ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ពោធិសត្វ​តែង​កើត​ក្នុង​ប្រទេស​សន្តិភាព

4 ឆ្នាំ មុន

មុន​នឹង​ចុះ​ចាប់បដិសន្ធិ​នៅ​ក្នុង​ឋានមនុស្ស​លោក ព្រះ​ពោធិសត្វ​តែង​រមិលមើល​នូវ​វិលោកនៈ​ទាំង​៥​ជា​ពិសេស​មើល​ប្រទេស​ជាដើម ថា​តើ​ប្រទេស​ណា​ដែល​ជា​ប្រទេស​ដ៏​សមគួរ​បរិបូណ៌​ដោយ​សន្តិភាព ។ ប្រទេស​ដ៏​សមគួរ​គឺជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព គ្មាន​សង្គ្រាម​កាប់សម្លាប់​គ្នា និង​បរិបូណ៌​ដោយ​ធម៌​វិន័យ ច្បាប់ទម្លាប់​ល្អ​ប្រពៃ និង​សម្បូរ​ដោយ​អ្នកប្រាជ្ញ រាជបណ្ឌិត្យ…

មុន​នឹង​ចុះ​ចាប់បដិសន្ធិ​នៅ​ក្នុង​ឋានមនុស្ស​លោក ព្រះ​ពោធិសត្វ​តែង​រមិលមើល​នូវ​វិលោកនៈ​ទាំង​៥​ជា​ពិសេស​មើល​ប្រទេស​ជាដើម ថា​តើ​ប្រទេស​ណា​ដែល​ជា​ប្រទេស​ដ៏​សមគួរ​បរិបូណ៌​ដោយ​សន្តិភាព ។

ប្រទេស​ដ៏​សមគួរ​គឺជា​ប្រទេស​ដែល​មាន​សុខ​សន្តិភាព គ្មាន​សង្គ្រាម​កាប់សម្លាប់​គ្នា និង​បរិបូណ៌​ដោយ​ធម៌​វិន័យ ច្បាប់ទម្លាប់​ល្អ​ប្រពៃ និង​សម្បូរ​ដោយ​អ្នកប្រាជ្ញ រាជបណ្ឌិត្យ អ្នកមាន​គុណធម៌ និង​សីលធម៌​ថ្លៃថ្នូរ ប្រព្រឹត្ត​ប្រតិបត្តិ​ច្បាប់​រដ្ឋ​និង​ធម៌​វិន័យ​ត្រឹមត្រូវ ជា​ប្រទេស​ដែល​មាន​អ្នកដឹកនាំ​ល្អ​និង​មន្ត្រី​ប្រកបដោយ​ធម៌ ដឹកនាំ​សង្គម​ជាតិ​ដោយ​ការ​គោរព​ច្បាប់ ដោយ​យុត្តិធម៌ និង​ជា​ហេតុ​នាំ​ឱ្យ​មាន​សេចក្តីចម្រើន​រុងរឿង ។

ការ​រស់នៅ​ក្នុង​ប្រទេស​សន្តិភាព​បែប​នេះ​ជា​ការ​ប្រពៃ​ណាស់ ព្រោះ​ជា​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍ​គំនិត​ប្រាជ្ញា និង​ងាយ​ស្វែងរក​ព្រះធម៌​ដើម្បី​ការ​ត្រាស់​ដឹង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ