ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិ្តការណ៍ប្រចាំសបា្តហ៏ពី ថ្ងៃ​ទី​២០ មិថុនា ២០១០ ដល់ ថ្ងៃ​ទី​២៦ មិថុនា ២០១០

15 ឆ្នាំ មុន

ថ្ងៃ​ទី​២០ មិថុនា ២០១០ ៖ ក្រុម​គ្រូពេទ្យ​កងទ័ពជើងទឹក​អា​មេ​រិ​ក​របស់​នាវា​មន្ទីរ ពេទ្យ USNS Mercy បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ប្រមាណ ៨០០​នាក់ នៅ​ខេត្ដកំពត (​ថ្ងៃ​ទី​១៨ មិថុនា ឆ្នាំ​២០១០) ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​វត្ដ អង្គ​សុរភី អំឡុង​ពេល​នៃ​ការ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​វរសេនីយ៍ទោ JEFFREY បញ្ជាការ​នៃ​កង​នាវា​ជើង​ទឹក​អា​មេ​រិ​កបាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​ដែល​មក​ជួយ​ព្យា បាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​អត់​គិត​តំលៃ​សេវា​នេះ គឺ​មាន​ចំនួន​៣២​នាក់ ក្នុង​នោះ ជនជាតិ​អា​មេ​រិ​ក​ចំនួន​២៩​នាក់ និង​ជនជាតិ​កា​ណា​ដា​ចំនួន​៣​នាក់ ។ លោក​បញ្ជាក់​ថា រយៈ ពេល​មួយ​ព្រឹក​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៨០០​នាក់​ទទួល​បានការ​ពិនិត្យ​ ព្យាបាល និង ផ្ដល់​ឱសថ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ ។ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ ភាគច្រើន​ជា​កុមារ និង​មនុស្ស​ពេញវ័យ មាន​ជំងឺ​ភ្នែក និង​ធ្មេញ ។ លោក JEFFREY បន្ដ​ថា ពួក​យើង​មិន​គ្រាន់តែ​ជួយ​ពិ​​និត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដកំពត​មួយ​ប៉ុណ្ណោះ ទេ តែ​កំពុង​ធ្វើ​ដូច​គ្នា​នៅ​ខេត្ដ​ព្រះ​សីហ​នុ និង​បន្ដ​ធ្វើ​សកម្មភាព​នៅ​ខេត្ដកំពង់ស្ពឺ​រយៈពេល​៦ ថ្ងៃ​ខាង​មុខ និង​ទៅ​កន្លែង​ផ្សេង​ទៀត​ប្រសិនបើ​យើង​មានឱកាស ។

ថ្ងៃ​ទី​២០ មិថុនា ២០១០ ៖ ក្រុម​គ្រូពេទ្យ​កងទ័ពជើងទឹក​អា​មេ​រិ​ក​របស់​នាវា​មន្ទីរ ពេទ្យ USNS Mercy បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ប្រមាណ ៨០០​នាក់ នៅ​ខេត្ដកំពត (​ថ្ងៃ​ទី​១៨ មិថុនា ឆ្នាំ​២០១០) ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​វត្ដ អង្គ​សុរភី អំឡុង​ពេល​នៃ​ការ​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​វរសេនីយ៍ទោ JEFFREY  បញ្ជាការ​នៃ​កង​នាវា​ជើង​ទឹក​អា​មេ​រិ​កបាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រូពេទ្យ​ដែល​មក​ជួយ​ព្យា បាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​អត់​គិត​តំលៃ​សេវា​នេះ គឺ​មាន​ចំនួន​៣២​នាក់ ក្នុង​នោះ ជនជាតិ​អា​មេ​រិ​ក​ចំនួន​២៩​នាក់ និង​ជនជាតិ​កា​ណា​ដា​ចំនួន​៣​នាក់ ។ លោក​បញ្ជាក់​ថា រយៈ ពេល​មួយ​ព្រឹក​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៨០០​នាក់​ទទួល​បានការ​ពិនិត្យ​ព្យាបាល និង ផ្ដល់​ឱសថ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ដ ។ ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ ភាគច្រើន​ជា​កុមារ និង​មនុស្ស​ពេញវ័យ មាន​ជំងឺ​ភ្នែក និង​ធ្មេញ ។ លោក JEFFREY បន្ដ​ថា ពួក​យើង​មិន​គ្រាន់តែ​ជួយ​ពិ​​និត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដកំពត​មួយ​ប៉ុណ្ណោះ ទេ តែ​កំពុង​ធ្វើ​ដូច​គ្នា​នៅ​ខេត្ដ​ព្រះ​សីហ​នុ និង​បន្ដ​ធ្វើ​សកម្មភាព​នៅ​ខេត្ដកំពង់ស្ពឺ​រយៈពេល​៦ ថ្ងៃ​ខាង​មុខ និង​ទៅ​កន្លែង​ផ្សេង​ទៀត​ប្រសិនបើ​យើង​មានឱកាស ។

** សោកនាដកម្ម​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​មានកូន​ជាទី​ស្រលាញ់​៤​នាក់ ប្រុស​២ ស្រី​២​នាក់ អកុសល​ឆ្នាំ​មុន កូនប្រុស​ពៅ បាន​លង់ទឹក​ស្រះ​ក្នុង​វត្ដ​ស្លាប់​ទៅ​នៅ​សល់​កូនប្រុស​-​ស្រី​៣​នាក់ ពេល​នេះ​លង់ទឹក​ស្លាប់​បង្ហើយ​ទាំង​៣​តែ​ម្ដង នៅ​ក្នុង​ទឹកស្រះ​រណ្ដៅ​ដី​មួយ​ដែល​មាន​ទំហំ​ធំ ល្វឹងល្វើយ ។ ការ​បាត់បង់​តំណក់ឈាម​គ្មាន​ការ​វិល​ត្រឡប់​នេះ បាន​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​ស្ទើរ ក្លាយទៅជា​មនុស្ស​វិកលចរិត​ទៅ​ហើយ ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​ដែល​ទៅ​ចោមរោម​មើល មានការ​តក់ស្លុត​ស្រយុតស្រយុង​យ៉ាង​ខ្លាំង​ទៀត​ផង ។ សព​ក្មេង​ប្រុស​-​ស្រី​ទាំង​៣​នាក់​បង ប្អូនបង្កើត​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១០ នៅ ក្នុង​ទឹក​រណ្ដៅ​ដី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌដង្កោ ១-​ឈ្មោះ ជា សុ​ភ័ស ភេទ​ស្រី អាយុ​១២​ឆ្នាំ ២-​ឈ្មោះ​ជា សុ​ភ័​ណ ភេទ​ស្រី អាយុ​១២​ឆ្នាំ ទាំង​ពីរ​នាក់​គឺ ជា​កូនភ្លោះ និង​៣-​ឈ្មោះ​ជា លៀង​ហេង ភេទ​ប្រុស អាយុ​១១​ឆ្នាំ ចំណែកឯ​ម្នាក់​ទៀត​ដែល លង់ទឹក​ស្លាប់​កាលពី​១​ឆ្នាំ​មុន ឈ្មោះ​ជា មុន្នី​រ័​ត្ន ភេទ​ប្រុស អាយុ​៨​ឆ្នាំ ។

ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១០ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី បាន​ផ្ញើ​សារ​ទៅ​លោក​សរសេរ​របាយការណ៍​ពិសេស​របស់​អគ្គលេខាធិការ អង្គការសហប្រជាជាតិ​ថា ខ្ញុំ​មានការ​សោកស្ដាយ​នៅ​ត្រង់​ថា ខ្ញុំ​បាន​ជូន​ព័ត៌មាន​ឱ្យ​គាត់​អំពី បញ្ហា​សុខភាព​របស់ខ្ញុំ នៅ​ពេល​ដែល​គាត់​ធ្វើ​សន្និសីទ កាសែត គាត់​ប្រើ​ពាក្យ​ថា មានការ​ខកចិត្ដ​… ។ ពាក្យ​មានការ​ខកចិត្ដ​នេះ គឺ​វា​ខុស​ពី ពាក្យ​មានការ​សោកស្ដាយ ។ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា សូមកុំ​ភ័ន្ដ​ច្រឡំ​ថា ពាក្យ​នេះ​មាន​ន័យ​ដូច​គ្នា ។ ខ្ញុំ​គិត​ថា សំដី​នេះ​ខ្វះ ការ​គោរព​ចំពោះ​ម្ចាស់ផ្ទះ ហើយ​ខ្វះ​ការ​គោរព​ចំពោះ​មេដឹកនាំ​ប្រទេស​មួយ​ដែល​មាន​ឯក រាជ្យ​ភាព និង​អធិបតេយ្យភាព ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ផ្ញើ​សារ​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី ២១ មិថុនា ឆ្នាំ​២០១០ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ឱកាស​បិទ​មហាសន្និបាត​វិសាមញ តំណាង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ទូ​ទាំង​ប្រទេស និង​ខួប​លើក​ទី​៣ ទិវា​អតីត​យុទ្ធ​ជន កម្ពុជា ជា​ព្រឹត្ដិការណ៍​ប្រវត្ដិសាស្ដ្រ​ធ្វើ​ឱ្យ​ជន​កម្ពុជា​គ្រប់​រូប​ចង​ចាំ​នូវ​ពលិកម្ម​ដ៏​ធំធេង​មិន​អាច កាត់ថ្លៃ​បាន​របស់​យុទ្ធ​ជន​-​យុទ្ធ​នារី ប្រជាជន និង​អ្នក​ស្នេហា​ជាតិ ដើម្បី​បុព្វហេតុ​ប្រទេស ជាតិ និង​ប្រជាជន​នៅ​គ្រប់​ដំណាក់កាល ​។

** សាកសព​នារី​ម្នាក់​ដែល​អត់​ស្គាល់​អត្ដសញាណហើយ​ត្រូវ​ឃាតក​យក​ទៅ​ទម្លាក់ ចោល​នៅ​ជ្រោះ​ពេជ្រនិល​នោះ ឥឡូវនេះ​ស្គាល់​អត្ដសញាណ​ហើយ បន្ទាប់​ពី​ក្រុម​គ្រួសារ​សព បាន​អាន​កាសែត​កោះសន្ដិភាព​ត្រង់​ព័ត៌មាន “​សម្លាប់​កាត់​ជា​កង់​ៗ​យក​ទៅ​បោះចោល នៅ​ជ្រោះ​ពេជ្រនិល​” និង​នាំ​គ្នា​៤-៥​នាក់ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បន្ដ​ទៅ​ការិយាល័យ ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ ២០១០ ដើម្បី​ត្រួតពិនិត្យ​សព ហើយ​កំណត់​ថា នេះ​ជា​អំពើ​ប្លន់​សម្លាប់​យក​រថយន្ដ​ទំនើប និង​គ្រឿងអលង្ការ ។ នារី​រង​គ្រោះ​ឈ្មោះ​ច័ន្ទ ស្រី​នី អាយុ​៣៣​ឆ្នាំ មានកូន​៣​នាក់ ស្នាក់ នៅផ្ទះ​លេខ​៥​ែ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ប្ដី​រកស៊ី​ចេញ​-​ចូល នៅ​ប្រទេស​វៀតណាម ។ នៅ​មុន​ថ្ងៃ​បាត់​ខ្លួន ប្ដី​របស់​នាង​ច័ន្ទ ស្រី​នី បាន​ចាកចេញ​ទៅ ប្រទេស​វៀតណាម​… ហើយ​មក​ដល់​ថ្ងៃ​បាត់​ខ្លួន គឺ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១០ នាង​ច័ន្ទ ស្រី​នី បាន​ទៅ​ជាមួយ​ឈ្មោះ​ជា ចំរើន ហៅ​ហ៊ូ​ទ្រី និង​ហៅ​ក្រញាញ់ ជាម​ន្ដ្រី​យេ​ធា​ជើង​គោក​… តាំង ពី​ពេល​នោះ​មក គឺ​នាង​បាត់​ខ្លួន​រហូត ​។

ថ្ងៃ​ទី​២២ មិថុនា ២០១០ ៖ ក្រុម​មន្ដ្រី​បាន​និយាយ​ថា រដ្ឋាភិបាល​អាច​នឹង​ស្វះស្វែង ប្រើ​មធ្យោបាយ​ការទូត​ឱ្យ​មានការ​បញ្ជូន​លោក​សម រ​ង្ស៊ី មេដឹកនាំ​សម រ​ង្ស៊ី ដែល​រត់​ចោល ស្រុក ពី​ប្រទេស​បារាំង​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដើម្បី​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ផ្សាយ​ឯកសារ​ក្លែងក្លាយ ។ ប្រទេស​កម្ពុជា​គ្មាន​សន្ធិសញា បត្យាប័ន​ជាមួយ​ប្រទេស​បារាំង​ទេ ទី​ដែល​លោក​សម រ​ង្ស៊ី ជ្រកកោន​រយៈពេល​ច្រើន​ខែ​មក ហើយ ក៏​ប៉ុន្ដែ​លោក​ឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មាន ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ស្នើ​ប្រទេស​បារាំង​ឱ្យ​ជួយ​អនុវត្ដ​ដីកាចាប់ខ្លួន​ដែល​ចេញ​កាលពី ខែ​មុន​បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សម រ​ង្ស៊ី ខក​ខានមិនបាន​ចូលរួម​សវនាការ​នៅ​តុលាការ កម្ពុជា ។ កាលពី​ខែមករា ឆ្នាំ​២០១០ លោក​សម រ​ង្ស៊ី ត្រូវ​បាន​កាត់ទោស​កំបាំង​មុខ​ឱ្យ ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ពី​បទ​ដក​បង្គោល​តម្រុយ​ព្រំដែន​ខេត្ដស្វាយរៀង កាលពី​ខែ តុលា ឆ្នាំ​២០០៩ ។ លោក​ខក​ខានមិនបាន​ចូលរួម​សវនាការ​ក្នុង​តុលាការ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០១០ ទី​ដែល​លោក​ត្រូវ​បាន​កោះហៅ​ទៅ​ឆ្លើយ​នឹង​សំណួរ​របស់ ចៅក្រម​ស៊ើបអង្កេត​អំពី​ការ​ចោទប្រកាន់​ថ្មី គឺ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ឯកសារ ក្លែងក្លាយ ។

** អតីត​ព្រះមហាក្សត្រ នរោត្ដម សីហ​នុ បាន​យាង​ចាក​ចេញពី​រាជធានី​ភ្នំពេញ សំរាប់ ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ព្រះ​អង្គ​ទៅ​កាន់​ប្រទេស​វៀតណាម បន្ទាប់​ពី​ព្រះ​អង្គ​បាន ដក​ព្រះ​កាយ​ឆ្ងាយ​ពី​ប្រទេស​នេះ រយៈពេល​១៥​ឆ្នាំ​មក​ហើយ ។ ទន្ទឹម​នេះ អតីត​គណបក្ស នយោបាយ​មួយ​បាន​បន្ដ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ឱ្យធ្វើ​កិច្ចព្រមព្រៀង​គ្រប់ គ្រង​រួម​គ្នា​លើ​អតីត​ទឹកដី​កូ​សាំង​សី​ន​របស់​កម្ពុជា ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​បារាំង ហើយ ដែល​ឥឡូវនេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​វៀតណាម​ភាគ​ខាងត្បូង ។ លោក​សឺ​ន ស៊ូ​ប៊ែ​រ្ដិ៍ អនុ ប្រធាន​រណសិរ្ស​ជាតិ រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អតីត​ចលនា​តស៊ូ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៨០ បាន​មាន​ប្រសាសន៍​ឡើង​វិញ​ថា លោក​ជឿ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​អាច​ធ្វើការ​គ្រប់ គ្រង​រួម​លើ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​នៅ​ក្នុង​ប្រទេស​វៀតណាម​ភាគ​ខាងត្បូង​ដែល​ប្រជាជន ខ្មែរ​ហៅ​ថា កម្ពុជា​ក្រោម និង​កោះ Phu Quoc អតីត​របស់​កម្ពុជា​ដែល​ប្រជាជន​ខ្មែរ​ហៅ​ថា កោះត្រល់​នោះ​គួរតែ​គ្រប់គ្រង​រួម​គ្នា ។ អតីត​ព្រះមហាក្សត្រ នរោត្ដម សីហ​នុ បាន​មាន បន្ទូល​រួច​ហើយ​ថា ដំណើរ​ទស្សនកិច្ច​របស់​ព្រះ​អង្គ​ជាមួយ​សម្ដេចម៉ែ នរោត្ដម មុនិនាថ  សីហ​នុ និង​ព្រះមហាក្សត្រ នរោត្ដម សីហ​មុនី ទៅ​កាន់​ប្រទេស​វៀតណាម​នេះ គឺជា​លក្ខណៈ “​ឯកជន​សុទ្ធសាធ​” ។

ថ្ងៃ​ទី​២៣ មិថុនា ២០១០ ៖ ពិធី​ចុះហត្ថលេខា​លើ សារលិខិត​ប្ដូរ ជំនួយ​ឥត​សំណង ODA របស់​ជប៉ុន​ចំនួន​ពីរ​គំរោង ក្នុង​វិស័យ​ខុស​ៗ​គ្នា ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ១៣៥.០០០.០០០​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ គំរោង​ទី​១ គឺ​សាងសង់​ស្ពាន​អ្នក​លឿង ដែល មាន​ទឹកប្រាក់​ជាង​១៣១.០០០.០០០​ដុល្លារ​អា​មេ​រិ​ក និង​គំរោង​ទី​១ គឺ​សំរាប់​កម្មវិធី​អាហា រូបករណ៍ JDS ដែល​មាន​ទឹកប្រាក់​៣.៤០០.០០០​ដុល្លារ​អា​មេ​រិ​ក ។ ពិធី​ចុះហត្ថលេខា​បាន ប្រព្រឹត្ដ​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​រវាង​លោក​ឧបនាយករដ្ឋមន្ដ្រី  ហោ ណាំ​ហុង រដ្ឋមន្ដ្រី​ក្រសួងការបរទេស ជាមួយ​លោក​ម៉ាសា​ហ្វ៊ូ​មី គូ​រ៉ូ​គី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្ដិការ​អន្ដរជាតិ ។ លោក​ម៉ាសា​ហ្វ៊ូ​មី គូ​រ៉ូ​គី ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ថា នេះ​ជា​គំរោង​ដែល​យើង​ទាំងអស់​គ្នា បាន​ទន្ទឹងរង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ខ្ញុំ​មាន សេចក្ដី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ដែល​ទី​បញ្ចប់​ការ​សាងសង់​ស្ពាន​អ្នក​លឿង​ក៏​អាច​ចាប់ ផ្ដើម​បាន ។

** យោង​តាម​ព័ត៌មាន​ចេញផ្សាយ​ដោយ​ទូរទស្សន៍ BBC របស់​ចក្រភព​អង់គ្លេស​ថ្ងៃ​ទី ២៣ មិថុនា ឱ្យ​ដឹង​ថា លោក​ឈុ​ន យ៉ា​សិទ្ធិ ដែល​ជា​មេដឹកនាំ​ចលនា CFF ត្រូវ​បាន​តុលាការ អា​មេ​រិ​កមួយ​កាត់ទោស​ដាក់គុក​មួយ​ជិ​វិត​ពី​បទ​រៀបចំ​ផែនការ​ធ្វើ​រដ្ឋប្រហារ​ដោយ​អាវុធ ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​១០​ឆ្នាំ​មុន ។ ឈុ​ន យ៉ា​សិទ្ធិ ពេល​នេះ​មាន​អាយុ​៥៣​ឆ្នាំ ត្រូវ​បាន​តុលាការ​ក្នុង​ទីក្រុង​ឡូ​ស​អែន​ចឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ចោទ ប្រកាន់​៤​ករណី ទាក់ទិន​ទៅ​នឹង​ការ​វាយប្រហារ​ភេរវកម្ម​មិន​បាន​សំរេច​ប៉ុនប៉ង​ផ្ដួលរំលំ​រាជ រដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ។ គេ​នៅ​ចាំ​បាន​ថា ឈុ​ន យ៉ា​សិទ្ធិ ជា​មេដឹកនាំ​ចលនា បះបោរ ជ​ធ​ធ និង​បាន​ដឹកនាំ​ក្រុម​ជនប្រដាប់អាវុធ​ជា​ច្រើន​នាក់​ឱ្យ​បើក​ការ​វាយប្រហារ​លើ អគារ​រាជរដ្ឋាភិបាល​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​នៅ​មុន ពេល​ព្រះអាទិត្យ​រះ ហើយ​ក្រុម​ជន​បំរើ​ចលនា​មួយ​នេះ ត្រូវ​បាន​ស្លាប់ និង​ចាប់ខ្លួន​ជា​ច្រើន នាក់​។ ឯ​ឈុ​ន យ៉ា​សិទ្ធិ ក៏​បាន​គេច​ទៅ​សហរដ្ឋអាមេរិក ទី​ដែល​គាត់​រស់នៅ​អចិន្ដ្រៃយ៍ ។

ថ្ងៃ​ទី​២៤ មិថុនា ២០១០ ៖ ក្នុង​ជំនួប​សំដែង​ការ​គួរសម​ជាមួយ​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី នៅ​ទីស្ដីការគណៈរដ្ឋមន្ដ្រី លោក​ឧត្ដមសេនីយ៍ ឯក CHI WAN CHUN ប្រធាន​នយោបាយ​អគ្គនាយកដ្ឋាន​សំភារ​នៃ​កងទ័ព​រំដោះប្រជាជន ចិន បាន​សំដែង​ក្ដី​រីករាយ​ដែល​សម្ដេច​តេ​ជោ​បាន​អនុញាត​ឱ្យ​លោក និង​ប្រតិភូ​ចូល​ជួប​សំដែង ការ​គួរសម ។ លោក​ជំរាប​សម្ដេច​តេ​ជោ​ថា លោក​មក​កម្ពុជា​នេះ គឺ​អនុវត្ដ​ភារកិច្ច​ពីរ ទី​១-​អនុវត្ដ​តាម​បញ្ជា​ផ្ទាល់​ពី​លោក​ប្រធានាធិបតី​ហ៊ូ ជី​នតា​វ ក្រោយ​ពី​ជួប​សម្ដេច​ឱ្យ​រៀបចំ​ជំនួយ រថយន្ដ​ឱ្យ​បាន​លឿន ហើយ​ត្រូវ​ធានា​គុណភាព​ឱ្យ​បាន​១០០% អនុវត្ដ​ឱ្យ​បាន​ល្អ ហើយ​ឱ្យ​បាន ទាន់​ពេលវេលា និង​ទី​២-​ដើម្បី​បាន​ជួប​ភាគី​កម្ពុជា​ផ្នែក​កងទ័ព ក៏​ដូច​ជា​បាន​ជួប​ថ្នាក់ដឹកនាំ កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ថែម​ទៀត​នូវ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្ដិការ ជា​ពិសេស​រវាង កងទ័ព​ទាំង​២ ។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​លោក​ឧត្ដម សេនីយ៍​ឯក និង​គណៈប្រតិភូ​ដែល​បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ ដើម្បី​ប្រគល់​រថយន្ដ​២៥៧​គ្រឿង ដល់​កងទ័ព​កម្ពុជា ។

** ស្ពាន​អាកាស​ក្បាលថ្នល់​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា បាន​ប្រារឰ​ពិធី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី និង​លោក​ជំទាវ​បណ្ឌិត ។ ស្ពាន​អាកាស​ទី​១ នៅ​កម្ពុជា​នេះ​បាន​ចាប់​ដំណើរការ​សាងសង់​នៅ​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០០៩  ដោយ​ក្រុមហ៊ុន អាណិកជន​កម្ពុជា ស្ថាបនា​ពី​បេតុងអារម៉េ មាន​បណ្ដោយ​៣០៨​ម៉ែត្រ ទទឹង​១៤,២​ម៉ែត្រ កំពស់​៥,២០​ម៉ែត្រ ចំណាយ​ថវិកា​អស់​៦.៤៤០.២១៦​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​បុព្វហេតុ ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង ប្រសិទ្ធភាព​សេដ្ឋកិច្ច សមាសភាព​នៃ​ការ​បែងចែក​ផ្លែផ្កា​នៃ កំណើន និង​ដោះស្រាយ​ភាព​កកស្ទះ​ចរាចរណ៍ ។ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​មាន ប្រសាសន៍​ថា ស្ពាន​អាកាស​នេះ​នឹង​ជួយ​លើកតំកើង​មុខមាត់​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង ជា​មជ្ឈមណ្ឌល​នយោបាយ រដ្ឋបាល ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេស ចរណ៍ ​។


ថ្ងៃ​ទី​២៥ មិថុនា ២០១០
៖ ព្រះ​មហា​វីរក្សត្រ​សម្ដេចព្រះ​នរោត្ដម​សីហ​នុ និង សម្ដេចព្រះ​អគ្គមហេសី ព្រមទាំង​ព្រះករុណា​សម្ដេចព្រះ​បរមនាថ​នរោត្ដម សីហ​មុនី ព្រះ មហាក្សត្រ​កម្ពុជា បាន​ធ្វើ​ព្រះរាជ​មាតុភូមិនិវត្ដន៍ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ ទី​២៥ មិថុនា ឆ្នាំ​២០១០ ពី​ព្រះរាជ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃជា​លក្ខណៈ​ឯកជន​នៅ​ប្រទេស វៀតណាម​វិញ​ហើយ ដោយ​មានការ​ទទួល​ព្រះរាជ​បដិសណ្ឋារកិច្ច​ពី​សម្ដេច​ជា ស៊ី​ម សម្ដេច ហេង សំ​រិ​ន និង​សម្ដេច​ហ៊ុន សែន និង​លោក​ជំទាវ ព្រមទាំង​មន្ដ្រី​អ្នកមុខអ្នកការ​ជា​ច្រើន​រូប ទៀត​នៅ​ឯ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ។ នៅ​ឯ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ព្រះ​មហា​វីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហ​នុ សម្ដេចព្រះ​មហាក្សត្រី និង​ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ត្រូវ​បាន​ទទួល​ព្រះរាជ​មាតុភូមិនិវត្ដន៍​ប្រកប ដោយ​ភាព​កក់ក្ដៅ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ។ ទោះបី​យ៉ាងណា​ក្ដី នៅ​ឯ ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ មិន​មាន​មន្ដ្រី​ព្រះ​បរមរាជវាំង ឬ​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ មហាក្សត្រ​ផ្ដល់​ព័ត៌មាន​លំអិត​ដល់​អ្នក​សារព័ត៌មាន​អំពី​ព្រះរាជ​ទស្សនកិច្ច​នេះ​ទេ ។

** បើ​យោង​តាម​ប្រភព​ព័ត៌មាន​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ដបាន​បង្ហើប​ឱ្យ​ដឹង​ថា គណៈ​ក​ម្មា​ធិ ការ​នាយក​របស់​គណបក្ស​សម រ​ង្ស៊ី បាន​សំរេច​ថា នឹង​បង់ប្រាក់​ជាង​១៦​លាន​រៀល ដែល​ជា ប្រាក់​ពិន័យ និង​សំណង​រដ្ឋប្បវេណី​ជូន​ទៅ​រតនាគារ​ជាតិ និង​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បី​ជួយ​សង្គ្រោះ​អ្នកតំណាង​រាស្ដ្រ​មូរ សុខ​ហួរ ឱ្យ​រួច​ផុត​ពី​ការ​ចោទប្រកាន់​ក្នុង សំណុំរឿង​បរិហារកេរ្ដិ៍ ។ ការ​សំរេចចិត្ដ​បង់ប្រាក់​ជួយ​ស្រោចស្រង់​លោកស្រី​មូរ សុខ​ហួរ ដែល​ជិត​នឹង​បញ្ចប់ជីវិត​នយោបាយ​ទៅ​ហើយ​នោះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ដើរ​តាម គន្លង​ចាស់​របស់​លោក​សម រ​ង្ស៊ី ដែល​ធ្លាប់​បង់ប្រាក់​រាប់​លាន​រៀល​ជូន​ដល់​គណៈកម្មាធិការ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) ដោយសារ​តែ​ការ​ប្រមាថ​សម្ដេច​តេ​ជោ ហ៊ុន សែន ហើយ​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ភាព​ទាល់ច្រក ឬ​ជា​ការ​បរាជ័យ​ដ៏​អាម៉ាស់​របស់​លោកស្រី មូរ សុខ​ហួរ ដែល​ប្រព្រឹត្ដ​ខុសច្បាប់ ហើយរ​ត់ទៅ​ស្រែក​តិះដៀល​ប្រព័ន្ធ​តុលាការ​ខ្មែរ​ពី​ក្រៅ ប្រទេស​ថា មិន​ឯករាជ្យ មិន​យុត្ដិធម៌ និង​ខំប្រឹង​ប្រែង​រៀប​ឆាកល្ខោន​ធ្វើ​ចរិត​រឹងរូស​ក្នុង បំណង​បំភ័ន្ដ​ភ្នែក​អ្នក​ដទៃ ដូច​ជា​មិន​ខ្លាច​ជាប់​ពន្ធនាគារ ។

ថ្ងៃ​ទី​២៦ មិថុនា ២០១០ ៖ សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ដ្រី ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សំរេច ១-​សេចក្ដី ព្រាង ព្រះរាជក្រឹត្យ ស្ដី​ពី​របប​សន្ដិសុខ​សង្គម សំរាប់​អតីត​យុទ្ធ​ជន​ផ្អែក​តាម​កម្មវិធី​នយោបាយ​របស់ រាជរដ្ឋាភិបាល និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​២ និង​យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ។ ២-​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដី​ពី​ការ បង្កើត​បេឡា​ជាតិ​អតីត​យុទ្ធ​ជន គឺ​ផ្អែក​តាម​មាត្រា​ទី​៥​នៃ​ព្រះរាជក្រឹត្យ​ស្ដី​អំពី​របប​សន្ដិសុខ សង្គម​សំរាប់​អតីត​យុទ្ធ​ជន ។ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​រៀប ចំ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​ឡើង ដើម្បី​ដំណើរការ​គ្រប់គ្រង និង​ធានា​ការ​បើក​របប​សន្ដិសុខ សង្គម​ជូន​អតីត​យុទ្ធ​ជន​នៃ​កង​យោធពលខេមរភូមិន្ទ​, មន្ដ្រី​នគរបាល​ជាតិ ។ ៣-​សេចក្ដី​ព្រាង អនុក្រឹត្យ​ស្ដី​ពី​ស្ថិតិ ផ្លូវការ​ដែល​បាន​ចាត់តាំង គឺ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ ត្រូវ​បាន​រៀបចំ ឡើង​ដោយ​ក្រសួងផែនការ​អនុលោម​ទៅ​តាម​ច្បាប់​ស្ដី​ពី​ស្ថិតិ ។ ៤-​ឯកសារ​គោ​លន​យោ បាយ​ស្ដី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ គឺ​ដោយ​យោង​តាម​បទបញ្ជា​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ។

** បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ដ៏​កក្រើក​ករណី​រូបថត​សកម្មភាព​ស្ដ្រី​ងូតទឹក​ស្រាត​ជា​ច្រើន នាក់​ដែល​ត្រូវ​បាន​គេ​បាញ់​ប្ល៊ូ​ធូ​ត​ៗ​គ្នា​តាម​ទូរស័ព្ទ​មួយ​ចំនួន​នោះ ប៉ូលិស​បាន​រក​ឃើញ​រូប ថត​ស្ដ្រី​អាក្រាត​ជាង​៣០០​រូប​ទៀត​នៅ​ក្នុង​មេ​ម៉ូ​រី​ទូរស័ព្ទ​របស់​សង្ឃ​នាម​នេ​ត ខៃ គង់​ក្នុង​កុដិ លេខ​១ វត្ដ​ស្រះ​ចក សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ នៅ​ក្នុង​ការ​ឆែកឆេរ និង ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៦ មិថុនា​២០១០ កន្លង​មកនេះ ដែល​ក្នុង​រូបថត​ទាំងនោះ មាន​រូប​ខ្លះ​ជា​រូប​សកម្មភាព និង​រូប​ខ្លះ​ជា​ស្កុប ។ យោង​តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះ ទើប​ប៉ូលិស​ជំនាញ​ខណ្ឌដូនពេញ​បាន​កំណត់​ទីតាំង​មុខសញា​គឺ​កុដិ​លេខ​១ វត្ដ​ស្រះ​ចក ខណ្ឌ ដូនពេញ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា គណៈកម្មការ​ចំរុះ​ដឹកនាំ​ដោយ​លោក​សុខ សម្បត្ដិ អភិបាល​ខណ្ឌដូនពេញ ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​សង្ឃ​នាម​នេ​ត ខៃ ព្រះ​ជន្ម​៣៧​ឆ្នាំ មានស្រុក កំណើត​នៅ​ភូមិ​ឫស្សី ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ដកំពង់ចាម ។ ប៉ូលិស​ជំនាញ​បាន វាយតម្លៃ​ថា ការ​ថត​រូបភាព​ស្ដ្រី​អាក្រាត (​ស្រី​ងូតទឹក​ស្រាត​) ដ៏​ច្រើន​បែប​នេះ គឺ​សង្ឃ​នាម នេ​ត ខៃ បាន​រៀបចំ​បង្កប់​កាមេរ៉ា​ក្នុង​បន្ទប់​ងូតទឹក​យ៉ាង​សម្ងាត់ ដែល​មាន​មិន​តិច​ជាង​៥ គ្រឿង​នោះ​ទេ ៕