ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ប្រឆាំង​អី​ុ​រ៉​ង់ ​សភា​កម្រិត​អំណាច​លោក​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សភា​អា​មេ​រិ​ក​ត្រួតត្រា​ដោយ​ពួក​ប្រជាធិបតេយ្យ បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៩​មក​រា​សេចក្ដីសម្រេច​មួយ ដើម្បី​កម្រិត​អំណាច​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​យោធា​នានា​ប្រឆាំង​អ៊ី​រ៉​ង់ ដែល​សេចក្ដីសម្រេច​នោះ​មាន​លក្ខណៈ​និមិត្តរូប​ខ្លាំង តែ​វា​ក៏​នាំ​ឲ្យ​លោក​ត្រាំ​ដែល​កំពុង​មាន​វិបត្តិ​ខ្លាំង​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​មានការ​ខ្វាយខ្វល់​ដែរ​។ ដោយ​ស្នើ​ដល់​លោក​ដូ​ណា​ល់​ត្រាំ​បញ្ចប់​រាល់​សកម្មភាព​យោធា​ប្រឆាំង​អ៊ី​រ៉​ង់ ដោយ​គ្មាន​ការ​យល់​ព្រម​របស់​សភា…

សហរដ្ឋអាមេរិក ៖ សភា​អា​មេ​រិ​ក​ត្រួតត្រា​ដោយ​ពួក​ប្រជាធិបតេយ្យ បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៩​មក​រា​សេចក្ដីសម្រេច​មួយ ដើម្បី​កម្រិត​អំណាច​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​យោធា​នានា​ប្រឆាំង​អ៊ី​រ៉​ង់ ដែល​សេចក្ដីសម្រេច​នោះ​មាន​លក្ខណៈ​និមិត្តរូប​ខ្លាំង តែ​វា​ក៏​នាំ​ឲ្យ​លោក​ត្រាំ​ដែល​កំពុង​មាន​វិបត្តិ​ខ្លាំង​ជាមួយ​ក្រុង​តេ​ហេ​រ៉​ង់​មានការ​ខ្វាយខ្វល់​ដែរ​។

ដោយ​ស្នើ​ដល់​លោក​ដូ​ណា​ល់​ត្រាំ​បញ្ចប់​រាល់​សកម្មភាព​យោធា​ប្រឆាំង​អ៊ី​រ៉​ង់ ដោយ​គ្មាន​ការ​យល់​ព្រម​របស់​សភា សេចក្ដីសម្រេច​នោះ​ត្រូវ​បាន​អនុម័ត ដោយ​២២៤​សំឡេង​ទល់​នឹង​១៩៤​សំឡេង​ប្រឆាំង​។ ទោះបី​យ៉ាងណា​វា​ហាក់​ដូច​ជា​លំបាក​ដែរ ដែល​សេចក្ដីសម្រេច​នោះ​ត្រូវ​បាន​ព្រឹទ្ធសភា​ត្រួតត្រា​ដោយ​ពួក​សាធារណរដ្ឋ អនុម័ត ខណៈ​អ្នក​សាធារណរដ្ឋ​ភាគច្រើន​គាំទ្រ​លោក​ត្រាំ​។

ប៉ុន្តែ​គេ​កត់សម្គាល់​ឃើញ​ថា​មាន​អ្នក​សាធារណរដ្ឋ​៣​រូប បោះ​ឆ្នោត​គាំទ្រ​សេចក្ដីសម្រេច​នេះ​របស់​សភា​ដែរ ក៏​ទោះបី​លោក​ត្រាំ​អំពាវនាវ​ឲ្យ​ក្រុម​លោក​ប្រឆាំង​ក្ដី​។ លោក​MATT GAETZ​ដែល​តាម​ធម្មតា​ជា​អ្នកការ​ពារ​លោក​ត្រាំ​ខ្លាំង​បំផុត​នោះ​និយាយ​ថា ការ​បោះ​ឆ្នោត​របស់​លោក​គឺ​ប្រឆាំង​នឹង​សង្គ្រាម​រ៉ាំ​រ៉ៃ​ថ្មី​មួយទៀត​នៅ​ម​ជ្ឈឹ​ម​បូព៌ា​។

ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី​ណា​ន​ស៊ី​ពី​ឡូ​ស៊ី​អះអាង​ថា ជាមួយ​ការ​អនុម័ត​នេះ​សភា​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ការពារ​ប្រជាជន​អា​មេ​រិ​ក​។ លោកស្រី​បន្ត​ថា​ប្រសិនបើ​គ្មាន​ការ​សម្រេច​របស់​សភា ដើម្បី​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ នោះ​រដ្ឋាភិបាល​របស់​លោក​ត្រាំ ត្រូវ​តែ​បញ្ឈប់​ការ​ប្រទូស្ត​រ៉ា​យ​ខាង​យោធា​ប្រឈម​មុខជា​មួយ​អ៊ី​រ៉​ង់​។

លោកស្រី​ណា​ន​ស៊ី​បាន​ចោទប្រកាន់​ថា ដើម្បី​សម្លាប់​ឧត្ដមសេនីយ​សូឡី​ម៉ា​នី លោក​ត្រាំ​បាន​ធ្វើ​ប្រតិបត្តិការ​មិន​សម​ស្រប​និង​បង្កហេតុ​មួយ ដោយ​គ្មាន​ការពិគ្រោះ​ជាមួយ​សភា ដែល​ជា​អ្នកមាន​សិទ្ធិ​ប្រកាសសង្គ្រាម​តែ​មួយ​គត់ យោង​តាម​រដ្ឋធម្មនុញ្ញ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ