២​ឆ្នាំ​ហើយ​នៅ​តែ​មាន​អ្នក​ជិះ​បញ្ច្រាស​ទិស​សួន​​ច្បារ និង​រង្វង់​មូល​វិមាន​ឯករាជ្យ


រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០២០​នេះ ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ បាន​ដាក់​ជា​ប្រចាំ ដើម្បី​អនុវត្ត​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត​បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ នៅ​រង្វង់​មូល​ជុំវិញ​វិមាន​ឯករាជ្យ និង​ផ្លូវ​ព្រះ​សុរា​ម្រឹត ស្ថិត​ក្នុង សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បន្ទាប់​ពី​មាន​បទបញ្ជា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នោះ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ទោះបីជា​មានការ​ដាក់​កម្លាំង​ប្រចាំការ​ចាំ​ស្ទាក់​ចាប់​រាល់ថ្ងៃ​ក្តី ក៏​នៅ​តែ​មាន​អ្នក​ជិះ​បញ្ច្រាស់ទិស​ចរាចរ​ណ៏ និង​ចាប់​បាន​ស្ទើរ​រាល់​ផង​ដែរ ។ ជាក់ស្តែង នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០​នេះ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​២២​យប់ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​យានយន្ត​សរុប​ចំនួន​៣​គ្រឿង ក្នុង​នោះ ម៉ូតូ​ចំនួន​២​គ្រឿង និង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​មួយ​គ្រឿង ដោយ​បាន​ញ្ជូ​ន​ទៅ​ការិយាល័យ​ចរាចរណ៍ ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើកា​អប់រំ ណែនាំ​បន្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ