ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទវគ្គ​គម្រោង​វះកាត់ឆ្អឹង ស្តារ​លទ្ធភាព​ពលកម្ម និង​ពិធីហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ត្រី​ភាគី​រវាង​មន្ទីរពេទ្យ​កាល់ម៉ែត និង​មូល​និធិ​អន្តរជាតិ​​សិង្ហបុរី Sing Health

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅ​សាល​ប្រជុំមន្ទី​រ​ពេទ្យ​កាល់ម៉ែត កាលពី​វេលា​​ព្រឹកថ្ងៃ​ទី១៨ ​កក្កដា ​២០១៤ មានរៀបចំបិទវគ្គ​គម្រោង​វះកាត់​ឆ្អឹងស្តារ​លទ្ធភាព​ពលកម្ម ​និងចុះហត្ថលាខា​លើកិច្ចព្រម​ព្រៀង​ត្រី​ភាគីរវាង​មន្ទីរពេទ្យ​កាល់ម៉ែត និងមូលនិធិអន្តរ​ជាតិប្រទេស​សិង្ហ​បុរី SingHealth ក្រោមអធិប​តីភាព​លោកវេជ្ជ​បណ្ឌិត តែ គុយ​ស៊ាង រដ្ឋលេខាធិ​ការក្រសួង​សុខាភិ​បាល,​ លោក​គង់​ សន្យា អគ្គ​

រាជធានីភ្នំពេញ​ ៖ នៅ​សាល​ប្រជុំមន្ទី​រ​ពេទ្យ​កាល់ម៉ែត កាលពី​វេលា​​ព្រឹកថ្ងៃ​ទី១៨ ​កក្កដា ​២០១៤ មានរៀបចំបិទវគ្គ​គម្រោង​វះកាត់​ឆ្អឹងស្តារ​លទ្ធភាព​ពលកម្ម ​និងចុះហត្ថលាខា​លើកិច្ចព្រម​ព្រៀង​ត្រី​ភាគីរវាង​មន្ទីរពេទ្យ​កាល់ម៉ែត និងមូលនិធិអន្តរ​ជាតិប្រទេស​សិង្ហ​បុរី SingHealth ក្រោមអធិប​តីភាព​លោកវេជ្ជ​បណ្ឌិត តែ គុយ​ស៊ាង រដ្ឋលេខាធិ​ការក្រសួង​សុខាភិ​បាល,​ លោក​គង់​ សន្យា អគ្គ​នាយក​រង​មន្ទីរ​ពេទ្យ​កាល់ម៉ែត, លោក CHua YeowLeng នាយក​ក្រុមហ៊ុន​​ការិយាល័យ​សហប្រតិ​បត្តិការ​អន្តរជាតិ SingHealth លោក Edgar Pang អនុប្រធាន​ក្រុម​តំណាង និងជាទីប្រឹក្សា​ឯ​កអគ្គរដ្ឋ​ទូត​សាធារណរដ្ឋប្រទេស​សិ​ង្ហបុរីប្រចាំនៅកម្ពុជា​ និងមាន​ការ​អញ្ជើញ​​ចូលរួ​មពីលោក​ លោកស្រី​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ជាច្រើន​រូប​ទៀត ។

លោក​សាស្ត្រាចារ្យ​រង CHua YeowLeng នាយក​ក្រុមហ៊ុការិយាល័យ​សហប្រតិបត្តិការ​អន្តរជាតិ​ SingHealthបានមាន​ប្រសាសន៍​ថា សេវាសុខភាពនៃប្រទេសសិង្ហបុរីបាន​ចូលរួមយ៉ាង​សកម្មនៅក្នុង​គំនិត​ផ្តួចផ្តើម​ផ្នែកវេជ្ជសាស្ត្រ​ថែទាំអ្នក​ជំងឺ និងផ្នែកសុខភាព​ដែល​ច​​ងសម្ព័ន្ធភាព​គ្នាជាមួយ​ប្រទេសជិត​ខាងនៅ​អាសុី

គម្រោង​ផ្នែក​វេជ្ជសាស្ត្រ​ទាំងឡាយ ដែលបានរួមបញ្ចូល​វេជ្ជបណ្ឌិត​ដែលមកពីផ្នែកព្យាបាល​ជំងឺឆ្អឹង និងសន្លាក់ ការសង្រ្គោះ​បន្ទាន់​និង​ការប៉ះ​ទង្គិច ការវះ​កាត់កែ​សម្ផស្ស ផ្នែកជំងឺបេះដូង និងការវះកាត់​បេះដូង ផ្នែក​ជំងឺកុមារ​ ផ្នែកសម្ភព និងរោគ​ស្ត្រី​ និងផ្នែកៗ​ទៀត​បានធ្វើការជះឥទ្ធិពល​យ៉ាងខ្លាំងក្លា​ចំពោះការពង្រឹង​ជំនាញវេជ្ជសាស្ត្រ​ និងការផ្តល់ការ​ថែរទាំអ្នកជំងឺនៅមន្ទីរពេទ្យ​ទាំងឡាយ​នៅប្រទេស​ឥណ្ឌូណេស៊ី ចិន មីយ៉ានម៉ា វៀតណាម និងកម្ពុជា ។

​​ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព