ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រក​ឃើញ​ទា​ហាន​២​នាក់​ធ្វើ​ឲ្យ​ពលរដ្ឋ​ម្នាក់​បាត់បង់​ជីវិត​នៅ​ខេត្តបន្ទាយមានជ័យ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​រក​ឃើញ​ទា​ហាន​ចំនួន​២​នាក់​បាន​ធ្វើ​ទារុណកម្ម​ពលរដ្ឋ​ម្នាក់​ឲ្យ​បាត់បង់​ជីវិត​នៅ​ខេត្តបន្ទាយមានជ័យ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៩ មក​រា​ថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​តួនាទី ភារកិច្ច​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ជនសង្ស័យ ដោយ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ…

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​រក​ឃើញ​ទា​ហាន​ចំនួន​២​នាក់​បាន​ធ្វើ​ទារុណកម្ម​ពលរដ្ឋ​ម្នាក់​ឲ្យ​បាត់បង់​ជីវិត​នៅ​ខេត្តបន្ទាយមានជ័យ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៩ មក​រា​ថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បន្ទាប់​ពី​ទទួល​បាន​នូវ​ព័ត៌មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​អនុវត្ត​តួនាទី ភារកិច្ច​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ជនសង្ស័យ ដោយ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

ប្រភព​បន្ត​ថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ធ្វើការ​ស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជា​លទ្ធផល​បាន​រក​ឃើញ​ការ​ពិត​ដូច​ខាងក្រោម ១- នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំនួន​២​នាក់​បាន​ប្រើ​អំពើ​ហិង្សា​ដោយ​វាយ​ជនសង្ស័យ​ពិតប្រាកដ​មែន ។ វរសេនីយ៍ឯក ស ប៊ុ​ន​សៀង អត្តលេខៈ ១៩៧៣៩២ មុខងារ​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​អនុសេនីយទោ ឆ​យ រដ្ឋ​នា អត្តលេខៈ ១៩៧៣៥៥ មុខងារ​ជា​ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ។ ២- ការ​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​តួនាទី ភារកិច្ច​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ជាមួយ​ក្រុម​ក្មេង​ដែល​កំពុង​អប់រំ​បន្សាប​គ្រឿងញៀន និង​បណ្តោយ​ឱ្យ​ក្មេង​ទាំងនោះ​វាយ​ធ្វើបាប​ជនសង្ស័យ ។

ក្រោយ​ពី​ការ​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​តាម​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ជន​ត្រូវ​ចោទ​ឈ្មោះ ទុ​យ ស្រស់ បាន​បាត់បង់​ជីវិត ។ ៣- ជា​វិធានការ​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​កសាង​សំណុំរឿង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចំនួន​២​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​ច្បាប់ ។

សូម​ជម្រាប​ថា ការ​ស្រាវជ្រាវ​រហូត​ទទួល​បាន​លទ្ធផល​នេះ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក កែវ រ៉េ​មី ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ធ្វើការ​ស្រាវជ្រាវ​ករណី​ខាងលើ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ដើម្បី​ចាប់​ជន​ដៃដល់​មក​ផ្ត​ន​ន្ទា​ទោស​តាម​ច្បាប់​ឲ្យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ