ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ងាយ​ៗ​ដើម្បី​ក្លាយជា​អ្នក​មាននៅ​ឆ្នាំ ២០២០

4 ឆ្នាំ មុន

ខណៈ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​មើលឃើញ​សេដ្ឋកិច្ច​លូតលាស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប្រជា​ជន​ក៏​មើលឃើញ​ឱកាស​រក​លុយ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ក្លាយជា​អ្នកមាន​ក្នុងឆ្នាំនេះ​មិនមែន​ជា​គោលដៅ​ដែល​មិន​អាច​ទៅ​រួច​ទេ ។ ដើម្បី​ជួយ​ឲ្យ​អ្នក​សម្រេច​ក្តី​ស្រមៃ​បាន ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង ៖ ១. អ្នក​ត្រូវ​មាន​ប្រភព​ចំណូល​ច្រើន…

ខណៈ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​មើលឃើញ​សេដ្ឋកិច្ច​លូតលាស់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប្រជា​ជន​ក៏​មើលឃើញ​ឱកាស​រក​លុយ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ក្លាយជា​អ្នកមាន​ក្នុងឆ្នាំនេះ​មិនមែន​ជា​គោលដៅ​ដែល​មិន​អាច​ទៅ​រួច​ទេ ។ ដើម្បី​ជួយ​ឲ្យ​អ្នក​សម្រេច​ក្តី​ស្រមៃ​បាន ខាងក្រោម​នេះ គឺជា​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​អាច​សាកល្បង ៖

១. អ្នក​ត្រូវ​មាន​ប្រភព​ចំណូល​ច្រើន ៖ ក្រៅពី​ប្រាក់ខែ​ដែល​អ្នក​ត្រូវ​ប្តូរ​ពេលវេលា​ដើម្បី​រក​លុយ អ្នក​ត្រូវ​តែ​រៀន​ចេះ​វិនិយោគ​លើ​ប្រភព​ចំណូល​ផ្សេង​ៗ​ដែរ​ទើប​អាច​ក្លាយជា​អ្នក​មានបាន ។ ប្រាក់​ចំណូល​អកម្ម​ជា​ជម្រើស​ល្អ​ជាងគេ ឬ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ក៏​អាច​ជួយ​ឲ្យ​អ្នក​ឈាន​ទៅ​រក​គោលដៅ​ខាងលើ​ដែរ ។

២. បង្កើត​ផលិតផល ឬ​សេវាកម្ម​ដែល​មនុស្ស​ត្រូវការ ៖ ការ​លក់​ផលិតផល ឬ​សេវាកម្ម​ផ្សេង​ៗ គឺជា​វិធី​មួយទៀត​ដែល​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក​បាន ។ ប៉ុន្តែ​ផលិតផល និង​សេវាកម្ម​ដែល​អ្នក​គួរ​ផ្តោត​ស្មារតី​លើ​គឺ​ផលិតផល ឬ​សេវាកម្ម​ដែល​មាន​តម្លៃ​ខ្ពស់​ព្រោះតែ​មាន​មនុស្ស​ត្រូវការ​ច្រើន ។

៣. ការ​ទទួល​បាន​ចំណាប់អារម្មណ៍​ជា​គន្លឹះ​សំខាន់ ៖ បើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម អ្នក​ត្រូវ​រៀន​ចេះ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បង្ហាញ​ពី​អាជីវកម្ម​របស់​អ្នក និង​អ្វី​ដែល​អ្នក​ដាក់​លក់​លើ​ទីផ្សារ ។ អ្នក​គួរតែ​កំណត់​គោលដៅ​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់ និង​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ការ​កំណត់​គោលដៅ​អតិថិជន​ឡើង​វិញ​ទេ ប្រសិនបើ​អ្នក​គិត​ថា​អ្នក​បាន​កំណត់​ខុស ។

៤. កុំ​ធ្វើការ​ច្រើន​ពេក ៖ វា​មិន​ជួយ​ដល់​ឱកាស​ជោគជ័យ​របស់​អ្នក​ទេ​ប្រសិនបើ​អ្នកធ្វើការ​គ្រប់ពេល​គ្រប់​វេលា​ដែល​ធ្វើ​ឲ្យ​អ្នក​លះបង់​ពេលវេលា​សម្រាក និង​ធ្វើ​ឲ្យ​ខ្លួន​ឆាប់​នឿយហត់ ។ ជា​លទ្ធផល​អ្នក​អាច​នឹង​បាត់បង់​ឱកាស​សំខាន់​ៗ​ដទៃ ឬ​មិន​អាច​សម្រេច​បាន​លទ្ធផល​ល្អ​ក្នុង​ការងារ​និង​អាជីវកម្ម​ជាដើម ។

៥. ស្ថិត​នៅ​ជិត​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន ៖ ប្រសិនបើ​មនុស្ស​ជុំវិញ​អ្នកជា​មនុស្ស​ដែល​ជោគជ័យ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ នោះ​អ្នក​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​បែប​នោះ​ដែរ ។ ប្រសិនបើ​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋា​ន​ដើម្បី​មានឱកាស​បែប​នេះ​ក៏​អ្នក​មិន​គួរ​ចុះចាញ់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ