ធ្វើ​ស៊ី​ផ្លូវ​អារម្មណ៍​ប៉ូលិស​បាត់ទារ​1000$​សង​100$​ប៉ូលិស​យាម​រថយន្ត​ពេញ​១​យប់


រាជធានី​ភ្នំពេញ ៖ រថយន្ត​សណ្តោង​កុងតឺន័រ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​តូ​យ៉ូ​តា​ព្រូស​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ពីក្រោយ​បណ្តាល​ឱ្យ​ខ្ទេច​គូទ​ក្រោយ​ធ្វើការ​ចរចា​គ្នា​មិន​ត្រូវ សមត្ថកិច្ច​មូលដ្ឋាន​ហៅ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​មក​យក​ទៅ​រក្សា​ទុក បែរជា​អត់​ព្រម​មក​យក ទុក​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ម៉ូ​ម៉ៅ​ដោយសារ​តែ​ត្រូវ​ឈរ​យាម​រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើ​ពេញ​មួយ​យប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ​២០២០ ចំណុច​ស្តុ​ប​សេះ​មាស ផ្លូវ​វេ​ង​ស្រេង កែង​និង​ផ្លូវ​៣០​ម៉ែត្រ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ឃើញ​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ សៀមរាប 2B 5484 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ វេ​ង​ស្រេង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​៣០​ម៉ែត្រ ខណៈ​រថយន្ត​បត់​បាន​បន្តិច​ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនជាតិ​ខ្មែរ​បើករថយន្ត​សណ្តោង​កុងតឺន័រ​ម៉ាក HINO ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3C 2604 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៍​ជ្រុល​ទៅ​បុក​គូទ​រថយន្ដ​តូ​យូ​តា​ព្រូស​ពីក្រោយ​ពេញទំហឹង បណ្តាល​រថយន្ត​តូ​យ៉ូ​តា ព្រូស​បត់​ក្បាល​កាត់​ទទឹង​ផ្លូវ​រង​ការ​ខូចខាត​ខ្ទេច​គូទ​ក្រោយ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ ។

ដោយឡែក​ខាង​រថយន្ត​សណ្តោង​កុងតឺន័រ​វិញ​រង​ការ​ខូចខាត​ក្រ​ពិត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដូច​គ្នា ហើយ​ហេតុការណ៍​នេះ​ដែរ​គឺ​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ព្រោះតែ​រថយន្ត​ទាំង​ពីរ​ឈប់​នៅ​កណ្តាលផ្លូវ​ដើម្បី​រង់ចាំ​តំណាង​មក​ដោះស្រាយ ។

ក្រោយ​ពេល​កើតហេតុ​មាន​តំណាង​ទាំង​សងខាង​មក​ធ្វើការ​ចរចា​គ្នា​ជា​ច្រើន​ម៉ោង​នៅ​តែ មិន​ត្រូវ​គ្នា ដោយសារ​ខាង​រថយន្ត​រង​គ្រោះ​ទាមទារ​សំណង​១០០០​ដុល្លារ តែ​ខាង​រថយន្ត​បង្ក​សង​១០០​ដុល្លារ ទើប​ការ​ចរចា​មិន​ត្រូវ​គ្នា សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​រថយន្ត​ទាំង​ពីរ គ្រឿង​អែប​ចិញ្ចើម​ផ្លូវ​រង់ចាំ​ជំនាញ​ចុះ​មក​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​ធ្វើការ​ដោះស្រាយ នៅ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ។

ស្រាប់តែ​សមត្ថកិច្ច​ជំនាញ​មិន​ព្រម​មក​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​សោះ​ទុក​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​ឈរ​យាម​រថយន្ត​ទាំង​ពីរ គ្រឿង​ខាងលើ​អត់ងងុយ​ពេញ​មួយ​យប់ រហូត​ដល់​ព្រឹក​នៅ​តែ​មិនឃើញ​សមត្ថកិច្ច​ជំនាញ មក​យក​ទៀត ធ្វើ​ឲ្យ​សមត្ថកិច្ច​ខឹង​ម៉ួ​ម៉ៅ​ដោយសារ​ត្រូវ​ឈរ​នៅ​កន្លែង​កើតហេតុ​ពេញ​មួយ​យប់ ចំណែក​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ចូល​ដេក​ក្នុង​រថយន្ត​បាត់ រីឯ​ខាង​ជនជាតិ​ចិន​ក៏ ចូល​ក្នុង​រថយន្ត​ដែរ រង់ចាំ​ជំនាញ​មក​យក​ទៅ​ដោះស្រាយ​បន្ត​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ