បែកធ្លាយ​មូលហេតុ​ដែល Barcelona ដេញ Valverde ចេញ


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបីជា​ដឹកនាំ​ក្រុម Barcelona ទៅ​ដល់​កំពូល​នៃ LaLiga និង បាន​ឈ្នះ​ពានរង្វាន់​លី​គ​ក្នុង​មួយ​រដូវ​កាលពីរ​លើក​មុន​ក៏​ដោយ ក៏​លោក Ernesto Valverde ត្រូវ​បាន​ក្លិប​បណ្តេញចេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។ មូលហេតុ​នៃ​ការ​បណ្តេញ​លោក​ចេញ​ឥឡូវ​ត្រូវ​បាន​គេ​បង្ហាញ​ឱ្យ​ដឹង​។

លោក Valverde បាន​ធ្លាក់​ពី​តំណែង​របស់​គាត់ បន្ទាប់​ពី​លេង​បាន ២ រដូវ​កន្លះ​ជាមួយ​ក្លិប ហើយ​ត្រូវ​បាន​ជំនួស​ដោយ​លោក Quique Setien អតីត​គ្រូបង្វឹក Real Betis ។

អនាគត​របស់​បុរស​អាយុ ៥៥ ឆ្នាំ​នៅ Camp Nou បាន​ស្ថិត​ក្នុង​ការ​សង្ស័យ​អស់​រយៈពេល​ជា​ច្រើន​ខែ​។ ប៉ុន្តែ​ពេលវេលា​នៃ​ការ​បណ្តេញចេញ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ជា​ច្រើន ជា​ពិសេស​ដោយសារ Barca ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១ ក្នុង​តារាង​លី​ក​ហើយ​បាន​ឈាន​ទៅ​វគ្គ​ចែក​ពូ​ល​នៃ​ពានរង្វាន់ UEFA Champions League ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អេ​ស្បា​ញ AS បាន​សំរេចចិត្ត​បណ្តេញ​លោក Valverde ក្រោយ​ពេល​ធ្លាក់​ពី​ការ​ប្រកួត​ដណ្តើម​ពាន Spanish Super Cup កាលពី​ស​ប្តា​ហ៍​មុន​។ ក្នុងអំឡុងពេល​យុទ្ធនាការ​ឆ្នាំ ២០១៧/១៨ ក្រុម Blaugrana ត្រូវ​បាន​ក្រុម AS Roma ជម្រុះ​ចេញ​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ក្នុង​លទ្ធផល ៣-០ ក្នុង​ជើង​ទី​១ ហើយ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ម្តងទៀត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​រដូវ​កាល បន្ទាប់​តទល់​នឹង​ក្រុម Liverpool​។

ទោះបីជា​ត្រូវ​បាន​ផ្តល់​ឱកាស​ដើម្បី​កែ​កំហុស​ក៏​ដោយ ក៏​ការ​បរាជ័យ​ខាងលើ​នេះ ធ្វើ​ឱ្យ​មាន​ស្នាម​ប្រេះឆារ​រវាង Valverde និង Barcelona​។ នៅ​ពេល​នេះ ក្លិប Barcelona ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Quique Setien៕

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ