ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ក្មេង​កំពុង​កាន់ទូរស័ព្ទ​លេង​ហ្គេម​ កញ្ឆក់​បានហើយរត់គេច​ខ្លួន​ ​ត្រូវ​ដេញចាប់ខ្លួនបានមក​វិញ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ​ជន​សង្ស័យ​​ជាចោរ​ឆក់​ទូរ​ស័ព្ទ​ដៃ​ម្នាក់​ឈ្មោះ​ថាក់ ​សា​វ៉ាត់​វិសា​វង្ស ​អាយុ​២៨ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​កេង​កង​ទី៣​ ខណ្ឌ​ចំកា​រមន​ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃមួយ​គ្រឿង​ម៉ាក​សាំ​ស៊ុង កា​ឡាក់​ស៊ី​ណូត​ធូ ​ព៌ណ​ស ពី​ក្មេង​ប្រុស​អាយុ​៦ឆ្នាំ​ម្នាក់​ដែល​កំពុង​តែ​កាន់​លេង​ហ្គេម​នៅ​មុខ​ផ្ទះ​បាន​ហើយ​រត់​

រាជ​ធានី​ភ្នំ​ពេញ ៖ ​ជន​សង្ស័យ​​ជាចោរ​ឆក់​ទូរ​ស័ព្ទ​ដៃ​ម្នាក់​ឈ្មោះ​ថាក់ ​សា​វ៉ាត់​វិសា​វង្ស ​អាយុ​២៨ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​កេង​កង​ទី៣​ ខណ្ឌ​ចំកា​រមន​ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃមួយ​គ្រឿង​ម៉ាក​សាំ​ស៊ុង កា​ឡាក់​ស៊ី​ណូត​ធូ ​ព៌ណ​ស ពី​ក្មេង​ប្រុស​អាយុ​៦ឆ្នាំ​ម្នាក់​ដែល​កំពុង​តែ​កាន់​លេង​ហ្គេម​នៅ​មុខ​ផ្ទះ​បាន​ហើយ​រត់​គេច​ខ្លួន​ ត្រូ​វបាន​បុរស​ជា​ឪពុក​របស់​ក្មេង​រងគ្រោះ​រត់​ដេញ​ចាប់​បាន​ភ្លាម ។

ករណី​ចោរ​ឆក់​ទូរ​សព្ទ័​ដៃ​ពី​ក្មេង​កំពុង​តែ​លេង​ហ្គេម​នេះ​ត្រូវ​ចាប់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀ​ល ​ថ្ងៃ​ទី២២ ​ខែកក្កដា​ នៅ​ផ្លូវលេខ​១៨៥​ កែង​និង​ផ្លូវ​លេខ​ ៤០៤ ​ក្នុង​សង្កាត់​ទំនប់​ទឹក ​ខណ្ឌ​ចំការ​មន ។

ក្រោយ​ពីចាប់​បាន​ហើយ​រូបគាត់​ក៏បាន​ធ្វើការ​ប្រគល់​ខ្លួន​ជន​សង្ស័យ​ទៅ​ឱ្យ​កម្លាំង​នគរ​បាល បញ្ជូន​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល​ទំនប់​ទឹក​ដើម្បី​ចាត់ការ​ទៅ​តាម​និតិ​វិធី​ច្បាប់  ។