ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលនេះ ​សាលាក្រុងសម្រេចបិទទ្វារ​ទឹកស្ថានីយ៍គីឡូម៉ែត្រលេខ០៩ ​បន្ទាប់ពីទឹកទន្លេហក់​ឡើងយ៉ាងគំហុក

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សាលារាជធានីភ្នំពេញ ​បានសម្រេចបិទទ្វារ​ទឹកនៅស្ថានីយ៍​គីឡូម៉ែត្រលេខ០៩​ ស្ថិតក្នុងភូមិស្វាយប៉ាក​ សង្កាត់ស្វាយប៉ាក​ ខណ្ឌប្ញស្សីកែវ ​ខណៈពេលដែលទឹកទន្លេ​បាននិងកំពុងហក់ឡើង​យ៉ាងគំហុកគួរឲ្យព្រួយបារម្ភ ។

នេះបើយោងតាមលោក​ សំា ពិសិដ្ឋ​ ប្រធានមន្ទីរ​សាធារណការ និង​ដឹកជញ្ជូនរាជធានីភ្នំពេញ​ ដែលបា្រប់កោះសន្តិភាព​នៅរសៀលថ្ងៃទី២៣​ កក្កដា​ ២០១៤ ។

បើតាមលោក ​សំា ពិសិដ្ឋ ​បន្ទាប់ពីបិទទ្វារទឹកនៅស្ថានីយ៍​ខាងលើនារសៀលថ្ងៃពុធនេះ​ សាលារាជធានីភ្នំពេញ​ នឹងចាប់ផ្តើមបូមទឹកចេញ​នៅស្ថានីយ៍គីឡូម៉ែត្រលេខ០៩ ​និង ​ស្ថាននីយ៍ទំនប់កប់ស្រូវ ។

ជាការកត់សម្គាល់ ​ជារៀងរាល់ឆ្នាំសាលា​រាជធានីភ្នំពេញតែងតែបិទទ្វារ​ទឹកនៅស្ថានីយ៍មួយចំនួនជុំវិញខ្សែក្រវ៉ាត់ក្រុង​ ដើម្បីបញ្ចៀស​ទឹកជំនន់ចូលក្រុង ​ហើយកាលពីឆ្នាំ២០១៣កន្លងទៅ សាលារាជធានីភ្នំពេញ​បានបិទទ្វារទឹកខាងលើ​នៅថ្ងៃទី០១ សីហា ​ប៉ុន្តែដោយសារឆ្នាំនេះ​ ទឹកទន្លេហាក់មានសន្ទុះហក់ឡើង​គួរឲ្យព្រួយបារម្ភ ទើបសាលាក្រុងសម្រេចបិទមុន ​ព្រោះទឹកនៅស្ថានីយ៍គីឡូម៉ែត្រ​លេខ៩បានឡើងដល់កម្ពស់​៦,៣០ម៉ែត្រ​ ដែលជាកម្ពស់ទឹកត្រូវ​ប្រុងប្រយ័ត្ន ៕