ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយ​ក្តី​ស្រលាញ់​ចម្រៀង​លោកតា ស៊ី​ន ស៊ី​សា​មុត ពេក​ម្ចាស់​ហាង​ពេជ្រ​យក​មក​បកស្រាយ​ឡើង​វិញ​ផ្ទុះ​ការ​គាំទ្រ​យ៉ាង​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង​ជំនាន់​ដើម​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​ព្រោះតែ​អូន​» គឺជា​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស​លោក ស៊ី​ន ស៊ី​សា​មុត មាន​ចង្វាក់​បែប​រន្ថើន​ពោល​សរសើរ​ពី​សម្រស់​ស្រី​ល្អ ដែល​សូ​ម្បី​តែ​បុប្ផា​រីក​ស្រស់​ក្នុង​សួន មិន​ស្មើនឹង​ខ្លួន​ស្រី…

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង​ជំនាន់​ដើម​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​ព្រោះតែ​អូន​» គឺជា​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស​លោក ស៊ី​ន ស៊ី​សា​មុត មាន​ចង្វាក់​បែប​រន្ថើន​ពោល​សរសើរ​ពី​សម្រស់​ស្រី​ល្អ ដែល​សូ​ម្បី​តែ​បុប្ផា​រីក​ស្រស់​ក្នុង​សួន មិន​ស្មើនឹង​ខ្លួន​ស្រី ព្រោះ​អូន​ល្អ​ផុត​ស្រី​ក្នុង​លោកា ធ្វើ​ឲ្យ​បុរស​យើង​ប៉ងប្រាថ្នា​ចាប់ចិត្ត​ស្នេហា​លើ​ស្រី​ថ្លៃ ។

ស្រាប់តែ​ថ្មី​ៗ​នេះ​ដោយសារ​ក្តី​ស្រលាញ់​ចម្រៀង​មួយ​បទ​នេះ​ជា​ពន់ពេក ម្ចាស់​ហាង​ពេជ្រ ដា​ណា បាន​សម្រេចចិត្ត​យក​មក​ជំនាន់​ដើម​ខាងលើ​មក Cover ជា​បទ​ស្រី ហើយ​ហៅ​បុគ្គលិក​មក​រាំ​ជុំ​គ្នា​ថត​លេង​យ៉ាង​សប្បាយ​រីករាយ ប៉ុន្តែ​ក្រោយ​ពេល​បង្ហោះ​ស្រាប់តែ​ផ្អើល​អ្នកគាំទ្រ​ចុច​មើល និង​ចែករំលែក​រាប់​ម៉ឺន​នាក់​តែ​ម្តង ។ អ្នកស្រី ទ្រី ដា​ណា ដែល​ជា​ស្ត្រី​មាន​រូប​សម្រស់​ស្រស់​ផូរផង់ និង​ជា​ម្ចាស់​ហាង​ពេជ្រ ដា​ណា នៅ​ព្រែក​ព្នៅ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា និយាយ​ថា រូប​អ្នកស្រី​ក៏​នឹក​ស្មាន​មិន​ដល់​ថា ក្រោយ​ថត​បទ​ចម្រៀង​នេះ​បង្ហោះ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​មាន​អ្នក​ចែករំលែក ២​ម៉ឺន​ដង និង​អ្នក​ចុច​មើល​ជិត​មួយ​លាន​ដង ។

អ្នកស្រី បាន​បញ្ជាក់​បន្ថែម​ថា «​ដោយ​មាន​និស្ស័យ​ស្រលាញ់​ចូល​ចិត្ត​សិល្បៈ ជា​ពិសេស​ការ​ច្រៀង​ទើប​តែងតែ​យក​បទ​ចម្រៀង​ជា​ច្រើន​មក Cover ហើយ​តែងតែ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​» ។ អ្នកស្រី ទ្រី ដា​ណា​បន្ត​ថា «​ការ​ថត​បទ​ចម្រៀង​នេះ គឺ​គ្រាន់​ធ្វើ​ឡើង​ដើម្បី​ការ​កម្សាន្ត​ប៉ុណ្ណោះ គ្មាន​បំណង​ធ្វើ​អាជីវកម្ម​ណាមួយ​ឡើយ​» ។

សូម​បញ្ជាក់​ថា អ្នកស្រី ទ្រី ដា​ណា គឺជា​ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ និង​ជា​អគ្គ​នាយិកា ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី ដែល​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​ផលិតផល NNP ។ អ្វី​ដែល​ពិសេស​បំផុត គឺ​អ្នកស្រី មាន​ចំណូលចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ ដើម្បី​ក្ដី​ស្រមៃ​របស់​ខ្លួនឯង​ដែល​មាន​តាំងពី​តូច​មក​ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ច្រៀង និង​សម្ដែង​ផង​ដែរ ។

យ៉ាងណាមិញ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អ្នកស្រី​បាន​យក​បទ​ចម្រៀង​តា​រាច​ម្រៀ​ផង​ល្បី​ជា​ច្រើន​មក Cover នោះ ។ អ្នកស្រី​បាន​រម្លឹក​ថា ដំបូង​ឡើយ​អ្នកស្រី​បាន​ឆ្លៀតពេល​មក Cover ចម្រៀង​២​បទ របស់​លោក កែវ វាសនា គឺ​បទ «​អ្នក​ចាស់​ចាំ​បង​» និង «​ចិត្ត​ស្មោះ​កាយវិការ​ក្បត់​» ដោយ​គិត​ថា ច្រៀង​គ្រាន់​ទុក​ស្ដាប់​លេង​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រោយ​ពេល​បង្ហោះ​លើ Facebook ផ្ទាល់ខ្លួន​របស់​អ្នកស្រី ស្រាប់តែ​មាន​អ្នក​ចែករំលែក​រាប់​ម៉ឺន​ដង និង​អ្នក​ចុច​ស្ដាប់​ខ្ទង់លាន​ដង​ឯណោះ ។

បន្ទាប់​មក​អ្នកស្រី​ក៏​សម្រេចចិត្ត Cover ២​បទ​បន្ថែម​ទៀត គឺ «​ស្គាល់​រសជាតិ​ស្នេហ៍​» និង «​នៅ​តែ​ចាំ​នៅ​តែ​នឹក​» ដោយ​ថត​ជា MV ទៀត​ផង​ហើយ​បទ​ទាំងនេះ​ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ ។ ដោយសារ​អ្នក​ស្ដាប់​នៅ​តែ​មាន​ច្រើន អ្នកស្រី ទ្រី ដា​ណា បាន​សម្រេចចិត្ត​ថត Original Song ដោយ​ខ្លួនឯង ហើយ​បទ​ថ្មី​ដែល​ទើប​បង្ហោះ​គឺ «​ទឹកភ្នែក​សំរាម​» និង​នៅ​មាន​បទ​ចម្រៀង​ជា​ច្រើន​បន្តបន្ទាប់​ទៀត​។

​បញ្ជាក់​ថា អ្នកស្រី ទ្រី ដា​ណា ធ្លាប់​មាន​ប្រវត្តិ​ក្រលំបាក​លក់​ខោអាវ​ជជុះ​ក្រោម​ឆត្រ មុខ​រោងចក្រ ។ ម្ដាយ​ឪពុក​អ្នកស្រី បាន​ស្លាប់​ចោល​តាំងពី​ជាង​១០​ឆ្នាំ​មុន គឺ​នៅ​ពេល​ដែល​អ្នកស្រី គ្មាន​លុយកាក់​ជួយ​ព្យាបាល​លោក​ទាំង​២​ឱ្យ​បាន​ដិត​ដល់ ។ បន្ទាប់​មក​អ្នកស្រី​បាន​តស៊ូ​ក្នុង​នាម​ជា​ក្មេង​កំព្រា​សុំ​ចែក​ឥ​វ៉ា​ន់​ពី​គេ​លក់ ហើយ​ក៏​ដឹង​ប្រភព​បន្តបន្ទាប់ ដោយ​យក​ប្រាក់​សន្សំ​ទៅ​នាំ​ចូល​គ្រឿងសម្អាង​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ។ សម្ដី​រួសរាយ​ការ​តស៊ូ អំណត់​ព្យាយាម​បាន​ធ្វើ​ឱ្យ​អ្នកស្រី​ទទួល​បាន​ជោគជ័យ​រហូត​បើក​ជា​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ និង​បន្ត​បើកហាង​ពេជ្រ នៅ​ឆ្នាំ​២០១៩ នេះ ។

បើ​ទោះបីជា​ការងារ​កំពុង​មមាញឹក​មែន តែ​អ្នកស្រី​ក៏​មិន​ភ្លេច​បំពេញ​ក្ដី​ស្រមៃ​នោះ គឺ​ការ​ដើរ​ធ្វើ​សកម្មភាព​មនុស្សធម៌ ការ​ចែករំលែក​ដល់​អ្នក​ខ្សត់​ជាង ហើយ​និង​ការ​ច្រៀង​ចម្រៀង​ដើម្បី​ការ​កម្សាន្ត​បែប​នេះ ។ ម្ចាស់​ហាង​ពេជ្រ ដា​ណា ដែល​គ្រប់​គ្នា​បាន​ស្គាល់​ច្បាស់​ថា​មាន​ប្រវត្តិ​តស៊ូ​ពី​បាតដៃ​ទទេរ​រហូត​ក្លាយជា​ម្ចាស់​ហាង​ពេជ្រ និង​ម្ចាស់​អាជីវកម្ម​គ្រឿងក្រអូប​ដ៏​ល្បី​បាន Cover បទ​ជំនាន់​ដើម​ខាងលើ ហើយ​ហៅ​បុគ្គលិក​មក​រាំ​ជុំ​គ្នា​ថត​លេង​យ៉ាង​សប្បាយ​រីករាយ ស្រាប់តែ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពេល​អ្នកស្រី​យក​ទៅ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ដោយ​មាន​អ្នកគាំទ្រ ចុច​មើល និង​ចែករំលែក​រាប់​ម៉ឺន​នាក់ ។

អ្នកស្រី ទ្រី ដា​ណា បាន​ឲ្យ​ដឹង​ថា អ្នកស្រី​ក៏​នឹក​ស្មាន​មិន​ដល់​ថា ក្រោយ​ថត​បទ​ចម្រៀង​នេះ បង្ហោះ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​មាន​អ្នក​ចែករំលែក​២​ម៉ឺន​ដង និង​អ្នក​ចុច​មើល​ជិត​មួយ​លាន​ដង ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ