ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូងរា​ជធានីភ្នំពេ​ញសម្រេច​ឃុំខ្លួន​ម្ចាស់ឱសថ​ស្ថាន២នាក់​ ដាក់​ពន្ធនាគារ​ជាបណ្តោះ​អាសន្ន ​ពាក់ព័ន្ធ​លក់​ឱសថ​ក្លែងក្លា​យ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​សាលា​ដំបូង​រាជធា​នីភ្នំពេញ ​កាល​ពីល្ងាច​ថ្ងៃទី​៣១​ ​កក្កដា ​ បាន​សម្រេច​ចេញ​ដីការ ឃុំ​ខ្លួន​ស្រ្តី​ជា​ម្ចាស់​ឱសថ​ស្ថាន​២នាក់​ ដាក់​ពន្ឋនា​គា​របណ្តោះ​អាសន្ន ​ដើម្បី​រង់​ចាំ​បើក​ការ​ស៊ើប អង្កេត​លើ​បទ​ល្មើស​លក់​ឱស​ថក្លែង​ក្លាយ​ និង​ចរាចរ​ដោយ​ចេតនា​លើ​ផលិត​ផល ​ក្លែង​បន្លំ​ម៉ាក ​។ ​

ស្រ្តី​ជាប់​​ពាក់​ព័​ន្ធ​ម្នាក់​ឈ្មោះ ​ស៊ុម ​ហ៊ុយ អាយុ៥៦ឆ្នាំ​ ជា​ម្ចាស់​​ឱសថ​ស្ថាន​ ហេង ​ចំរើន​ មាន​ទីតាំង​ ស្ថិត​នៅ ផ្ទះ​លេខ​៣A ​ផ្លូវ​លេខ​១៨៩​ សង្កាត់​អូរឡាំ​ពិក ​ខណ្ឌ​ចំការ​មន ​និង​ម្នាក់​ឈ្មោះ​ លឹម ​ស៊ីហ្គិច ​អាយុ៣៥​ឆ្នាំ ជា​ម្ចា​ស់​​ឱស​ថស្ថាន​ បាយ័ន​ មាន​ទីតាំង​ស្ថិត​នៅ ​ផ្ទះ​លេខ១​៣A ​ផ្លូវលេខ​ ២៨៤ សង្កាត់​អូរឡាំពិ​ក ខណ្ឌចំ​ការមន ។

ស្រ្តី​ជាប់​ពាក់​ព័ន្ធ​ទាំង​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​នាយក​ដ្ឋាន​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រ​សួង​មហា​ផ្ទៃ​​ដឹក​នាំដោយ​ លោក​ឧត្តម​សេនី​យ៍​ត្រី ឡុង​ ស្រេង ​អនុ​ប្រធាន​នាយក​ដ្ឋាន ព្រម​ទាំង​មាន​ការ​សម្រប​សម្រួ​ល​​ពីស្ថា​បន័អ​យ្យ​ការអម ​សាលា​ដំបូង​រាជធា​នីភ្នំពេញ​ បាន​ធ្វើកា​រឃាត់ខ្លួន​កាល​ពីថ្ងៃទី២៩​ កក្កដា ២០១៤​តាម​ពាក្យ​បណ្តឹ​ងរប ស់ក្រុមហ៊ុន ​ឥណ្ឌូ ឆៃណា ដែល​បាន​ប្ដឹង​ចោទ​បទ​ប្រកាន់​ម្ចាស់​ទីតាំង​នោះ​ថា​បាន​នឹង​កំពុង​លួច ​បន្លំ​លក់ឱសថ​ក្រុមហ៊ុន​របស់​គេនាំ​ចូល​ផ្ដាច់មុខ ។ ការ​ចុះ​បង្ក្រាប​របស់​សមត្ត​កិច្ច​បាន​ធ្វើ​ឡើង​ចំនួន៤​ទីតាំង​លក់​ឧិសថ​ ១.ឧិស​ថស្ថាន​ហេង​ ចំរើន ​២.ឧិសថ​ស្ថាន​សក្ត័សិទ្ធិ​ ៣.ឧិស​ថស្ថាន​បាយន័ នឹង៤​ឧសថ​ស្ថាន​សុ​ផាន់​ណា ​ដែលទី​ តាំ​ងទាំង​៤ក​ន្លែងនេះ​នៅ​ជាប់​ផ្សារ​អូឡាំពិក​ សង្កាត់អូឡាំពិក ​ខណ្ឌ​ចំការ​មន រាជធា​នីភ្នំ​ពេញ ​។ ​

ព័ត៌មាន​លម្អិតនិង​មាន​ផ្សាយ​ជូននៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព