បងស្រី​ខំ​ចូលឃាត់​ប្អូនៗកុំឱ្យឈ្លោះគ្នា បែរ​ជា​ប្អូនថ្លៃផ្ទុះកំហឹង


រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​សភាព​ប៉ោង​ហើម​មុខ ព្រមទាំង​យំ​​​ផង បាន​រត់​ទៅ​សុំ​ការ​អន្តរាគមន៍​ពី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បន្ទាប់​ពី​​ស្ត្រីរងគ្រោះ​ចូល​ទៅ​ឃាត់​​​ក្នុងជម្លោះ​​រវាង​ប្អូនថ្លៃ​ប្រុស និង​ប្អូន​​ស្រី​ដែលត្រូវ​ជា​ប្តី​ប្រពន្ធ ​ស្រាប់តែ​​ប្អូនថ្លៃ​ប្រុស​ផ្ទុះកំហឹង​រួច​ក៏​​វាយ​ បណ្តាល​ឱ្យស្ត្រីរងគ្រោះជា​បង​ថ្លៃ​រង​របួស​​ហើម​មុខ កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ នៅចំណុច​ផ្ទះ​ជួល​មួយកន្លែង ស្ថិត​​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ​។ ពាក់​ព័ន្ធនឹងករណីនេះ សមត្ថកិច្ច​មិនទាន់ដោះស្រាយឱ្យ​ភ្លាម​នោះទេ គឺ​រង់​​ចាំ​ចេញ​លិខិត​​ហៅ​ភាគី​ជន​បង្ក​មក​ដោះស្រាយ​​នៅ​ពេល​ក្រោយ ​និង​​ឱ្យ​​ស្ត្រី​រង​គ្រោះ​​ត្រឡប់​ទៅផ្ទះ​សិន​ដើម្បី​ព្យាបាលរបួស​​​ ។

ស្ត្រីរងគ្រោះ​​ម្នាក់​ខាងលើមិនស្គាល់​អត្ត​សញ្ញាណនោះទេ ។ ចំណែកជនបង្កជា​ប្អូនថ្លៃ​ប្រុស​ក៏មិនស្គាល់​អត្ត​សញ្ញាណផងដែរ ។

តាម​សម្តី​ស្ត្រី​​រងគ្រោះ​ខាងលើដែល​រៀប​រាប់​ទាំងយំផង​បាន​ឲ្យ​ដឹង​ថា មុនពេល​​កើតហេតុ ប្អូនស្រី​របស់​គាត់​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​នោះ​ដែរ ពេល​ឃើញ​ដូច្នោះ គាត់​ជា​បងស្រី ក៏​ចេញ​ទៅជួយ​​ឃាត់ ពេលនោះ​ក៏​មាន​សម្តី​​តូច​ធំ​ខ្លះ​ ក្នុង​នាមគាត់​​ជា​បង​ស្តីប្រដៅអប់រំ​ប្អូន​ៗ ។ តែ​ផ្ទុយ​ទៅ​វិញ ​ធ្វើ​ឱ្យ​​​ប្អូនថ្លៃ​ប្រុស​ផ្ទុះ​កំហឹង​​ទ្វេ​ដង ក៏​ប្រើ​កណ្តាប់ដៃ​​វាយ​គាត់ បណ្តាល​ឱ្យ​​ហើម​មុខ លុះពេល​គាត់​រើ​​បំរះ​រួច ក៏​រត់ទៅ​ប្តឹង និង​ទទូច​ស្នើ​សុំ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ដើម្បីជួយអន្តរាគមន៍​ តែសមត្ថកិច្ច​​ពុំ​ទាន់​មាន​ចំណាត់ការ​ភ្លាមៗនោះ​​ទេ ដោយសមត្ថកិច្ច​បាន​ប្រាប់​​គាត់​​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញសិន និង​រង​់ចាំ​​​សមត្ថកិច្ច​ចេញ​លិខិត​ហៅជន​បង្ក​ជា​ប្អូនថ្លៃ​ប្រុស​​ឱ្យ​មក​ដោះស្រាយ​គ្នា​​នៅពេល​​ក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ