ធ្វើ​ល្អ​កុំ​រង់ចាំ​កាល


សេចក្តីស្លាប់​មិន​រង់ចាំ​កាល​ទេ ខ្លះ​ស្លាប់​តាំងពី​នៅ​ក្មេង តែ​ខ្លះ​ទៀត​ក៏​ស្លាប់​នៅ​ពេល​ខ្លួន​មាន​អាយុ​ច្រើន ដូច្នេះ​ចំពោះ​ទស្សនៈ​ដែល​ថា ចាំ​ដល់​ខ្លួន​ចាស់ ឬ​ពេល​ចូល​និវត្តន៍​ពី​ការងារ សឹម​ធ្វើបុណ្យ ចូល​វត្ត​ស្តាប់ធម៌​នោះ ជា​ទស្សនៈ​មិន​ត្រឹមត្រូវ​ឡើយ ។

សេចក្តី​ល្អជា​ផែនទី​សម្រាប់​ស្វែងរក​កំណប់​ពិតប្រាកដ គឺ​ផលប្រយោជន៍​និង​សេចក្តីសុខ​ក្នុង​ដំណើរ​ជីវិត​នៅ​ក្នុង​វាលវដ្តសង្សារ ។ ប្រការ​នេះ​បាន​ដល់​ការ​ខិតខំ​ឆ្លៀតពេល​ដ៏​មមាញឹក​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ទៅ​ស្តាប់​ព្រះធម៌ បំ​ពេ​​ញ​បុណ្យ​កុសល​យ៉ាង​ហោច​ណាស់​មួ​យស​ប្តា​ហ៍​ឱ្យ​បាន​ម្តង ព្រោះថា​ធម៌​គឺជា​គុណជាតិ​បំភ្លឺ​ផ្លូវ​ជីវិត​បង្ហាញ​ប្រា​ប់​ឱ្យ​ស្គាល់​ខុស ស្គាល់​ត្រូវ គុណ ទោស ល្អ អាក្រក់ បុណ្យ​បាប​យ៉ាង​សត្យា​នុ​ម័ត ដែល​អាច​យក​ទៅ​ប្រព្រឹ​ត្ត​បាន​សេចក្តីសុខ​សម្រាប់​ខ្លួនឯង​និង​សង្គម​ជាតិ ។

ដរាបណា​មាន​អ្នក​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌ គឺ​សេចក្តី​ល្អ​កាន់តែ​ច្រើន ដរាប​នោះ​សង្គម​ជាតិ​និង​ពិភពលោក​កាន់តែ​រីក​ចម្រើន​ដោយ​សុខសាន្ត គួរ​ណាស់​តែ​សាធុជន​ខំ​បំពេញ​សេចក្តី​ល្អ​កុំ​រង់ចាំ​កាល ។ សាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ