ព្រះមហាក្សត្រកម្ពុជាអបអរសាទរចំពោះលទ្ឋផលនៃជំនួបកំពូលរវាង CPP និង CNRP
រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានបន្ទូលអបអរសាទរចំពោះលទ្ឋផលនៃជំនួបកំពូលរវាងមេដឹកនំាគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ហើយថាលទ្ឋផលនេះបង្ហាញពីការរួបរួមគ្នាក្នុងមហាគ្រួសារខ្មែរ នំាមកនូវស្ថេរភាពនយោបាយ សន្តិសុខ និង ការអភិវឌ្ឍ។
នេះបើយោងតាមលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលបា្រប់អ្នករាយការណ៏ព័ត៌មាននៅប៉ុន្មាននាទីមុននេះ ក្រោយចូលគាល់ព្រះមហាក្សត្រជាមួយមេដឹកនំាគណបក្សប្រជាជនកម្ពុជានៅរសៀលថ្ងៃទី២៤ កក្កដា ២០១៤ ៕
ចែករំលែកព័តមាននេះ