ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់ពេជ្រ​ថ្មី Dortmund បង្កើត​កំណត់​ត្រា​២​នៅ Bundesliga ក្រោយ​ធ្វើ​បាន Hat Trick

4 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ក្រុម Borussia Dortmund កីឡាករ Erling Håland បាន​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន​ក្នុង​ការ​បង្ហាញខ្លួន​លើក​ដំបូង​នៅ​ក្របខ័ណ្ឌ Bundesliga ដោយ​ធ្វើ​បាន​៣​គ្រាប់ (Hat…

ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ក្រុម Borussia Dortmund កីឡាករ Erling Håland បាន​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន​ក្នុង​ការ​បង្ហាញខ្លួន​លើក​ដំបូង​នៅ​ក្របខ័ណ្ឌ Bundesliga ដោយ​ធ្វើ​បាន​៣​គ្រាប់ (Hat Trick) ម្នាក់ឯង​ក្នុង​ជ័យជម្នះ​៥​ទល់​៣ លើ​ក្រុម​ម្ចាស់ផ្ទះ Augsburg កាលពី​យប់មិញ ។

ខ្សែប្រយុទ្ធ​វ័យ​១៩​ឆ្នាំ ចំណាយពេល​ត្រឹម​២០​នាទី ដើម្បី​សម្រេច​៣​គ្រាប់​នេះ ដោយ​រកបាន​នៅ​នាទី​៥៩,៧០ និង​៧៩ ។

អ្វី​ដែល​កាន់តែ​ចាប់​អា​ម្មរណ៍​នោះ គឺ Håland បាន​បង្កើត​កំណត់​ត្រា​អស្ចារ្យ​ចំនួន​២​លើក​ទឹកដី​អា​ល្លឺ​ម៉​ង់​គឺ កីឡាករ​ក្មេង​បំផុត​ដែល​ធ្វើ​បាន​៣​គ្រាប់ ក្នុង​បង្ហាញខ្លួន​លើក​ដំបូង​ក្នុង​ក្របខ័ណ្ឌ Bundesliga និង​មួយទៀត​ជា​កីឡាករ​ប្តូរ​ចូល (​បម្រុង​) បាន​៣​គ្រាប់​ក្នុង​បង្ហាញខ្លួន​លើក​ដំបូង នេះ​បើ​យោង​តាម​ប្រភព​ពី Goal.com ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ