ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ចុង​ស​ប្តា​ហ៍​ទី​1​ដើមខែ​សីហា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ចុង​ស​ប្តា​ហ៍​ទី​១​ដើមខែ​សីហា​នេះ តម្លៃ​ទំនិញប្រើប្រាស់​នៅ​ផ្សារ​ធំ​ថ្មី​ចំពោះ​គ្រឿង​សមុទ្រ​នៅ​មាន​តម្លៃ​ថេរ​ដូច​ជា ត្រី​តុកកែ និង​បបែល​ធំ​មួយ​គីឡូក្រាម​ថ្លៃ​២០.០០០​រៀល ត្រី​ឈាម និង​ត្រី​ក្រហម​តូច​មួយ​គីឡូក្រាម​ថ្លៃ​១២.០០០​រៀល ត្រី​ស៊ី​គី​មួយ​គីឡូក្រាម​ថ្លៃ ១៥.០០០​រៀល ត្រីអាំង​កើយ​តូច និង​ត្រី​បេ​កា​លេខ​១​មួយ​គីឡូក្រាម​ថ្លៃ ៣០.០០០​រៀល ។ មឹក​ធំ​មួយ​គីឡូក្រាម​ថ្លៃ​

រាជធានី​ភ្នំពេញ ៖ នៅ​ចុង​ស​ប្តា​ហ៍​ទី​១​ដើមខែ​សីហា​នេះ តម្លៃ​ទំនិញប្រើប្រាស់​នៅ​ផ្សារ​ធំ​ថ្មី​ចំពោះ​គ្រឿង​សមុទ្រ​នៅ​មាន​តម្លៃ​ថេរ​ដូច​ជា ត្រី​តុកកែ និង​បបែល​ធំ​មួយ​គីឡូក្រាម​ថ្លៃ​២០.០០០​រៀល ត្រី​ឈាម និង​ត្រី​ក្រហម​តូច​មួយ​គីឡូក្រាម​ថ្លៃ​១២.០០០​រៀល ត្រី​ស៊ី​គី​មួយ​គីឡូក្រាម​ថ្លៃ ១៥.០០០​រៀល ត្រីអាំង​កើយ​តូច និង​ត្រី​បេ​កា​លេខ​១​មួយ​គីឡូក្រាម​ថ្លៃ ៣០.០០០​រៀល ។ មឹក​ធំ​មួយ​គីឡូក្រាម​ថ្លៃ​៣២.០០០​រៀល (​ធ្លាក់​ថ្លៃ​៣.០០០​រៀល​) មឹក​តូច​មួយ​គីឡូក្រាម​ថ្លៃ​៣០.០០០​រៀល​(​ធ្លាក់​ថ្លៃ​៥.០០០​រៀល​) បង្គា​ស្រស់​លេខ​២​មួយ​គីឡូក្រាម​ថ្លៃ​៥០.០០០​រៀល បង្កង​ទន្លេ​មួយ​គីឡូក្រាម​ថ្លៃ​៤០​ដុល្លារ ក្តាមថ្ម​មួយ​គីឡូក្រាម​ថ្លៃ​៦៥.០០០​រៀល (​ឡើងថ្លៃ​១០.០០០​រៀល​) ងាវ​តូច​មួយ​គីឡូក្រាម​ថ្លៃ​១០.០០០​រៀល បង្គា​ក្រៀម​ធុន​កណ្តាល​មួយ​គីឡូក្រាម​ថ្លៃ​៩០.០០០​រៀល ។

ចំពោះ​សាច់​គោ (​សាច់​ភ្លៅ​) មួយ​គីឡូក្រាម​ថ្លៃ​៤០.០០០​រៀល​(​ឡើងថ្លៃ​២.០០០​រៀល​) សាច់​គោ​(​ចំឡក​) មួយ​គីឡូក្រាម​ថ្លៃ​៤៣.០០០​រៀល សាច់​ជ្រូក​(​សាច់​សុទ្ធ​) មួយ​គីឡូក្រាម​ថ្លៃ​២៣.០០០​រៀល សាច់​មាន់​ខ្មែរ​មួយ​គីឡូក្រាម​ថ្លៃ​២៣.០០០​រៀល​(​ធ្លាក់​ថ្លៃ​៥.០០០​រៀល​) ត្រីងៀត​លេខ​១​មួយ​គីឡូក្រាម​ថ្លៃ​៤០.០០០​រៀល និង​ត្រី​សណ្តាយ​ងៀត​មួយ​គីឡូក្រាម​ថ្លៃ​១៥០.០០០​រៀល ។
ចំណែក​ផ្លែ​ឈើ ផ្លែ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) មួយ​គីឡូក្រាម​ថ្លៃ​៨.០០០​រៀល មៀន​ខ្មែរ​ដាំ​នៅ​តា​ខ្មៅ​មួយ​គីឡូក្រាម​ថ្លៃ​១៣.០០០​រៀល (​ធ្លាក់​ថ្លៃ​២.០០០​រៀល​) ផ្លែ​ប៉ោម​មួយ​គីឡូក្រាម​ថ្លៃ​១៤.០០០​រៀល ផ្លែក្រូច​អា​មេ​រិ​ក​កាំ​ង និង​ផ្លែ​ទុរេន មួយ​គីឡូក្រាម​ថ្លៃ​១២.០០០​រៀល ផ្លែ​មង្ឃុត​មួយ​គីឡូក្រាម​ថ្លៃ​៥.០០០​រៀល ផ្លែ​សាវ​ម៉ៅ​មួយ​គីឡូក្រាម​ថ្លៃ​៦.០០០​រៀល​(​ឡើងថ្លៃ​១.០០០​រៀល​) ផ្លែ​សារី​ក្រអូប​មួយ​គីឡូក្រាម​ថ្លៃ​២០.០០០​រៀល ផ្លែ​ស្រកានាគ​ខ្មែរ​មួយ​គីឡូក្រាម​ថ្លៃ​៧.០០០​រៀល ផ្លែ​ស្រកានាគ​វៀតណាម​មួយ​គីឡូក្រាម​ថ្លៃ​៥.០០០​រៀល ផ្លែ​ទំពាំងបាយជូរ​អត់​គ្រាប់​មួយ​គីឡូក្រាម​ថ្លៃ​៧​ដុល្លារ​អា​មេ​រិ​ក ផ្លែ​ប៉េះ​មួយ​គីឡូក្រាម​ថ្លៃ​១២.០០០​រៀល (​ធ្លាក់​ថ្លៃ​២.០០០​រៀល​) ផ្លែក្រូច​ពោធិ៍សាត់​តូច​មួយ​ឡូ​ថ្លៃ ៧.០០០​រៀល និង​ផ្លែក្រូច​ពោធិ៍សាត់​ធំ​មួយ​ឡូ​ថ្លៃ​៩.០០០​រៀល ។

រីឯ​បន្លែ ផ្លែ​ត្រប់វែង មើម​ឆៃថាវ ត្រកួន​ចិន មើម​ការ៉ុត និង​ផ្លែ​ម្រះ​មួយ​គីឡូក្រាម​ថ្លៃ​៣.០០០​រៀល ផ្លែ​សណ្តែកកួរ​មួយ​គីឡូក្រាម​៣.០០០​រៀល (​ធ្លាក់​ថ្លៃ​៥០០​រៀល​) ផ្លែ​ប៉េងប៉ោះ​មួយ​គីឡូក្រាម​ថ្លៃ​៣.៥០០​រៀល ផ្លែ​ត្រសក់ និង​ស្ពៃក្តោប​មួយ​គីឡូក្រាម​ថ្លៃ​២.៥០០​រៀល ដើម​ខាត់​ណាមួយ​គីឡូក្រាម​ថ្លៃ​៥.០០០​រៀល ដំឡូងបារាំង មួយ​គីឡូក្រាម​ថ្លៃ​៦.០០០​រៀល (​ឡើងថ្លៃ​១.០០០​រៀល​) ផ្លែក្រូច​ឆ្មារ មួយ​គីឡូក្រាម​ថ្លៃ​៤.០០០​រៀល (​ធ្លាក់​ថ្លៃ​១.០០០​រៀល​) ស្ពៃបូកគោ និង​មើមត្រាវ​មួយ​គីឡូក្រាម​ថ្លៃ​៤.០០០​រៀល ខ្ញី​ដុំ​ចាស់ មួយ​គីឡូក្រាម​ថ្លៃ​១៣.០០០​រៀល (​ឡើងថ្លៃ​១.០០០​រៀល​) ខ្ញី​ដុំ​ខ្ចី មួយ​គីឡូក្រាម​ថ្លៃ​១២.០០០​រៀល សាលាដ​មួយ​គីឡូក្រាម​ថ្លៃ​៤.០០០​រៀល ស្ករស​មួយ​គីឡូក្រាម​ថ្លៃ​២.៥០០​រៀល ស្ករត្នោត​មួយ​គីឡូក្រាម​ថ្លៃ​៤.០០០​រៀល អម្ពិល​គ្រាប់​មួយ​គីឡូក្រាម​ថ្លៃ​៤.៥០០​រៀល ម្រេច​ក្រហម​មួយ​គីឡូក្រាម​ថ្លៃ​៩០.០០០​រៀល និង​ម្រេចខ្មៅ​មួយ​គីឡូក្រាម​ថ្លៃ​៥០.០០០​រៀល ៕