ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានការណ៍​ព្រំដែន​តំបន់​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​ជា​ទូទៅ​មាន​ភាព​ស្ងាត់ស្ងៀម មេទ័ព​សៀម​ធ្លាប់​ប្រាប់​ឱ្យ​កម្ពុជា​រុះរើ​ជំរំ​ទ័ព​ចេញពី​វាល​ឥន្ទ្រី​ព្រោះ​ជា​ដី​៤,៦​គីឡូម៉ែត្រកា​រ៉េ

14 ឆ្នាំ មុន

ខេត្ដព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា លោកនាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ជា តារា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​មរភូមិន្ទ និង​ជា​មេបញ្ជាការ​ឯកភាព​សមរភូមិ​ជួរមុខ​ទិស​យោធភូមិ​ភាគ​ទី​៤ បាន​ដឹកនាំ​ឧត្ដម សេនីយ៍​ជា​ច្រើន​រូប​ជា​មេបញ្ជាការ​កងឯកភាព ប្រចាំការ​សមរភូមិ​ជួរ​មុខ​ទិស​ទី​១ ប្រាសាទ​ព្រះវិហារ​ចូល​ទៅ​កាន់​ខ្សែត្រៀម​ជួរ​មុខចំណុច​វាលឥន្ទ្រី សំបុក​ឃ្មុំ ភ្នំ​ទ្រព្យ ដើម្បី​ត្រួតពិនិត្យ​លេណដ្ឋា​ន សព្វាវុធ និង​ពង្រឹងស្មារតី​ដល់​កងកម្លាំងកម្ពុជា

ខេត្ដព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា លោកនាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤ ជា តារា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេ​មរភូមិន្ទ និង​ជា​មេបញ្ជាការ​ឯកភាព​សមរភូមិ​ជួរមុខ​ទិស​យោធភូមិ​ភាគ​ទី​៤ បាន​ដឹកនាំ​ឧត្ដម សេនីយ៍​ជា​ច្រើន​រូប​ជា​មេបញ្ជាការ​កងឯកភាព ប្រចាំការ​សមរភូមិ​ជួរ​មុខ​ទិស​ទី​១ ប្រាសាទ​ព្រះវិហារ​ចូល​ទៅ​កាន់​ខ្សែត្រៀម​ជួរ​មុខចំណុច​វាលឥន្ទ្រី សំបុក​ឃ្មុំ ភ្នំ​ទ្រព្យ ដើម្បី​ត្រួតពិនិត្យ​លេណដ្ឋា​ន សព្វាវុធ និង​ពង្រឹងស្មារតី​ដល់​កងកម្លាំងកម្ពុជា ដែល​កំពុង​ឈរជើង​ការពារ​បូរណភាពទឹកដី​ ក្នុង​តំបន់​ប្រាសាទព្រះវិហារ​របស់​ខ្មែរ ដោយសារ​កាលពី​ប៉ុន្មាន​សបា្ដហ៍​កន្លង​ទៅ ខណៈពេល​ដែល​មានការ​ហូប​បាយ​ជុំ​គ្នា​នៅ​សំបុក​ឃ្មុំ រវាង​មេទ័ព​ភាគី​ទាំង​២​នោះ មេទ័ព​សៀម បានបង្ខំ​ឱ្យ​ទ័ព​កម្ពុជា​រុះរើ​ជំរំ​ជំរក​នៅ​តាម​បណ្ដោយ ខ្សែត្រៀម​ជួរ​មុខ ចំណុច​វាល​ឥន្ទ្រី​ ចេញ​ឱ្យ​អស់ ដោយ​ពួក​គេ​និយាយ​ថា ជា​ទឹកដី​៤,៦​គីឡូម៉ែត្រកា​រ៉េ ដែល​កម្ពុជា​មិន​ធ្លាប់​មាន​ ។

លោកនាយ​ឧត្ដមសេនីយ៍ ជា តារា បន្ទាប់​ពីអញ្ជើញ​ត្រួតពិនិត្យ​ នៅ​តាម​បណ្ដា​ខ្សែត្រៀមរួច​មក នៅ​ព្រឹក​ថ្ងៃ​ដដែល​បាន​មាន​ប្រសាសន៍ នៅ​លើ​ខ្សែត្រៀម​ជួរ​មុខវាល​ឥន្ទ្រី​ពី​មហិច្ឆតា​ដ៏អាក្រក់​របស់​សៀម​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព​ថា សៀម​តែងតែ​លើក​ឡើង​ពី​តំបន់៤,៦​គីឡូ​ម៉ែត្រការ៉េ ដែល​ជា​សំដី​ដ៏​ខ្មៅ​ងងឹត និងប្រកបដោយ​គ្រោះថ្នាក់ លោភលន់​ឥត​អៀនខ្មាស ហើយ​ថែម​ទាំង​មាន​គំរោង​ប្រើប្រាស់យោធា ​មក​លើ​ទឹកដី​៤,៦​គីឡូ​ម៉ែត្រការ៉េ ដែល ជា​ទឹកដី​ដ៏​ពិសិដ្ឋ​របស់​ខ្មែរ​ទៀត​ផង គឺ​មិន​ខុស​អ្វី ពី​បទ​ពិសោធន៍​របស់​សៀម​ឈ្លានពាន​ទឹកដី​ភូមា៤,៩១​គីឡូ​ម៉ែត្រការ៉េ​នោះ​ទេ ។

លោកនាយ​ឧត្ដមសេនីយ៍ ជា តារា បញ្ជាក់ថា ទោះបីជា​បែប​ណា​ក្ដី​ចំពោះ​ខ្មែរ គឺ​ខុស​ពី​ភូមា ខ្មែរ​មាន​សម្ដេច​តេ​ជោ ជា​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម ដូច្នេះ​កងទ័ព​កម្ពុជា មាន​ឆន្ទៈ​ប្រយុទ្ធ​ដ៏​អង់អាច ក្លាហាន គោរព និង​ស្មោះត្រង់​ ជាមួយ​សម្ដេច តេ​ជោ និង​មានបទពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ ការពារ​ទឹកដី​ក្នុង​សិទ្ធិ​ស្វ័យការពារ ។ លោកនាយ​ឧត្ដមសេនីយ៍​បាន​ថ្កោលទោស និង​ផ្ដាំ​ថា <<បើ​មាន​មហិច្ឆតា​ដ៏​អាក្រក់​ថោកទាប បែប​នេះ សុំ​ផ្ដាំ​លា​ប្រពន្ធ​ទី​១ ទី​២​កូន​របស់​ខ្លួន ជា​មុន​សិន ហើយ​ស្ពាយ​ក្ដារ​មឈូស​មក​ជាមួយផង មុន​ពេល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា​>> ។

លោកនាយ​ឧត្ដមសេនីយ៍​ បញ្ជាក់​ឱ្យ​ដឹងផងដែរ​ថា ពេល​នេះ​សភាពការណ៍​នៅ​តំបន់ប្រាសាទព្រះវិហារ​របស់​ខ្មែរ គឺ​មិន​មាន​អ្វី​ដែលជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​អាវុធ​ទេ គឺ​ស្ងាត់ស្ងៀម តែ​ចំពោះ​កងកម្លាំង គឺ​ចាំបាច់​ត្រូវ​តែ​ប្រុង ជើងការ​គ្រប់​វិនាទី ។ ដោយឡែក​ជំរំកងទ័ពកម្ពុជា ​ដែល​បាន​សង់​ឡើង​នៅ​តាម​ខ្សែត្រៀម​ជួរមុខ​ក្នុង​ទឹកដី​កម្ពុជា មិន​មានការ​រុះរើ​តាម​ការ បញ្ជា​របស់​មេទ័ព​សៀម​ឡើយ គឺ​មាន​តែ​ពង្រឹងបន្ថែម​ទៀត ​គ្រប់​ចំណុច ​នៅ​វាល​ឥន្ទ្រី សម្រាប់កងទ័ព​កម្ពុជា រស់នៅ​មាន​ភាព​គត់មត់​ល្អ ដើម្បីត្រៀម​តតាំង​ជាមួយ​បច្ចាមិត្ដ ​បើ​មានការ​ឈ្លា​នពាន​ជាយថាហេតុ ៕