ខេត្តសៀមរាប ៖ សាលាដំបូងខេត្តនៅព្រឹកថ្ងៃ ទី១៦ កក្តដានេះ បានសម្រេចបើកសវនការសំណុំរឿងរបស់លោក រូដូលស៏ អ៊ីកនូចែល ( Rudolf Eknujhel ) ជាជនជាតិស្វីស វ័យ៦៧ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទទិញ(ពេស្យាចាកុមារ) ក៏ប៉ុន្តែសាលាក្រមនិង ត្រូវប្រកាសនៅ ថ្ងៃទី២៥ កក្តដា ឆ្នាំ២០១៤ ខាងមុខ ។
សវនាការនេះធ្វើឡើង ដោយមាន លោកចៅក្រម ឆាយ គង់ ជាប្រធានក្រុមប្រឹក្សាជំនំជម្រះ និងលោកចៅក្រម ឈួន ចន្ទ័សីហា, លោកចៅក្រម អៀង វណ្ណា ជាសមាជិក និងលោកស្រី ឈួន សុធា ជាតំណាងអយ្យកា ។
នេះជាការកាត់ទោសជាលើទី០៣ ហើយ សំរាប់ជនជាប់ចោទជាជនជាតិស្វីស ដែលមានវ័យ ៦៧ឆ្នាំ ខាងលើនេះ ទាក់ទិនទៅនឹងសំណុំរឿងទិញពេស្យាចារកុមារ ដូចគ្នា ក៏ប៉ុន្តែនៅក្នុងបន្ទប់សវនាការចុងក្រោយនេះ ជនជាប់ចោទបាន បដិសេធចំពោះការចោទប្រកាន់នោះ ព្រោះប្រដាប់ភេទរបស់ខ្លួនបានទន់អស់ទៅហើយ មិនអាចរួមភេទបានទេ ។
ថ្វីបើយ៉ាងនេះក្តីក្មេងប្រុសចំនួនពីរនាក់មានឈ្មោះលឹម សុភ័ណ្ឌ អាយុ១៥ឆ្នាំ និងលឹម សេរី អាយុ១៨ឆ្នាំ ជាបងប្អូនបង្កើតនិងគ្នា រស់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ទាំងពីរនាក់សុទ្ធតែបានអះអាងនៅក្នុងបន្ទប់សវនាកាថា ពួកខ្លួនពិតជាត្រូវបានជនជាប់ចោទល្បួងទៅធ្វើការរួមភេទបានសម្រេចជាច្រើនដង តាមរូបភាព បបោសអង្វែល លេងប្រដាប់ភេទ ព្រមទាំងតាមរន្ធគូថ ដើម្បីដូរយកលុយដុល្លារបន្តិចបន្តួច ជាមួយនិងការសន្យាពីជនជាប់ចោទថានិងផ្តល់សម្ភារមួយចំនួនបន្ថែមទៀតទៅពួកខ្លួន ។
ព័ត៌មានលម្អិតនិងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ