ស្ត្រី​កម្សត់ ​មាន​ផ្ទៃពោះ​ប្រឹង​ដើរទៅ​មណ្ឌល​​សុខភាព ​តែសម្រាលតាម​ផ្លូវ


ខេត្តស្វាយរៀង ៖ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​ម្នាក់​ឈ្មោះ ហ៊ាន សា​រ៉ា​ន អាយុ​២៩​ឆ្នាំ ជា​កសិកររស់នៅ​ក្នុង
ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បា​វិត នៅ​ពេល​ឈឺពោះ​ឆ្លងទន្លេ​ក៏​បាន​ដើរ​តែ​ម្នាក់ឯង​ទៅ​កាន់​មណ្ឌល​សុខភាព ក៏​ប៉ុន្តែ​ខណៈ​កំពុង​ដើរ​តាម​ដងផ្លូវ ស្រាប់តែ​ឈឺពោះ​ឆ្លងទន្លេ​នៅ​តាម​ផ្លូវ​ម្នាក់ឯង ។ នៅ​ពេល​នោះ អ្នក​ធ្វើ​ដំណើរ​ឃើញ​ក៏​នាំ​ទៅ​សម្រាក​នៅ​សំយាបផ្ទះ​អ្នកស្រុក ហើយ​ទូរ​សព្ទ័​ទៅ​ហៅ​ពេទ្យឆ្មប​មណ្ឌល​សុខភាព​មេសរ​ថ្ង​ក​ឲ្យ​មក​ជួយ​សង្គ្រោះ និង​បង្កើតកូន​ឲ្យ ក៏​ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​មក​មិន​ទាន់ ស្ត្រី​រូប​នេះ​ក៏​បាន​សម្រាលកូន​ម្នាក់ឯង ។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ អ្នក​ភូមិ​បាន​រត់ទៅ​រាយការណ៍​ជូន​លោកស្រី ចិន មុំ សមាជិកា​ក្រុមប្រឹក្សា​សង្កាត់​ប្រាសាទ​ឲ្យ​មក​ជួយ ហើយ​លោក ស្រី​ក៏​រត់​ទៅ​ទិញ​ស្រោមដៃ​និង​សម្ភារ​ពេទ្យ​មកជួយ​សម្អាត​ទារក​បាន​ដោយ​ជោគជ័យ​និង​សុវត្ថិភាព បន្តិច​ក្រោយមក​ទើប​ឆ្មប​មក​ដល់​ជួយ​ចង​ទងផ្ចិត​ឲ្យ​ទារិកា ។ ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​ភូមិ​កណ្តាល សង្កាត់​ប្រាសាទ ក្រុង​បា​វិត ។

បើ​តាម​លោកស្រី ចិន មុំ សមាជិកា​ក្រុមប្រឹក្សា​សង្កាត់​ប្រាសាទ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ឆ្លងទន្លេ​តាម​ផ្លូវ​នេះ មាន​ប្តី​ឈ្មោះ អ៊ុយ សៅ អាយុ​៣៤​ឆ្នាំ បាន​បោះបង់​ប្រពន្ធ​និង​កូន​៤​នាក់ (​ស្រី​១​នាក់​) ឲ្យ​រស់នៅ​យ៉ាង​លំបាក​វេទនា ។ក្រោយមក​ដោយ​ជីវភាព​ក្រលំបាក​ពេក ក៏​បាន​ឲ្យ​កូនប្រុស​ម្នាក់​ទៅ​គេ​ចិញ្ចឹម​ធ្វើ​ជា​កូនសុំ ព្រោះ​គ្មាន​លទ្ធភាព​ចិញ្ចឹម ដូច្នេះ​គាត់​នៅ​កូន​៣​នាក់​ក្នុង​បន្ទុក ក្នុង​នោះ​ស្រី​ម្នាក់ ។

លោកស្រី​បន្ត​ថា ក្រោយមក​ទៀត​ប្តី​ក៏​មក​សុំ ជានា​នឹង​ប្រពន្ធ​វិញ តែ​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ​ក៏​ចុះ​ចោលផ្ទះ​ម្តងទៀត ទុក​ឲ្យ​ប្រពន្ធ​និង​កូន​រស់នៅ​ក្នុង​ខ្ទម​យ៉ាង​វេទនា រក​ព្រឹក​ខ្វះ​ល្ងាច​រក​ល្ងាច​ខ្វះ​ព្រឹក ហើយ​ពេល​ឆ្លងទន្លេ​លើក​នេះ​បានកូន​ស្រី​ម្នាក់​ទៀត គឺ​មាន​សុខភាព​ល្អ​ធម្មតា ចំណែក​ប្តី​មិនដឹង​ទៅ​ឯណា​ទេ ។ លោកស្រី​សមាជិកា​ក្រុមប្រឹក្សា​សង្កាត់​ប្រាសាទ បាន​អំពាវនាវ​ដល់​សប្បុរសជន សូម​ជួយ​ឧបត្ថម្ភ​ដល់​ស្ត្រី​ក្រីក្រ​រង​គ្រោះ​នេះ​ផង តាម​ទូរស័ព្ទ​លោកស្រី​លេខ ០៧១ ៦២ ៨២ ៩៦១ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ