ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកកម្ពស់​បរិស្ថាន​ក្រុង​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​គយគន់

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា​នេះ អាជ្ញាធរ​ក្រុង​ព្រៃវែង​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន និង​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ដឹកនាំ​សិស្សានុសិស្ស​ប្រមាណ​ជាង​៨០០​នាក់​ចេញ​ទៅ​ធ្វើ​អនាម័យ​បោសសំអាត​សំរាម​នៅ​ចំណុច​មាត់ច្រាំង​ទន្លេ​ក្រុង​ព្រៃវែង ដើម្បី​លើកកម្ពស់​បរិស្ថាន​ក្រុង​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​គយគន់ ។ លោក…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា​នេះ អាជ្ញាធរ​ក្រុង​ព្រៃវែង​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន និង​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ដឹកនាំ​សិស្សានុសិស្ស​ប្រមាណ​ជាង​៨០០​នាក់​ចេញ​ទៅ​ធ្វើ​អនាម័យ​បោសសំអាត​សំរាម​នៅ​ចំណុច​មាត់ច្រាំង​ទន្លេ​ក្រុង​ព្រៃវែង ដើម្បី​លើកកម្ពស់​បរិស្ថាន​ក្រុង​ឲ្យ​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​គយគន់ ។

លោក ម៉​ន​ន្នី បណ្ឌិត អភិបាលក្រុង​ព្រៃវែង​បាន​លើក​ឡើង​ថា សំរាម​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខូច​ស្រទាប់ដី​នោះ​ទេ ប៉ុន្តែ​ប៉ះពាល់​ខ្លាំង​ទៅ​លើ​បរិស្ថាន និង​សោភ័ណ​ភាព​ក្រុង​ផង​ដែរ ហើយ​ការងារ​នេះ​វា​ជា​កាតព្វកិច្ច​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​រួម​គ្នា​ធ្វើ ជា​ពិសេស គឺ​ប្អូន​ៗ​ជា​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​កោសិកា​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ក៏​ដូច​ជា ខេត្ត​របស់​យើង ដូច្នេះ​យើង​ត្រូវ​តែ​បណ្តុះ​គំនិត​ពួក​គាត់​អោយ​យល់​ដឹង និង​ស្រលាញ់​បរិស្ថាន​ហើយ​ចូលរួម​ក្នុង​ការងារ​ធ្វើ​អនាម័យ​សំអាត​បរិស្ថាន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ។

លោក​អភិបាលក្រុង​បាន​បន្ត​ទៀត​ថា មាត់ទន្លេ​យើង​នេះ គឺជា​កន្លែង​ដ៏​ពិសេស​មួយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ព្រៃវែង​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តព្រៃវែង​ដែល​គាត់​តែងតែ​មក​លំហែរ​កាយ និង​កម្សាន្ត​អារម្មណ៍​នៅ​ពេល​ល្ងាច​ដូច​ជា អង្គុយ​យក​ខ្យល់អាកាស​ពិភាក្សា​ការងារ ពិភាក្សា​ការ​សិក្សា​រៀនសូត្រ​ហាត់ប្រាណ និង​ជជែក​លេង​ផ្សេង​ៗ ដើម្បី​រំសាយ​នូវ​ទុក្ខ​កង្វល់​អំពី​ការងារ និង​ការ​រៀនសូត្រ​ផ្សេង​ៗ ។

ក្នុង​ពេល​ចុះ​ធ្វើ​អនាម័យ​នេះ​ដែរ លោក​ជំទាវ លៀង ស្រី​ម៉ុ​ល អភិបាលរង​ខេត្ត​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ប្អូន​ៗ​ដែល​ជា​សិស្សានុសិស្ស​ដែល​បាន​ចំណាយពេល​វេលា​មក​ចូលរួម​សំអាត​បរិស្ថាន​នៅ​ក្នុង​ក្រុង​ព្រៃវែង​នា​ពេល​នេះ ហើយ​ក៏​បាន​សំណូមពរ​ដល់​យុវជន យុវនារី បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តព្រៃវែង សូម​ឲ្យ​ចូលរួម​សំអាត​បរិស្ថាន​ទាំងអស់​គ្នា ដើម្បី​ឲ្យ​ក្រុង​ព្រៃវែង​ក៏​ដូច​ជា ខេត្តព្រៃវែង​ទាំងមូល​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រស់​ស្អាត បរិស្ថាន​ល្អ ស្រប​តាម​ពាក្យស្លោក​ថា «​សំរាម​មិន​ធ្លាក់​ដល់​ដី​ព្រៃវែង​កាន់តែ​ស្រស់​ស្អាត » ។ លោក​ជំទាវ​បាន​បញ្ជាក់​ថា សំរាម​វា​កើត​ចេញពី​យើង​ទាំងអស់​គ្នា​មិនមែន​កើតឡើង​ដោយ​ឯកឯង​នោះ​ទេ ដូច្នេះ​យើង​ត្រូវ​តែ​ចូលរួម​សម្អាត​បរិស្ថាន​របស់​យើង​ទាំងអស់​គ្នា​ដោយ​ត្រូវ​ចេះ​វេច​ខ្ចប់​សំរាម និង​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​បរិភោគ ឬ​ប្រើប្រាស់​រួច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ