ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចដកហូត​វត្ថុតាង​ជាច្រើន​​ប្រភេទ​​ ដែល​​បុគ្គល​​ ធាន​ វុទ្ធី​​ តាំង​​ខ្លួន​ជា​ព្រះសិអារ្យ​មេត្រិយ​​នៅ​វត្តទួល​រាជា​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សមត្ថកិច្ចចម្រុះ​​ស្រុក​កោះធំ​ កាលពី​វេលាព្រឹក​​ថ្ងៃទី​០១ សីហា បាន​ធ្វើការ​ដកហូត​យក​​វត្ថុតាង​​នានាជាច្រើនប្រភេទ​​ ភាគច្រើន​​ជារូប​ថត​​ ដែល​មាន​រូប​​លោក​​គ្រូ​​ធម្មាចារ្យ​​ បាន​តាំង​​ខ្លួនឯងជាមនុស្ស​​អស្ចារ្យ​​លើលោក និង​ជា​ព្រះសិអារ្យ​មេត្រិយ​​ជាដើម ។

ខេត្តកណ្តាល ៖ សមត្ថកិច្ចចម្រុះ​​ស្រុក​កោះធំ​ កាលពី​វេលាព្រឹក​​ថ្ងៃទី​០១ សីហា បាន​ធ្វើការ​ដកហូត​យក​​វត្ថុតាង​​នានាជាច្រើនប្រភេទ​​ ភាគច្រើន​​ជារូប​ថត​​ ដែល​មាន​រូប​​លោក​​គ្រូ​​ធម្មាចារ្យ​​ បាន​តាំង​​ខ្លួនឯងជាមនុស្ស​​អស្ចារ្យ​​លើលោក និង​ជា​ព្រះសិអារ្យ​មេត្រិយ​​ជាដើម ។

វត្ថុតាង​ទាំងនោះ​​ បាន​ដកហូត​ពី​ស្ត្រី​ឈ្មោះ ហ៊ន ចាន់ណា​ ដែល​​ជា​អ្នកលក់រូបភាព​ទាំង​នោះ មាន​ផ្ទះ​នៅ​ក្បែរ​​វត្ត​ទួល​ព្រះ​រាជា​ ស្ថិត​ក្នុង​ភូមិ​កំពង់​គរ ឃុំ​ពោធិ៍បាន ស្រុក​កោះធំ ដែល​រូប​ថត​ភាគច្រើន​ជាការ​កែ​ច្នៃ​បន្ថែម​តាម​បច្ចេក​វិទ្យាថ្មី​ ។

មន្ត្រី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា វត្ថុតាង​ដែល​ដកហូត​​​រួមមាន​ រូប​​ថត​​សន្លឹក​តូច​ធំ ចំនួន​២១៨០សន្លឹក រូប​ថតមាន​ស៊ុំកញ្ចក់​ចំនួន​៦៤ស៊ុំ ឌីសចំនួន​៧៨៧បន្ទះ​ យ័ន្តក្រណាត់​ក្រហម​ចំនួន​១៧៥០​យ័ន្ត យ័ន្ត​កាតរឹង​ចំនួន​៤១០សន្លឹក​ និង​យ័ន្ត​ប្រាក់​ដុល្លារ​ ក្រដាស​មួយ​​លាន​ចំនួន​១១០សន្លឹក​ទៀត ។ វត្ថុតាង​ទាំង​នេះ​ គឺសុទ្ធ​តែ​មានការ​អនុញ្ញាត​ពី​លោក​គ្រូ​ធម្មាចារ្យ​ ធាន វុទ្ធី​ ធ្វើការ​កែច្នៃ​ ដើម្បី​ដាក់​លក់​ជូនដល់​​ប្រជាពល​រដ្ឋ​ និង​ពុទ្ធ​បរិស័ទ្ធ​ដែលមាន​ជំនឿ​តាមការ​​ភូត​កុហក​បោកប្រាស់​របស់​​បុគ្គល​ ធាន វុទ្ធី​នេះ ។

មន្ត្រី​សមត្ថកិច្ចឱ្យដឹង​ទៀតថា រូប​ថត​ច្នៃ​ប្រឌិត​និង​យ័ន្ត​ទាំងនេះ ត្រូវ​បាន​លក់​ឱ្យពុទ្ធបរិស័ទ្ធ​ ជិត​ឆ្ងាយ​ ដែលមាន​ជំនឿ​ ក្នុង​មួយ​ៗ​​រាប់​ពាន់សន្លឹក​ ។ វត្ថុតាង​ទាំង​​នេះ ត្រូវបានសមត្ថកិច្ច​ធ្វើកំណត់​ហេតុ​ ដកហូត​ និង​​វេចខ្ចប់​ ដើម្បី​យកទៅ​រក្សាទុក​ និងបញ្ជូនទៅ​មន្ទីរ​ធម្មការ​និង​សាសនា រក្សាទុក ៕