ម៉ូតូ​បុក​រ៉ឺ​ម៉ក់​កង់​បី​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​១​គ្រឿង​​ទៀត​មិន​ទាន់​ចប់ ថែម​១​ករណី​ទៀត


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​២​នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​កង់​បី​កំពុង​ឆ្លងផ្លូវ​ធ្វើ​ឱ្យ​ខ្ទាត​ទៅ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ចត​ឈប់​នៅ​តាម​ផ្លូវ​រង​ការ​ខូចខាត និង​របួសធ្ងន់​ម្នាក់ ស្រប​ពេល​នោះ​ក៏​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត​រវាង​ម៉ូតូ​នឹង​ម៉ូតូ បណ្តាល​ឱ្យ​រង​របួសស្រាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ជិត​ផ្សារ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ម៉ូតូ​បង្ក​ខាងលើ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1Q-1828 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន ចំណែក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​កង់​បី​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង​1P-9211 បើកបរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​រង​គ្រោះ​១​គ្រឿង​ទៀត​ម៉ាក ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FN-2110 ចត​ឈប់​នៅ​តាម​ចិញ្ចើម​ផ្លូវ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រ៉ឺ​ម៉ក​កង់​បី​កំពុង​តែ​បត់​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៨ បើក​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​ជិះ​គ្នា​២​នាក់​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​វាក់​អឺ​នឹង​រ៉ឺ​ម៉ក​កង់​បី ហើយ​ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​កង់​បី​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​កង់​បី​ខ្ទាត​ទៅ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក ស្មាស់ ពណ៌​ខ្មៅ ដែល​កំពុង​ចត​ឈប់​នៅ​តាម​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត ចំណែក​អ្នក​បើក​រ៉ឺ​ម៉ក​កង់​បី​វិញ​រង​បួស​ធ្ងន់​ចំ​ផ្នែក​ក្បាល​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ បាន​ចុះ​មក​អន្តរា​គមន៍ និង​បាញ់ថ្នាំ​ពណ៌​ស ជុំវិញ​ម៉ូតូ និង​រ៉ឺ​ម៉ក​កង់​បី រួច​យក​ចេញពី​កន្លែង​កើតហេតុ មក​ដាក់​អែប​ខាង ដើម្បី​ឱ្យ​ភាគី​ទាំង​សង្ខាង​សំរបសំរួល​គ្នា ។

ប្រភព​ដដែល​បន្ត​ទៀ​ថា ភ្លាម​ៗ​នោះ​ផង​ដែរ ស្រាប់តែ​តែ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយទៀត​កើត​ឡើង​នៅ​ចំណុច​កន្លែង​ដដែល​ៗ​នោះ គឺ​ម៉ូតូ​រវាង​ម៉ូតូ ដោយ​១​គ្រឿង​ម៉ូតូ​ម៉ា​កនិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1L-3990 ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក CPR បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រប​ជាមួយនឹង​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ទាក់​ដៃចង្កូត​គ្នា​ដួល​បោក​នឹង​ផ្លូវ​ផង​ដែរ បណ្តាល​ឱ្យ​រង​របួសស្រាល​។ ភាគី​ទាំង​សង្ខាង​បាន​នាំ​គ្នា​លើក​ម៉ូតូ​ជិះ​ចេញពី​កន្លែង​កើត​ហេតុ​ទៅ​បាត់ ដោយ​មិន​មានការ​ដោះស្រាយ​អ្វី​ឡើយ​។

ក្រោយ​ពេល​កើតហេតុ ដោយ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​២០១៨ ជួយ​ចេញថ្លៃ​ព្យាបាល​របួស​ម្ចាស់​កង់​បី និង​ថ្លៃ​ខូចខាត​ម៉ូតូ​ចំនួន​100$ ដើម្បី​បញ្ចប់​នៅ​កន្លែង​កើតហេតុ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ