សាលាដំបូងខេត្ត បាន​ធ្វើការ​ស៊ើបអង្កេត​ដោយ​យកចិត្តទុកដាក់​ជា​បន្តបន្ទាប់ ។

នៅ​ថ្ងៃ​ទី​១៣ ខែមករាឆ្នាំ​២០២០ គណៈកម្មការ​ចំពោះ​កិច្ច​កង​រាជ​អាវុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ជា​លទ្ធផល​រក​ឃើញ​ថា នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំនួន​២​នាក់​ដែល​មាន ១-​ឈ្មោះ ស បុ​៊​ន​សឿង ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​២-​ឈ្មោះ ឆ​យ រដ្ឋ​នា ជា​ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមាន​ជ័យ បាន​ប្រើ​អំពើ​ហិង្សា​ដោយ​វាយ​ជនសង្ស័យពិតប្រាកដ​មែន ។

នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ មន្ត្រីនគរបាល​យុត្តិធម៌​នៃ​គណៈកម្មការ​ចំពោះ​កិច្ចកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​កសាងសំណុំរឿង​និង​បញ្ជូន​នាយទាហាន​នៃ​កង​រាជ​អាវុធហត្ថ​ទាំង​២​នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០ អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​សម្រេច​ចោទប្រកាន់​ឈ្មោះ ស ប៊ុ​ន​សឿង និង​ឈ្មោះ ឆ​យ រដ្ឋ​នា ពី​បទ​ហិង្សា​ដោយ​ចេតនា​ស្ថាន​ទម្ងន់ទោស និង​ហិង្សា​ដោយ​ចេតនា​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​នៃ​ជន​រង​គ្រោះ តាម​បញ្ញត្តិ​នៃ​មាត្រា ២១៨ និង​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

តាម​មាត្រា​ដែល​ចោទប្រកាន់​នេះ ជនជាប់ចោទ​អាច​ជាប់​ពន្ធនាគារ​ពី​ចន្លោះ​៧​ឆ្នាំទៅ១៥​ឆ្នាំ ។សម្រាប់​សា​ធារណជន​បាន​មើលឃើញ​ថា ដោយសារ​បទបញ្ជា​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ទើប​សំណុំ​រឿង​នេះ​បាន​ឈាន​ទៅ​រក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ បើ​គ្មាន​ប្រតិកម្ម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ទេ​នោះ​ប្រហែលជា​ព្រលឹង​អ្នក​ស្លាប់​ទៅ​រក​ចាប់ជាតិ​មិនឃើញ​ទេ ។

ពិតជា​ស្មាន​មិន​ដល់​ឡើយ ដែល​គ្រាន់តែ​រឿង​ទំនាស់​ដីធ្លី​សោះ បែរជា​ចាប់​មនុស្ស​វាយ​ធ្វើ​ទារុណកម្ម​ដោយ​គ្មាន​ក្តី​មេត្តា​បែប​នេះ​ទៅ​វិញ ។ ពេល​នេះ​ទេវតា​បរាមុខ​ហើយ ៕

អត្ថបទសរសេរ ដោយ