ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ជាប់​ឈ្មោះ​ដណ្តើម​ពាន​ពិភពលោក​ដែល​គ្មាន​កីឡាករ​ណា​អាចយ​កបាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ឈ្នះ​ពានរង្វាន់ Ballon d’Or ជា​លើក​ទី ៦ កាលពី​ឆ្នាំ​មុន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ឈ្នះ​ពានរង្វាន់ Ballon d’Or ជា​លើក​ទី ៦ កាលពី​ឆ្នាំ​មុន កំពូល​តារា​ឆ្នើម Lionel Messi របស់​ក្លិប Barcelona ពេល​នេះ​បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ដំបូង​គេ ដែល​មានឈ្មោះ​ទៅ​ដណ្តើម​ពានរង្វាន់​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​ពិភពលោក​។

កាលពី​ថ្ងៃ​ពុធ Messi ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ក្នុង​ចំណោម​អត្ត​ព​លិ​ក ៦​នាក់ ដែល​កំពុង​ប្រជែង​គ្នា​ធ្វើ​ជា​ម្ចាស់​ពាន​កីឡា​ពិភពលោក​ប្រចាំឆ្នាំ ដែល​មានឈ្មោះ​ថា Laureus World Sports Awards​។

តារា​ឆ្នើម​របស់ FC Barcelona រូប​នេះ​ត្រូវ​បាន​គេ​តែងតាំង​រួម​ជាមួយនឹង​កីឡាករ​វាយកូនគោល Tiger Woods, កីឡាករ​តេន​នី​ស Rafael Nadal និង ម្ចាស់​ជើងឯក​ប្រណាំង​ឡាន F1 Lewis Hamilton បន្ទាប់​ពី​មួយ​ឆ្នាំ​ដែល​រូបគេ​បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or ជា​លើក​ទី ៦ ។

ប្រសិនបើ​គាត់​លើក​ពាន​នេះ​បាន​មែន Messi នឹង​ក្លាយជា​កីឡាករ​បាល់ទាត់​ដំបូង​គេ ដែល​មិន​ធ្លាប់​មាន ដែល​អាច​ជា​ម្ចាស់​ពាន Laureus ‘Sportsman of the Year​។ នេះ​បើ​ទោះបីជា​មាន កីឡាករ Ronaldo Nazario, Ronaldihno, Fabio Cannavaro, Kaka, Cristiano Ronaldo, Kylian Mbappe និង Luka Modric សុទ្ធតែ​ធ្លាប់​មានឈ្មោះ​ឡើង​ដណ្តើម​ក៏​ដោយ​។

Messi ខ្លួនឯង ត្រូវ​បាន​ជាប់​ឈ្មោះ​បែប​នេះ ដល់​ទៅ​៦​ដង​មក​ហើយ តែ​មិន​បាន​ឈ្នះ​ជា​ម្ចាស់​ពាន​។ កាលពី​ឆ្នាំ​២០១០ និង ២០១៣ បាន​ទៅ​លើ​កីឡាករ Usain Bolt ឆ្នាំ​២០១១ បាន​ទៅ​លើ​កីឡាករ​តេន​នី​ស Nadal និង ឆ្នាំ​២០១២ និង ២០១៦ បាន​ទៅ​លើ​កីឡាករ Novak Djokovic​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​វ័យ ៣២ ឆ្នាំ​រូប​នេះ​ក៏​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​អត្ត​ព​លិ​ក​តែ ៦ នាក់ ដែល​ត្រូវ​បាន​គេ​តែងតាំង​ជា​បេក្ខភាព​ចំនួន​៦​លើក​ច្រើន​ជាងគេ​។ ក្នុង​នោះ​មាន​កីឡាករ Hamilton, Michael Schumacher, Bolt, Woods និង Roger Federer៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ