ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​ ពេលដឹងរឿងរ៉ាវស្ត្រីម្នាក់សម្រាលកូន​នៅ​​សំយ៉ាប​ផ្ទះអ្នកស្រុក

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​ប្រាសាទ ក្រុង​បា​វិត មាន​ករណី​ស្ត្រី​ម្នាក់​គ្រប់​ខែ​ឈឺពោះ​ឆ្លងទន្លេ​ក៏​បាន​ដើរ​តែ​ម្នាក់ឯង​ទៅ​កាន់​មណ្ឌល​សុខភាព ដើម្បី​សម្រាលកូន…

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​ប្រាសាទ ក្រុង​បា​វិត មាន​ករណី​ស្ត្រី​ម្នាក់​គ្រប់​ខែ​ឈឺពោះ​ឆ្លងទន្លេ​ក៏​បាន​ដើរ​តែ​ម្នាក់ឯង​ទៅ​កាន់​មណ្ឌល​សុខភាព ដើម្បី​សម្រាលកូន ប៉ុន្តែ​ខណៈ​កំពុង​ដើរ​តាម​ដងផ្លូវ ស្រាប់តែ​ឈឺពោះ​ឆ្លងទន្លេ​នៅ​តាម​ដងផ្លូវ​ម្នាក់ឯង​ធ្វើ​ឲ្យ​អ្នកដំណើរ​បានឃើញ​ក៏​នាំ​ទៅ​សំរាក​នៅ​សំ​យ៉ាប​ផ្ទះ​របស់​អ្នកស្រុក ហើយ​ទូរ​សព្ទ័​ហៅ​ពេទ្យឆ្មប​មណ្ឌល​សុខភាព​មេសរ​ថ្ង​ក​ឲ្យ​មក​ជួយ​សង្គ្រោះ និង​បង្កើតកូន​ឲ្យ ក៏​ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​មក​មិន​ទាន់​នោះ​ទេ គឺ​ស្ត្រី​រង​គ្រោះ​សម្រាល​បានកូន​ស្រី​ម្នាក់​ដោយ​សុវត្ថិភាព ។

បន្ទាប់​មក​អ្នក​ភូមិ​បានរ​ត់ទៅ​រាយការណ៍​ជូន​លោកស្រី​ចិន មុំ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប្រាសាទ​ឲ្យ​មក​ជួយ ហើយ​លោកស្រី​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ក៏​បានរ​ត់ទៅ​ទិញ​ស្រោមដៃ​ និង​សម្ភារៈ​​មក​ជួយ​សំអាត​ទារិកា ក្រោយមក​ទើប​ពេទ្យឆ្មប​បាន​មក​ដល់​ជួយ​ចង​ទងផ្ចិត​ឲ្យ ។

ស្ត្រី​ម្នាក់​សម្រាលកូន​តាម​ផ្លូវ​ខាងលើ​ឈ្មោះ​ហ៊ាន សា​រ៉ា​ន អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បា​វិត ។

បើ​តាម​លោកស្រី​ចិន មុំ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មាន​ប្តី​ឈ្មោះ​អ៊ុយ សៅ អាយុ​៣៤​ឆ្នាំ ហើយ​ប្តី​ម្នាក់​​នេះ​បាន​បោះបង់​ប្រពន្ធ​និង​កូន​ចំនួន​៤​នាក់​(​ក្នុង​នោះ​កូនស្រី​ម្នាក់​) ទុក​ចោល​ឲ្យ​រស់នៅ​យ៉ាង​លំបាក​វេទនា ។ ដោយសារ​តែ​ជីវភាព​ក្រលំបាក​ពេក និង​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន ទើប​ឱ្យ​កូនប្រុស​ម្នាក់​ទៅ​គេ​ចិញ្ចឹម​ធ្វើ​ជា​កូន​ស្មុំ ។ ដូច្នេះ​គឺ​នៅ​សល់​កូន​ចំនួន​៣​នាក់​ក្នុង​បន្ទុក​គ្រួសារ​។

​លោកស្រីចិន មុំ បាន​បន្ត​ថា ក្រោយមក​ទៀត ប្តី​បាន​ក៏​មក​សុំ​រួមរស់​ជាមួយនឹង​ប្រពន្ធ​វិញ លុះ​ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ ប្តី​ក៏​ចុះ​ចោលផ្ទះ​ម្តងទៀត ដោយ​ទុក​ឲ្យ​ប្រពន្ធ​និង​កូន​រស់នៅ​ក្នុង​ខ្ទម​យ៉ាង​វេទនា​រក​ព្រឹក​ខ្វះ​ល្ងាច​។ ចំណែក​ប្តី​គឺ​មិនដឹង​ចុះ​ចោលផ្ទះ​ទៅ​រស់​នៅឯណា​ទេ ។ ដូច្នេះ​ក្នុង​បន្ទុកគ្រួសារ​នា​ពេល​នេះ​មានកូន​តូច​ៗ​ចំនួន​៤​នាក់ (​ស្រី​២​នាក់​) គឺ​រាប់​ទាំង​ទារិកា​ម្នាក់​ដែល​ទើបតែ​កើត​នេះ ហើយ​ទារិកា​ម្នាក់​ដែល​ទើបនឹង​កើត​នា​ពេល​នេះ​គឺ​មាន​សុខភាព​ល្អ​ធម្មតា ។

លោកស្រី​ក្រុមប្រឹក្សា​សង្កាត់​ប្រាសាទ​ក៏​បាន​សុំ​អំពាវនាវ​ដល់​សប្បុរសជន​មេត្តា ជួយ​ឧបត្ថម្ភ​ដល់​ស្ត្រី​ក្រីក្រ​ខាងលើ​នេះ​ផង តាម​រយៈ​លេខ​ទូរ​សព្ទ័​លោកស្រី​ក្រុមប្រឹក្សា​សង្កាត់​ប្រាសាទ ​០៧១ ៦២ ៨២ ៩៦១ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ