ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ វិធី​ឪពុក​ម្តាយ​គួរ​នាំ​ផ្លូវ​កូន​ៗ​ឲ្យ​បាន​ល្អ​ពី​បញ្ហា​លុយ

4 ឆ្នាំ មុន

ក្រៅពី​បង្រៀន​ណែនាំ​កូន​ៗ​ពី​សីលធម៌​មូលដ្ឋាន​ហើយ ឪពុក​ម្តាយ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញផ្លូវ​ដល់​កូន​ៗ​ទាក់ទិន​នឹង​រឿង​លុយ​ផង​ដែរ ជា​ពិសេស​ក្នុង​សម័យ​កាលដែល​ប្រព័ន្ធ​សង្គម និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ព្យាយាម​ជំរុញ​ទឹកចិត្ត​ឲ្យ​មនុស្ស​គ្រប់​ស្រទាប់​ក្នុង​ការ​ទិញ​សម្ភារៈ​ដែល​មិន​ចាំបាច់​សម្រាប់​ខ្លួន ។ ដូច្នេះ​ឪពុក​ម្តាយ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​ឲ្យ​កូន​ៗ​យល់​ដឹង​បន្ថែម​ពី​បញ្ហា​លុយ? ១. បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​គោលដៅ​៖ លើក​ក្រោយ​ពេល​ដែល​កូន​ៗ​សុំ​ឲ្យ​អ្នកទិញ​អ្វីមួយ​ឲ្យ​ទៅ​ពួក​គេ​ដូច​ជា​ហ្គេ​ម ឬ​កា​តាប​ថ្មី…

ក្រៅពី​បង្រៀន​ណែនាំ​កូន​ៗ​ពី​សីលធម៌​មូលដ្ឋាន​ហើយ ឪពុក​ម្តាយ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញផ្លូវ​ដល់​កូន​ៗ​ទាក់ទិន​នឹង​រឿង​លុយ​ផង​ដែរ ជា​ពិសេស​ក្នុង​សម័យ​កាលដែល​ប្រព័ន្ធ​សង្គម និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ព្យាយាម​ជំរុញ​ទឹកចិត្ត​ឲ្យ​មនុស្ស​គ្រប់​ស្រទាប់​ក្នុង​ការ​ទិញ​សម្ភារៈ​ដែល​មិន​ចាំបាច់​សម្រាប់​ខ្លួន ។ ដូច្នេះ​ឪពុក​ម្តាយ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ជួយ​ឲ្យ​កូន​ៗ​យល់​ដឹង​បន្ថែម​ពី​បញ្ហា​លុយ?

១. បង្រៀន​កូន​ឲ្យ​ចេះ​កំណត់​គោលដៅ​៖
លើក​ក្រោយ​ពេល​ដែល​កូន​ៗ​សុំ​ឲ្យ​អ្នកទិញ​អ្វីមួយ​ឲ្យ​ទៅ​ពួក​គេ​ដូច​ជា​ហ្គេ​ម ឬ​កា​តាប​ថ្មី អ្នក​ត្រូវ​តែ​ឲ្យ​ពួក​គេ​រក​វិធី​ដោយ​ខ្លួនឯង​ដើម្បី​សន្សំ​លុយ​សម្រាប់​វា ។ អ្នក​អាច​ណែនាំ​ពួក​គេ​ពី​វិធី​ងាយ​ៗ​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​សន្សំ​បាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​សម្រេច​បាន​គោលដៅ​ដែល​ខ្លួន​កំណត់ រួច​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ពិចារណា​លើ​ការ​សម្រេចចិត្ត​ផ្សេង​ៗ​ថា​វា​ជួយ​ឲ្យ​ពួក​គេ​ខិត​កាន់តែ​ជិត​ដល់​គោលដៅ​ខ្លួន​ទេ ។

២. បង្រៀន​ពួក​គេ​ឲ្យ​ចេះ​រក​លុយ​៖
វា​មិនមែន​មាន​ន័យ​ថា​ឪពុក​ម្តាយ​គួរ​ឲ្យ​កូន​ដើរ​ចេញ​ទៅ​រកស៊ី ឬ​ធ្វើការ​រក​លុយ​ចិញ្ចឹមជីវិត​ដោយ​ខ្លួនឯង​និង​លះបង់​ការ​សិក្សា​ទេ ។ ផ្ទុយ​មក​វិញ​ក្រៅពី​ការ​សិក្សា​ហើយ កូន​ៗ​គួរតែ​ទទួល​បាន​លុយ​បន្ថែម​ដោយ​ប្តូរ​នឹង​ការ​បំពេញ​កិច្ចការ​រ​ផ្សេង​ៗ​ក្នុងផ្ទះ ដូច​ជា​លាងចាន បោក​សម្លៀក​បំពាក់ ឬ​បោស​សម្អាតផ្ទះ​ជាដើម ។

៣. បង្រៀន​ឲ្យ​ពួក​គេ​យល់​ពី​តម្រូវការ និង​ចំណង់​៖
ក្រៅពី​ចេះ​រក​លុយ​សម្រាប់​ចាយវាយ​ហើយ ពួក​គេ​ត្រូវ​ដឹង​ពី​វិធី​ចាយវាយ​ជា​ពិសេស​ភាព​ខុស​គ្នា​រវាង​តម្រូវ ការ​និង​ចំណង់ ។ ការ​យល់​ដឹង​ពី​ភាព​ខុស​គ្នា​នេះ​នឹង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​ពួក​គេ​ខ្ជះខ្ជាយ ។ ក្រៅពី​នេះ​ហើយ អ្នក​ត្រូវ​ជួយ​ពួក​គេ​ក្នុង​ការ​ស្រាវជ្រាវ​ពី​ផលិតផល និង​ប្រៀបធៀប​តម្លៃ​មុន​ពេល​សម្រេចចិត្ត​ទិញ​ផង​ដែរ ។

៤. គិតការ​ប្រាក់​ពី​កូន​ៗ៖
វា​មិនលឿន​ពេក​ឡើយ​ក្នុង​ការ​បង្រៀន​កូន​ៗ​ពី​ការ​ប្រាក់ ហើយ​ឪពុក​ម្តាយ​អាច​បង្រៀន​វា​ដល់​ពួក​គេ​បាន​ដោយ​ឲ្យ​ពួក​គេ​ខ្ចី​លុយ​ដើម្បី​ទិញ​អ្វីមួយ និង​អនុញ្ញាត​ឲ្យ​ពួក​គេ​ខិតខំ​សន្សំ​លុយ​ដើម្បី​សង​វិញ​ជាមួយនឹង​ការ​ប្រាក់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ