ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាលស្មៅ​ប្រាសាទ​អង្គរ​នឹង​ស្រស់​ត្រកាល​​គ្រប់​រដូវ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព ភាព​ស្រស់ស្រាយ ទេសភាព​បៃតង និង​បរិស្ថាន​ល្អ​ក្នុង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​បាន និង​កំពុង​យកចិត្តទុកដាក់ កែ​លម្អ​បរិស្ថាន​នៅ​ជុំវិញ​បរិវេណ​ប្រាសាទអង្គរវត្ត​ដោយ​ចាប់ផ្តើម​ពី​ការ​ដាំ​ស្មៅ ដាំ​កូន​ឈើ ដាំ​ផ្កា​ព្រៃ…

ខេត្តសៀមរាប​៖ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព ភាព​ស្រស់ស្រាយ ទេសភាព​បៃតង និង​បរិស្ថាន​ល្អ​ក្នុង​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​បាន និង​កំពុង​យកចិត្តទុកដាក់ កែ​លម្អ​បរិស្ថាន​នៅ​ជុំវិញ​បរិវេណ​ប្រាសាទអង្គរវត្ត​ដោយ​ចាប់ផ្តើម​ពី​ការ​ដាំ​ស្មៅ ដាំ​កូន​ឈើ ដាំ​ផ្កា​ព្រៃ ជួសជុល​ផ្លូវ​និង​ប្រព័ន្ធ​រំដោះ​ទឹក ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​វាលស្មៅ​ទាំង​ខួបប្រាំងខួបវស្សា ។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុ​ង កុសល បាន​បង្ហាញ​ពី​មោទនភាព​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នា​ពេល​កន្លង​មក​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ការ​លើកកម្ពស់​សោភ័ណ​ភាព និង​ទេសភាព​បៃតង និង​ផែនការ​អនាគត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​បន្ត​រៀបចំ​សោភ័ណ​ភាព​បរិស្ថាន ទាំង​ក្នុង និង​ក្រៅ​បរិវេណ​ប្រាសាទអង្គរវត្ត ។ ជាក់ស្ដែង​ក្រុមការងារ​កំពុង​តែ​ដកហូត​ដើមឈើ និង​កាត់​ក្រី​មែកឈើ​ដែល​ប៉ះពាល់​ដល់​ទេសភាព​ប្រាសាទ​ជាទី​គយគន់​របស់​ភ្ញៀវ​ទេសចរ រៀបចំ​បង្កើន​ទេសភាព​បៃតង​នៅ​ខាងត្បូង​ប្រាសាទអង្គរវត្ត ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ​ខាងត្បូង …​។

ដូច្នេះ​អ្វី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​តែ​អនុវត្ត និង​ផែនការ​អនាគត​គឺ​ស​ម្ដៅ​លើកកម្ពស់​សោភ័ណ​​ភាព ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ មិន​ត្រឹមតែ​ប្រាសាទអង្គរវត្ត​នោះ​ទេ តែ​រមណីយដ្ឋាន​អង្គរ​ទាំងមូល ។

ដោយឡែក​អំពី​ការ​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​វាលស្មៅ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​វិញ អ្នកនាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​ដែល​នឹង​ស្រោច​ស្មៅ​ឲ្យ​មាន​ភាព​បៃតង​ទាំង​ខួបប្រាំងខួបវស្សា ហើយ​កិច្ចការ​នេះ​នឹង​ត្រូវ​អនុវត្ត​ឱ្យ​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ។

លើស​ពី​នេះ​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ឲ្យ​មាន​មណ្ឌល​បដិសណ្ឋារកិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ ការ​រៀបចំ​ចំណត​ត្រឹមត្រូវ ពិសេស​រៀបចំ​សន្ដិសុខ​សណ្ដាប់ធ្នាប់ និង​ការ​ដាំ​កូន​ឈើ​ឡើង​វិញ កែ​លម្អ​បរិស្ថាន​នៅ​ទីនោះ​ឱ្យ​សក្ដិ​សមជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ