រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ឈ្មោះ ប្រាក់ សេង អាយុ៥៥ឆ្នាំ មានទីលំនៅផ្ទះលេខ៦០៤ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលចង.កសម្លាប់ខ្លួននៅក្នុងព្រៃត្រែង ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ ហើយត្រូវបានអ្នកស្រុកប្រទះឃើញ កាលពីព្រលប់ថ្ងៃទី២២ កក្កដា ២០១៤ នោះក្រុមគ្រួសារបានដឹងហើយតាមរយៈសារព័ត៌មានកោះសន្តិភាព។
ជុំវិញហេតុការណ៍ខាងលើនេះ ដំបូងឡើយអ្នកយកព័ត៌មានកោះសន្តិភាព បានទទួលដំណឹងថា មានបុរសម្នាក់ជិះម៉ូតូធុនC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៥ ពាក់ស្លាកលេខភ្នំពេញ 1Z-7297 ទៅចង.កសម្លាប់ខ្លួននៅក្នុងព្រៃត្រែង ស្ថិតនៅចំណុចខាងលើ ដោយគ្មាននរណាស្គាល់អត្តសញ្ញាណឡើយ ពេលនោះភ្នាក់ងារកោះសន្តិភាពក៏បានចុះទៅយកព័ត៌មានមកផ្សាយជាជំហានដំបូងលើគេហទំព័រ ជាហេតុធ្វើឲ្យដំណឹងនេះ ដឹងដល់ក្រុមគ្រួសារភ្លាមៗតែម្តង រហូតក្រុមគ្រួសារមកទទួលយកសពទៅតម្កល់ធ្វើបុណ្យនៅវត្តឬស្សីស្រស់ ។
ចំពោះការផ្តល់ព័ត៌មានដ៏ឆាប់រហ័សបែបនេះ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាក្រុមគ្រួសារសពបានថ្លែងអំណរគុណដល់គេហទំព័រកោះសន្តិភាព ដែលជាគេហទំព័រសំបូរទៅដោយព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ លឿនរហ័សជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា តាមក្រុមគ្រួសារបានអះអាងថា សពលោក ប្រាក់ សេង មុនពេលស្លាប់គឺលោកបានចេញពីផ្ទះបាត់ដំណឹងរហូតតាំងពីថ្ងៃទី១៥ កក្កដា មកម្ល៉េះ ហើយក្នុងនោះដែរ កូនស្រីរបស់លោកក៏បានពឹងពាក់ធ្វើការផ្សព្វផ្សាយសួររកដំណឹងឪពុកតាមរយៈវិទ្យុនានា ជាច្រើនលើកច្រើនសារមកហើយដែរ តែមិនទាន់បានទទួលព័ត៌មានសោះ គឺទើបតែនៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២២ កក្កដា ២០១៤ កូនស្រីសពម្នាក់បានបើកគេហទំព័រកោះសន្តិភាពមើលស្រាប់តែឃើញភិនភាគម៉ូតូដូចម៉ូតូឪពុករបស់ខ្លួន ក៏នាំបងប្អូនរូតរះធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ក៏ឃើញថាជាសពឪពុកពិតប្រាកដមែន ។
កូនស្រីដដែលនោះបានបញ្ជាក់ថា ឪពុករបស់នាងមានជំងឺប្រចាំកាយ តែមិននឹកស្មានថា គាត់ដាច់ចិត្តធ្វើអត្តឃាតខ្លួនឯងបែបនេះឡើយ ៕
ចែករំលែកព័តមាននេះ