ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន្ទឹម​សត្វ​ជ្រូក​កណ្តុរ​កំពុង​បង្កើន​ប្រាក់​ចំណូល ត្រូវ​ដឹង​បន្ថែម​ពី​ការ​ថែទាំ​​វា

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ​៖ ដើម្បី​អាច​រក​ប្រាក់​ចំណូល​ក្នុង​ការ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ឱ្យ​មាន​លក្ខណៈ​សមរម្យ ប្រធាន​មន្ទីរ​​កសិកម្ម​ខេត្តមណ្ឌលគិរី ស្នើ​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ទាំងអស់ ត្រូវធ្វើ​ជា​គំរូក្នុង​ការ​ចិញ្ចឹម​ជ្រូក​កណ្តុរ ដើម្បី​បង្កើន​នូវ​ប្រាក់​ចំណូល​បន្ថែម​ទៀត ។ លោក សុង…

ខេត្តមណ្ឌលគិរី ​៖ ដើម្បី​អាច​រក​ប្រាក់​ចំណូល​ក្នុង​ការ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ឱ្យ​មាន​លក្ខណៈ​សមរម្យ ប្រធាន​មន្ទីរ​​កសិកម្ម​ខេត្តមណ្ឌលគិរី ស្នើ​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ទាំងអស់ ត្រូវធ្វើ​ជា​គំរូក្នុង​ការ​ចិញ្ចឹម​ជ្រូក​កណ្តុរ ដើម្បី​បង្កើន​នូវ​ប្រាក់​ចំណូល​បន្ថែម​ទៀត ។ លោក សុង ឃាង ថ្លែង​បែប​នេះ ​ក្នុង​ពិធី​បិទ​វគ្គ​បំពាក់​បំប៉ន​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ មក​ពី​បណ្តា​ក្រុង​-ស្រុក​ទាំង​០៥ ក្នុង​ខេត្ត​ប្រមាណ​ជា​៤០​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត នា​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០២០​។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យ​ដឹងទៀត​ថា បច្ចុប្បន្ន​នេះ ជ្រូក​កណ្តុរឬជ្រូក​ជនជាតិ​នេះ កំពុង​តែ​ពេញ​និយម​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​កំសាន្ត​នៅ​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី ជា​ពិសេស ជ្រូក​កណ្តុរ​នេះ ពួក​គាត់​យក​ទៅ​អាំង ឫ​ខ្វៃ ទៅ​តាម​ចំណង់​ចំណូលចិត្ត និង​យក​ទៅ​ធ្វើ​ពិធីសែនព្រេន ឫ​កម្មវិធី​ផ្សេង​ៗ​ទៀត​។

លោកបញ្ជាក់​ថា នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ មាន​ពីរ​ទីតាំង ដែល​បាន​ចិញ្ចឹម​កូនជ្រូក​កណ្តុរ ឬ​ហៅ​ថា ជ្រូក​ជនជាតិ​នេះ តែ​មិន​អាច​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​អតិថិជន​នោះ​ទេ ដូច្នេះ លោកប្រធាន​មន្ទីរ​កសិកម្ម បាន​ស្នើ​ដល់​ពេទ្យសត្វ​ភូមិ​ទាំងអស់ ត្រូវធ្វើ​ជា​គម្រូ ក្នុង​ការ​ចិញ្ចឹម​ជ្រូក​កណ្តុរ​នេះ និង​ត្រូវ​ដាក់​ទ្រុង​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លៃ​សេដ្ឋកិច្ច ដែល​អាច​រក​ប្រាក់​ចំណូល​បាន សម្រាប់​ចិញ្ចឹម​គ្រួសារ​ឱ្យ​មាន​លក្ខណៈ​សមរម្យ​ ។

លោក សុង ឃាង បាន​សំណូមពរ​ដល់​ពេទ្យសត្វ​ភូមិ​ទាំងអស់ ដែល​បាន​ចូលរួម​វគ្គ​បំពាក់បំប៉ន​នា​ពេល​នេះ ត្រូវ​យក​ទៅ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ និង​ឱ្យ​ទទួល​បាន​ផលប្រយោជន៍ ហើយ​ប្រសិនបើ​មាន​បញ្ហា​ផ្ទុះ​ជំងឺ​ផ្សេង​ៗ​នៅ​ក្នុងភូមិ​/​ឃុំ ឫ​ស្រុក​ណាមួយ ត្រូវ​រាយការណ៍​ជា​បន្ទាន់​មក​មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​មាន​លទ្ធភាព​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ​។

លោក អ៊ិ​ន ណា​រ៉ា ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ រស់នៅ​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក បានឱ្យ​ដឹង​ថា ការ​បើក​វគ្គ​បំ​បំប៉ន​នេះ ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​ពួក​គាត់ ហើយ​ក្នុង​នាម​លោក​ជា​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ នឹង​យកចំណេះ​ដឹង និង​បទ​ពិសោធន៍​ទាំងនេះ យក​ទៅ​អនុវត្ត​ជាក់ស្តែង នៅ​ក្នុង​មូលដ្ឋាន ក្នុង​ការ​ចុះ​ពិនិត្យ​សត្វ​ដែល​មាន​ជំងឺ និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ ចូលរួម​ចាក់​វ៉ាក់សាំង និង​ព្យាបាល​ជំងឺ​សត្វ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា ​។ លោក អ៊ិ​ន ណា​រ៉ា ក៏​បាន​សូមពរ​ដល់​លោក​ប្រធាន​ម​ន្ឬី​រ​កសិកម្ម ត្រូវ​បើក​វគ្គ​បំប៉ន​នេះ​ជា​រៀង​រាល់​ឆ្នាំ ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ទាំងអស់​បន្ថែម​ទៀត ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្សេង​ៗ ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ ។

នា​ឱកាស​នោះ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក៏​បាន​នាំ​យក​សម្ភារ​បរិក្ខា​ប​សុឱ​ស​ថ​ចំនួន ១០​មុខ ចែក​ជូន​ដល់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ចំនួន​៣៥​នាក់​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ