ថើបនិងស្ទាបអង្អែលគឺជាការចាប់ផ្តើមដ៏ល្អមួយជាពិសេសនៅពេលបុរសនិងស្ត្រីព្រមព្រៀងគ្នាឈានទៅដល់ការរួមភេទ ។ សម្រាប់ស្ត្រី វាគឺជាការដាស់អារម្មណ៍យ៉ាងស័ក្តិសិទ្ធិបំផុត ។ បណ្តាបុរសគួរដឹងថា មាត់របស់ខ្លួនគឺជាអាវុធសម្ងាត់ដែលមានពិសអាចធ្វើឱ្យដងខ្លួនស្ត្រីទន់ភ្លន់ អាចពត់ពេនតាមចិត្តខ្លួនចង់ ប៉ុន្តែសូមកុំច្រឡំថា យើងកំពុងនិយាយអំពី Oral Sex ។ ស្ត្រីអាចមានអារម្មណ៍ផ្លូវភេទនៅពេលមាត់ជាទីកក់ក្តៅរបស់អ្នក លិទ្ធ ជញ្ជក់ ខាំតិចៗ ឬបឺតលើផ្នែកផ្សេងៗនៃរាយកាយរបស់នាង ។
ទោះជាយ៉ាងណា ការថើបនិងស្ទាបអង្អែលដែលមានប្រសិទ្ធភាពដាសអារម្មណ៍ភេទរបស់ស្ត្រីខ្លាំងបំផុតគឺនៅតំបន់មួយចំនួនដូចខាងក្រោម ៖
ទងត្រចៀកទាំងសងខាង ៈ វាជាទីតាំងដែលផ្តល់ការសប្បាយឱ្យនាងយ៉ាងលើសលប់ ។ ការប្រើធ្មេញញេញថើៗលើទងត្រចៀកគឺជាវិធីល្អមួយក្នុងការបញ្ជូនភាពញាប់ញ័រទៅកាន់ឆ្អឹងខ្នងរបស់នាង ប៉ុន្តែអ្នកក៏គួរតែប្រើបបូរមាត់ត្រដុសស្រាលៗលើត្រចៀកនាងផងដែរ ។
គល់កផ្នែកខាងក្រោយឬកញ្ចឹងក ៈ ប្រើមាត់ថើបទីតាំងនេះពិតជាធ្វើឱ្យនាងទន់ករងៀក ជាពិសេសនៅពេលដែលអ្នកចង់ធ្វើឱ្យនាងភ្ញាក់ផ្អើល ។ ការចូលទៅចាប់ឱបពីក្រោយ ហើយថើបញក់ញីនឹងធ្វើឱ្យនាងភ្លេចការងារកំពុងធ្វើនិងចង់ឱ្យអ្នកថើបបន្តទៀត ។
ផ្ទៃមុខ ៈ
ការថើបស្រាលៗលើថ្ពាល់ទាំងទ្វេ លើថ្ងាស លើច្រមុះ និងត្របកភ្នែកគឺជាការបញ្ជាក់ប្រាប់ឱ្យដឹងនូវអារម្មណ៍ជាទីកក់ក្តៅរបស់អ្នកចំពោះនាង ប៉ុន្តែសូមកុំលិទ្ធមុខនាងឬក៏ខាំញេញ ដ្បិតទង្វើនេះអាចនាំឱ្យនាងខ្ពើមរអើម ។
ឆ្អឹងដងកាំបិត ៈខណៈរាងកាយស្ត្រីគ្របដណ្តប់ដោយសម្លៀកបំពាក់នៅឡើយ ទីតាំងដែលបុរសត្រូវថើបហើយធ្វើឱ្យនាងដក់ក្នុងដួងចិត្តបំផុតនោះគឺបណ្តោយឆ្អឹងដងកាំបិត ។ វាជាកន្លែងមួយដ៏សិចស៊ីរបស់ស្ត្រី ហើយការយកមាត់ថើបនៅផ្តុំនេះនាំឱ្យស្ត្រីគិតថា បុរសនឹងឈានទៅទីតាំងផ្សេងទៀតលើរាងបកាយរបស់នាងជាមិនខាន ។ ដូច្នេះ សូមថើបនៅទីនេះឱ្យបានសព្វមុនពេលឈានទៅកន្លែងផ្សេងដែលមិនអាចថើបបានទាំងសម្លៀកបំពាក់ ។
ត្រគាក ៈ វាជាទីតាំងដែលធ្វើឱ្យស្ត្រីឆាប់រំភើបបំផុត ដ្បិតវានៅកៀកបំផុតនឹងទីតាំងភេទរបស់នាង ។ មិនថាប្រើមាត់ថើប លិទ្ធឬញេញនោះទេគឺសុទ្ធតែអាចបញ្ជូនសញ្ញាអារម្មណ៍ព្រឺព្រួចដល់ស្ត្រីពីក្បាលដល់ចុងជើង ។ កុំមើលរំលងទីតាំងនេះឱ្យសោះដ្បិតវាជាចំណុចសំខាន់ដែលស្ត្រីចង់ឱ្យបុរសថើបបបោសអង្អែល ។
សុដន់ទាំងគូ ៈ ពិតណាស់ នេះជាទីតាំងមួយដែលអាចដាស់អារម្មណ៍ផ្លូវភេទស្ត្រី ប៉ុន្តែបើអនុវត្តខុសឆ្គងនឹងធ្វើឱ្យអារម្មណ៍នាងបាត់ទៅវិញ ។ ការថើប ជញ្ជក់ លិទ្ធ បឺតជាអ្វីមួយដែលមិនអាចខ្វះបាន ។ សុដន់ជាទីតាំងដ៏វិសេសវិសាលបំផុត តែវាក៏ងាយនឹងរងការឈឺចាប់ផងដែរ ដូច្នេះ បុរសត្រូវតែធ្វើសកម្មភាពដោយផ្ចិតផ្ចង់ និងសមរម្យបំផុត ៕
ចែករំលែកព័តមាននេះ