ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​គួរតែ​ពន្លើស​តម្លៃពិត​ប្រាកដ​​​នៃ​ផលិតផល​របស់​អ្នក

4 ឆ្នាំ មុន

តើ​នឹង​មាន​អ្វី​កើតឡើង​ ប្រសិនបើ​អ្នក​តម្លើង​ថ្លៃ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក១០​ដង? សំណួរ​នេះ​មាន​គោលដៅ​ពីរ ។ ទី​មួយ គឺ​វា​ជួយ​ឲ្យ​អ្នក​គិត​ឲ្យ​បាន​វែង​ឆ្ងាយ និង​ទី​ពីរ គឺ​ជំរុញ​ឲ្យ​អ្នក​គិត​ឲ្យ​បាន​ធំ ។…

តើ​នឹង​មាន​អ្វី​កើតឡើង​ ប្រសិនបើ​អ្នក​តម្លើង​ថ្លៃ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក១០​ដង? សំណួរ​នេះ​មាន​គោលដៅ​ពីរ ។

ទី​មួយ គឺ​វា​ជួយ​ឲ្យ​អ្នក​គិត​ឲ្យ​បាន​វែង​ឆ្ងាយ និង​ទី​ពីរ គឺ​ជំរុញ​ឲ្យ​អ្នក​គិត​ឲ្យ​បាន​ធំ ។ ប្រាកដ​ណាស់ អ្នក​មិន​ចាំបាច់​ត្រូវ​តម្លើង​ថ្លៃ ១០០ ឬ១០០០ដង​ទេ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​រៀន​ពី​អត្ថបទ​នេះ គឺ​តម្លៃពិត​ប្រាកដ​របស់​​អាជីវកម្ម​របស់​អ្នក គឺ​អាស្រ័យ​លើ​ការ​សន្ទនា​ដែល​អ្នកមាន​ជាមួយនឹង​ខ្លួនឯង និង​ក្រុមការងារ​របស់​អ្នក ។

មាន​ពេល​ខ្លះ អាជីវករ​ចូល​ចិត្ត​គិត​ច្រើន​ពេល​ដែល​ពិចារណា​ លើ​តម្លៃ​របស់​ផលិតផល ឬ​សេវាកម្ម​របស់​
ខ្លួន ។ ពួក​គេ​គិត​ថា​ពួក​គេ​អាច​នឹង​បាត់បង់​អតិថិជន​ទាំងអស់​ដែល​ខ្លួន​មាន​ដោយ​គ្រាន់តែ​តម្លើង​ថ្លៃ​ពី ១​ដុល្លារ ទៅ១.១​ដុល្លារ ។ ការ​គិត​ដូចនេះ​មិន​អាច​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក​ក្នុង​រយៈពេល​វែង​ទៅ​មុខ​បាន​ឡើយ ។

ផ្ទុយ​មក​វិញ អ្នក​គួរតែ​ចេះ​រៀន​គិត​ថា «​តើ​មូលហេតុ​អ្វី​បានជា​មាន​មនុស្ស​ហ៊ាន​ទិញ​ផលិតផល​នោះ​ក្នុង​តម្លៃ ១០​ដុល្លារ​ទាំង​ដែល​មាន​ផលិតផល​ដូច​គ្នា​ដែល​ថ្លៃ ១​ដុល្លារ?» មូលហេតុ​អាច​មក​ពី​មានការ​ប្រើប្រាស់​គ្រឿងផ្សំ​ល្អ​ៗ ប្រេ​ន​ថ្លៃ​ៗ ឬ​មាន​តារា​ល្បី​ៗ​ដែល​ជួយ​ថត​ឃោសនា​ផលិតផល​ឲ្យ​ជាដើម ។

មិន​ថា​មូលហេតុ​ជា​អ្វី​ទេ សំណួរ​នេះ​អាច​ជួយ​ដល់​អ្នក​ក្នុង​ការ​សម្រេចចិត្ត​ថា​ពេល​នេះ​ជា​ពេល​ដែល​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រេ​ន ឬ​ផលិតផល​របស់​អ្នក​លេចធ្លោ និង​ឈានមុខ​គេ​ទេ ។ អ្នក​ប្រហែលជា​គិត​ថា​គ្មាន​នរណា​ចង់​ទិញ​វា​ទេ ។ តែ​អ្នក​គួរ​ទទួលស្គាល់​ថា​មាន​មនុស្ស​ជា​ច្រើន​ដែល​ជ្រើសរើស​ផលិតផល​ដែល​ថ្លៃ​ប្រសិនបើ​ពួក​គេ​មើលឃើញ​ភាព​ពិសេស ឬ​ទុកចិត្ត​លើ​ប្រេ​ន​របស់​ផលិតផល​នោះ ។

ដើម្បី​ជំរុញ​ដល់​ការ​គិត អ្នក​ក៏​អាច​សួរ​ខ្លួនឯង​ថា «​តើ​លោក ស្ទី​វ ចបស៍ នឹង​ធ្វើ​យ៉ាងណា?» ឬ «​តើ Starbucks ឬ​ក្រុមហ៊ុន​ធំ​ៗ​ដទៃ​នឹង​ធ្វើ​យ៉ាងណា?» ជាដើម ។ គោលដៅ​នៃ​ការ​សួរ​សំណួរ​ទាំងនេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​អ្នក​មើល​ទស្សនៈ​របស់​អ្នក​ដទៃ​មុន​នឹង​ធ្វើការ​សម្រេចចិត្ត ៕ ប្រែ​សម្រួល​ដោយ​៖ ណៃ ដា​លី​ន

អត្ថបទសរសេរ ដោយ