ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ដោះ​យន្តហោះ​ដ្រូ​ន​យក​មក​ត្រួតពិនិត្យ

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ករណី​យន្ដហោះ​ដ្រូ​ន​មួយ​គ្រឿង ដែល​ធ្លាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​ស្ដេច ស្រុក​គិរី​សាគរ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ២០២០​កន្លង​ទៅ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​អង្គភាព​ពាក់ព័ន្ធ សម្រេច​ដោះ​ជា​កំណាត់​ៗ​បញ្ជូន​មក​អគ្គ​បញ្ជាការដ្ឋាន​ក្រសួងការពារជាតិ…

ខេត្តកោះកុង ៖ ករណី​យន្ដហោះ​ដ្រូ​ន​មួយ​គ្រឿង ដែល​ធ្លាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​កោះ​ស្ដេច ស្រុក​គិរី​សាគរ កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ២០២០​កន្លង​ទៅ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​អង្គភាព​ពាក់ព័ន្ធ សម្រេច​ដោះ​ជា​កំណាត់​ៗ​បញ្ជូន​មក​អគ្គ​បញ្ជាការដ្ឋាន​ក្រសួងការពារជាតិ ដើម្បី​ធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​បន្ដ​អំពី​ប្រភព​យន្ដហោះ​ដ្រូ​ន​នេះ​តើ​វា​ហោះ​មកពីណា ។

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​គិរី​សាគរ នៅ​រសៀល​ថ្ងៃ​ទី​១៨ មក​រា ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ក្រុម​ជំនាញ​របស់​អង្គភាព​CMAC បាន​ចុះ​ទៅ​ពិនិត្យ​យន្ដហោះ​ដ្រូ​ន​នេះ​ហើយ ជា​លទ្ធផល​នៅ​តែ​រក​មិនឃើញ​ថា​មាន​សារធាតុ​ផ្ទុះ​នោះ​ឡើយ ។ យន្តហោះ​ដ្រូ​ន​នេះ​មិន​មាន​សរសេរ​អ្វី​ទេ គឺ​មាន​តែ​លេខ​សម្គាល់​1701002 ។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​CMAC ពិនិត្យ​ចប់​សព្វគ្រប់ ក្រុមការងារ​នៃ​អគ្គបញ្ជាការ​ក្រសួងការពារជាតិ បាន​សម្រេច​កាត់​ដ្រូ​ន​នេះ​ជា​បំណែក​ៗ​ដឹក​យក​ទៅ​ទីបញ្ជាការ​កងទ័ព​ដើម្បី​ពិនិត្យ និង​វិភាគ​បន្ត​ទៀត ។

សូម​ជម្រាប​ថា ករណី​យន្ដហោះ​ដ្រូ​ន​១​គ្រឿង​ដែល​មាន​តួ​យន្តហោះ​ប្រវែង​៥​ម៉ែត្រ និង​មាន​ស្លាប​សងខាង សរុប​ប្រវែង​៩​ម៉ែត្រ បាន​ធ្លាក់​ចំ​កណ្ដាល​ព្រៃ នៅ​ក្នុងភូមិ​ពាម​កាយ ឃុំ​កោះ​ស្ដេច ស្រុក​គិរី​សាគរ ខេត្តកោះ កុង កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ តែ​មិន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ ។ យន្តហោះ​ដ្រូ​ន​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ថា​មកពីណា​នោះ​ទេ ។

ជាមួយនឹង​ការ​រក​មិន​ទាន់​ឃើញ​ថា​យន្តហោះ​ដ្រូ​ន​ដែល​គេ​រក​មិនឃើញ​ថា​មកពីណា​ក្តី តាម​ប្រភព​ក្រៅផ្លូវការ​២​ដាច់​ដោយឡែក​ពី​គ្នា​ក៏​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ​ដោយសារ​តែ​រូបរាង​យន្តហោះ​ដ្រូ​ន​នេះ​មាន​សណ្ឋាន​ដូច​គ្នា ។ប្រភព​ពី​ការ​ស្រាវជ្រាវ​មួយ​បាន​បញ្ជាក់​ថា ដ្រូ​ន​ដែល​ធ្លាក់​នៅ​ខេត្តកោះកុង​នោះ ស្ថិត​ក្នុង​ស៊េរី Rainbow drone ជា​ផលិតផល​របស់​ក្រុមហ៊ុន CASC ។

ដ្រូ​ន​មួយ​គ្រឿង​ដែល​ធ្លាក់​នៅ​ខេត្តកោះកុង​មាន​ទំហំ​រហូត​ដល់​ទៅ​ជិត​១០​ម៉ែត្រ (​បណ្ដោយ ៥.១០​ម៉ែត្រ ទទឹង​៩.៦០​ម៉ែត្រ​) ហើយ​ក្រុម​ជំនាញ​បច្ចេកទេស​បាន​សម្រេច​ដោះ​បំបែក​តួខ្លួន​ចេញ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​យក​មក​ភ្នំពេញ ហើយ​រៀប​បញ្ចូល​វិញ​ក្នុង​គោលដៅ​ស្រាវជ្រាវ ។

ចំណែក​ប្រភព​ទី​២ គឺជា​ប្រភេទ​យន្តហោះ​ឈ្លបយកការណ៍ Harbin BZK-005 ដែល​ត្រូវ​បាន​ស្ថាបនា​ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ អវកាស និង​អាកាសយានដ្ឋាន​ហា​ប៊ី​ន​ដែល​បាន​ប្រើប្រាស់​ដោយ PLA Nary ។ តាម​ប្រភព​ដដែល​ថា យន្តហោះ​នេះ​អាច​ហោះ​បាន​ក្នុង​រយៈ​ចម្ងាយ​២៤០០​គ​.​ម ក្នុង​កម្ពស់​៨​គ​.​ម ក្នុង​ល្បឿន​១៨០​គ​.​ម ក្នុង​១​ម៉ោង ៕

អត្ថបទសរសេរ ដោយ