Ronaldo សំលេងឆ្នោត​ចាញ់ Kante ដាច់​តែ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ល្អ​ប្រចាំឆ្នាំ​ព្រោះ​…


ក្រោយ​ពី​ខ្សែបម្រើ N’Golo Kante របស់​ក្រុម​តោ​ខៀវ Chelsea ត្រូវ​បាន​ដក​ចេញពី​បញ្ជី​ក្រុម​ប្រចាំឆ្នាំ​របស់ UEFA (Uefa’s team of the year) ដូច្នេះ Cristiano Ronaldo អាច​ត្រូវ​បាន​គេ​ដាក់​បញ្ចូល ទោះបីជា​ខ្សែប្រយុទ្ធ​ក្រុម Juventus រូប​នេះ​ទទួល​បាន​សំលេង​តិច​ជាង​ខ្សែប្រយុទ្ធ​បី​នាក់​ផ្សេង​ទៀត​ក៏​ដោយ​។

គណៈ​គ្រប់គ្រង​បាល់ទាត់​អ៊ឺ​រ៉ុ​ប​ហៅ​កាត់​ថា UEFA បាន​សម្រេចចិត្ត​ផ្លាស់​ប្តូរ​ទម្រង់​ពី ៤-៣-៣ ទៅ​ជា ៤-២-៤ ដូច្នេះ​ប្រធាន​ក្រុម​ព័រ​ទុ​យ​ហ្កា​ល់ អាច​ត្រូវ​បាន​រាប់​បញ្ចូល ហើយ​ជា​លទ្ធផល Kante ត្រូវ​បាន​ដក​ចេញ​។

បើ​តាម​ប្រភព​ពី Football.london បានឱ្យ​ដឹង​ថា អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​ថា​« ការ​បង្កើត​ក្រុម​របស់ UEFA ប្រចាំឆ្នាំ​នេះ​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សម្លេង​គាំទ្រ (​បោះ​ឆ្នោត​) របស់​អ្នកគាំទ្រ ស្រប​នឹង​សមិទ្ធិ​ផល​របស់​កីឡាករ​ក្នុង​ការ​ប្រកួត UEFA»​។

គួរ​បញ្ជាក់​ថា ការ​បង្កើត​ទម្រង់ ៤-៣-៣ ត្រូវ​បាន​ប្រើ ៥​លើក​ចំនួន ៦​រដូវ​កាល​កន្លង​មក​ហើយ លើកលែងតែ​ក្នុង​ឆ្នាំ​២០១៧ ដែល​បាន​ផ្លាស់​មក​ប្រើ​ទម្រង់ ៤-៤-២ ។

Uefa’s team of the year រួម​មាន​កីឡាករ​៖ Alisson; Trent Alexander-Arnold, Matthijs De Ligt, Virgil Van Dijk, Andy Robertson, Frenkie De Jong, Kevin De Bruyne, Lionel Messi, Robert Lewandowski, Cristiano Ronaldo និង Sadio Mane​។

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ